Friday, April 19, 2024
Homeតារាខ្មែរហេតុអីស្រីស្អាតសុខ ពិសី៖ ច្រើនតែឯកោ?

ហេតុអីស្រីស្អាតសុខ ពិសី៖ ច្រើនតែឯកោ?

ភ្នំពេញ៖ក្នុងវ័យ៣៣ឆ្នាំ តារាចម្រៀងស្រីស្អាតសុខ ពិសី នៅតែបង្ហាញអារម្មណ៍ហាក់​ឯកោជាង​គេប្រៀបធៀប​ទៅនិងមិត្តរួមអាជីព​ ដែលរឿងនេះFan ភាគច្រើនរបស់ពិសី មិនចង់ឲ្យនាង​ជ្រើ​ស​ផ្លូវបែបនេះតទៅទៀតនោះទេ ព្រោះសម្អាងថាធាតុពិតអ្នកចម្រៀងសាន់ដេរូបនេះ​បេះដូង​មិន​មែននៅទំនេឡើយ គ្រាន់តែនាងមិនចង់បង្អួត​ស្នេ​ហាផ្អែមល្ហែម​ឲ្យគេឃើញជា​សាធារ​ណៈ​ប៉ុណ្ណោះ។ប៉ុន្ដែរឿងពិសី មិនព្រមធ្វើដូចមិត្តភក្ដិតាមរយៈការកៀកកើយ​គូស្នេហ៍​ជា​សា​ចំហ​នោះ​ជាង១០ឆ្នាំទៅហើយ ព្រោះនាងសម្អាងថានៅតែចង់ផ្ដោតអាជីពសិល្បៈ ជាងគិតទៅ​លើ​រឿង​ស្នេ​ហា ដែលការនិយាយបែបនេះគឺនាងប្រើពេលជាង១០ឆ្នាំទៅហើយ ។ដោយឡែក​ថៅ​កែ​សាន់​ដេលោក​ឡាយ សុខចំរើន វិញប្រភពបានឲ្យដឹងថាលោកចាំតែសម្របខ្លួនទៅ​តាមពិ​សី ជាក្រោយប៉ុណ្ណោះ ពោលគឺបើនាង​ចង់ឲ្យបើកស្នេហ៍ជាចំហ ឬបន្ដលាក់បាំងតទៅទៀត​លោកចំរើន មិនដែលជំទាស់លើនាងម្ដងណាឡើយ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាក្រៅពីខ្លាចប៉ៈពាល់ដល់អាជីពសិល្បៈនោះសុខ ពិសី បារម្ភថានៅពេល​ដែ​ល​រូបនាងនិងលោកចំរើន ព្រមលាតត្រដាងស្នេហ៍នោះនឹង​មាន​អ្នក​ខ្លះគិតថានាងល្បីដោយសាតែថៅ​កែ​នៅ​ក្រោ​យ​ខ្នងទើបមានបទល្បីៗច្រៀងជាបន្ដបន្ទាប់ ហើយ​តារាស្រីផ្សេងៗទៀតរបស់សាន់ដេ មិនអាចនៅលើ ឬខ្ពស់​ជាង​នាងបានឡើយ​ ដែល​រឿងនេះធ្វើឲ្យនាងពិបាកប្រឈម ដូចឱក សុគន្ធកញ្ញា មុនរៀបការជាមួយ​លោក​អ៊ឹង សុខលី ដែរ ហេតុនេះហើយបាននាងមិនហ៊ានប្រថុយ។​តែយ៉ាងណានៅក្នុងរង្វង់អ្នកសិល្បៈ​តារាជា​ច្រើនសុទ្ធតែ​បានដឹងពីទំនាក់ទំនងរបស់ពិសី ជាមួយលោកចំរើន ហើយពួកគេ​អាច​ព្យា​ករ​ណ៍​ថានាពេលខាងមុខ ពិសី នឹង​រៀប​ការជាមួយថៅកែ ជាមិនខាន បើទោះជាពេលនេះអ្នក​ទាំងពីរ​មិនដែលសារភាពស្នេហ៍ម្ដងណាក៍ដោយ តែ​រឿងនេះអាចមកពីពេលវេលា​មិនទាន់សម​ស្រ​ប​​ចំពោះអ្នកទាំងពីរប៉ុណ្ណោះ។

 ការពន្យាពេលសារភាពរឿងស្នេហារបស់សុខ ពិសី នាពេលនេះធ្វើឲ្យលោកសុខ ហេង ដែលជាឪពុក​របស់នាង​មិនទាន់បានឃើញកូនស្រីរៀបការតាម​បំណងរបស់គាត់ចង់បាន​ឡើយ​ ។ប៉ុន្ដែឪពុករបស់ពិសី លោកហេង  មិន​ឲ្យយោបបល់ច្រើនលើកូនដូចជាលោកវ៉ាវ ឪពុក​របស់​អ៊ីវ៉ា ដែលជម្រុញខ្លាំងឲ្យកូនស្រីរៀបការប្ដីនោះឡើយ ព្រោះ​ប៉ារបស់តារាចម្រៀង​សាន់ដេរូបនេះ តែងតែងចង់ឲ្យកូនស្រីធ្វើការសម្រេចចិត្តដោយខ្លួនឯង ពិសេសគឺវាស​នាអា​ជីព​ចម្រៀង​រប​ស់​​នាងតែម្ដង។

 សុខ ពិសី មិនខុសពីឱក សុគន្ធកញ្ញា នោះទេ ពោលគឺនាងមានជម្រើសស្នេហា​ច្រើន​ដោយ​សារតែបុរស​ទាំងជា​មន្រ្ដីរាជការ និងអ្នកជំនួញមួយចំនួនចង់ធ្វើជាម្ចាស់ចិត្តនាង ដោយ​ប្រើមធ្យោបាយផ្សេងៗគ្នា​ដើម្បីស្ទួចបេះដូង​ស្រីស្អាតរូបនេះ។យ៉ាងណាពិសី បានដើរផ្លូវភ្ជាប់​ស្នេ​ហ៍​ជា​មួយ​បុរសម្នាក់ដែលយល់ពីអាជីព​សិល្បៈរបស់នាង​យ៉ាងច្បាស់​ហើយចំណងស្នេហា​បែប​នេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា​ពួកគេអាចរក្សារបាន​ភាពយូ​អង្វែង​ជាងការ​ជ្រើសរើស​បុរសនៅក្រៅរង្វង់សិល្បៈ។

 ក្រៅពីសុខ ពិសី តារាដែលនៅបន្ដសាងស្នេហាដោយលាក់លៀមនៅឆ្នាំ២០២៣ មានដូចជានាងសុខ ស្រីនាង ,អ៊ីវ៉ា ,រ៉េត ស៊ូហ្សាណា ,សុខ សោម៉ាវត្តី  និងកែវ និសា ជាដើម​។សម្រាប់ពិសី វិញ​ការ​មិនប្រញ៉ាប់អូសដៃម្ចាស់​ចិត្តចូលរោងការយ៉ាងតក់​ក្រហល់នោះដោយ​សារ​តែនាងអាចទុកចិត្តគូស្នេហ៍ក្នុងកម្រិតខ្ពស់ ហើយប្រាកដក្នុង​ចិត្ត​ថាស្នេហាមិនប្រឈម​ហានិភ័យ​ទើបនាងនិង​គូ​ស្នេហ៍​នៅតែមិនក្វល់រឿងគេរិះគន់រឿងសាង​ស្នេហ៍ដោយមិន​បើក​ចំហច្រើនឆ្នាំជាងគេនេះឡើយ​៕

RELATED ARTICLES