Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនស្ត្រីមេតុងទីន ចេញសែកស្អុយរាប់ម៉ឺនដុល្លារ

ឃាត់ខ្លួនស្ត្រីមេតុងទីន ចេញសែកស្អុយរាប់ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលគេស្គាល់ថាជាមេតុងទីន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនតាមដីកាតុលាការ រួចបញ្ជូនទៅកាន់អយ្យការ អម សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរភ្លាមៗ ពាក់ព័ន្ធដំណើររឿង «មិនបំពេញកាតព្វកិច្ចចំពោះឧប ករណ៍អាចជួញដូរបាន» (ចេញសែកគ្មានសាច់ប្រាក់ ខ្ទង់ម៉ឺនដុល្លារ)។

ស្ត្រីជាមេតុងទីនដែលត្រូវកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ឃាត់ខ្លួនតាមដីកាតុលាការនោះ មានឈ្មោះផង់ បូភ័ក្ត្រ។

យោងតាមប្រភពពីសមត្ថកិច្ច បានបង្ហើបឱ្យដឹងថា តាមរយៈដីការបស់តំណាងអយ្យការអម សាលាដំបូងរាជ ធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានអនុវត្តឃាត់ខ្លួនស្ត្រីជាមេតុងទីន ឈ្មោះ ផង់ បូភ័ក្ត្រ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្សារទំនើបអ៊ីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពដដែល បន្តថា នៅមានកូនតុងទីនមួយចំនួនទៀត បាននិងកំពុងរងគ្រោះដោយសារមេតុងទីន ឈ្មោះផង់ បូភ័ក្ត្រ ផងដែរ ពាក់ព័ន្ធដំណើររឿង «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកស្អុយ) នេះ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ថាពិតជាមាន ការឃាត់ខ្លួនស្ត្រីជាមេតុងទីន ឈ្មោះ ផង់ បូភ័ក្ត្រ ប្រាកដមែន ដោយការឃាត់ខ្លួននេះ ធ្វើឡើងតាមដីការបស់ សាលាដំបូងរាជធានីភ្នំពេញ៕

RELATED ARTICLES