Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងម៉ែជេរស្តី កូនក្រមុំរត់ចោលផ្ទះ

ខឹងម៉ែជេរស្តី កូនក្រមុំរត់ចោលផ្ទះ

កំពង់ស្ពឺ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ខឹងម្តាយជេរស្តីបន្ទោសតិចតួច ស្រាប់តែទាញម៉ូតូជិះចេញពីផ្ទះ បាត់ដំ ណឹងសូន្យឈឹងតែម្តង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកយ៉ាងណាក៏មិនមានដំណឹងសោះ។

នារីរូបស្រស់ដែលចុះចោលផ្ទះបាត់នោះ មានឈ្មោះម៉ឹម សុខឃីម អាយុ២៣ឆ្នាំ (នៅលីវ) មានលំនៅក្នុងភូមិក្រាំង លាវ ឃុំសំបូរ ស្រុកសំរោងទង។ នារីរូបនេះ បានរត់ចេញពីផ្ទះ តាំងពីវេលាម៉ោងប្រហែល ១០ព្រឹក ថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៣។

តាមសម្តីស្ត្រីឈ្មោះម៉ឹម សុខន អាយុ២៩ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់នារីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ ឈ្មោះ ម៉ឹម សុខឃីម បានរត់ចេញពីផ្ទះ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ប្រហែល ១០ព្រឹក ហើយរហូតមកទល់នឹងរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅមិនទាន់ឃើញវិលមកផ្ទះវិញ នៅឡើយ។

ស្ត្រីជាបង បន្តថា មូលហេតុដំបូង នៅពេលព្រឹក ប្អូនស្រីរបស់គាត់ ឈ្មោះម៉ឹម សុខឃីម បានទាស់ពាក្យសម្តី បន្តិចបន្តួចជាមួយម្តាយ ហើយពេលនោះម្តាយបានស្តីបន្ទោស ២-៣ម៉ាត់ទៅ ។ លុះក្រោយមក ម៉ោងប្រហែល ១០ព្រឹក ប្អូនស្រីបានទាញម៉ូតូចេញទៅក្រៅ ដោយបានសុំលុយអ្នកផ្ទះចំនួន២០ដុល្លារ រួចប្រាប់ថា ទៅទិញកាត ទូរស័ព្ទ យកមកលក់ ព្រោះផ្ទះគាត់ជាអ្នកលក់ដូរ ស្រាប់តែបាត់ទាំងមនុស្សនិងម៉ូតូ មិនឃើញវិលត្រឡប់មក ផ្ទះវិញឡើយ ហើយទូរស័ព្ទក៏ទាក់ទងមិនបានទៀត។

បងស្រីនារីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា ប្អូនស្រីដែលរត់ចេញពីផ្ទះនោះ បាននាំទៅជាមួយនូវទ្រព្យ សម្បត្តិខ្លះៗ ដូចជា ម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ក្រហម ស្លាកលេខ កំពង់ស្ពឺ 1J-4056 រួមទាំងខ្សែក ចិញ្ចៀន កងដៃ និងក្រវិលផងដែរ។ ប្រសិនបើពុកម៉ែ បងប្អូនណា បានប្រទះឃើញនារីដែលមានភិនភាគ រូបរាង និងម៉ូតូ ដូចក្នុងរូបភាព សូមមេត្តាជួយផ្តល់ដំណឹងទៅសមត្ថកិច្ច ឬទាក់ទងមកសាច់ញាតិ តាមលេខទូរស័ព្ទ ៖ 086 869 103 , 069 557 568 , 096 5856407 ឬមួយទៀត អាចទាក់ទងផ្តល់ដំណឹងតាមរយៈគណនីហ្វេសប៊ុក ឈ្មោះ Moem Sokharn ដោយអនុគ្រោះ៕

RELATED ARTICLES