Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចេញពីគុក វ៉ៃម៉ែបែកមុខ គុកវិញ

 ចេញពីគុក វ៉ៃម៉ែបែកមុខ គុកវិញ

កណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាទើបនឹងចេញពីពន្ធនាគារម្នាក់ ឱ្យតែស្រវឹងស្រា តែងរករឿងវាយធ្វើបាប ម្តាយបែកមុខបែកមាត់ និងថែមទាំងបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ទៀតផង រហូតដល់ក្រុមគ្រួ សារទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់អូសកកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យដែលប្រើអំពើហិង្សាលើម្តាយ និងវាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នោះ មានឈ្មោះពិន ដាវីន ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល៣ឆ្នាំ ពីបទហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះអ៊ិន សាម៉ោល ភេទស្រី អាយុ៧១ឆ្នាំ មានលំនៅ ភូមិកំពង់ទួល ឃុំអន្លង់ រមៀត ស្រុកកណ្តាលស្ទឹង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមកជនសង្ស័យតែងតែផឹកស្រា ប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះ ហើយស្រវឹងម្តងៗ តែងរករឿងជេរប្រមាថ វាយធ្វើបាបស្ត្រីរងគ្រោះជាម្តាយបង្កើតជាញឹកញាប់។ លុះមកដល់ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង រករឿងដេញវាយម្តាយ ធ្វើឱ្យម្តាយភ័យរត់ទៅ ចង្ក្រាន បុកបំពង់ដាក់ស្លាបព្រា ចំភ្នែកខាងស្តាំ បណ្តាលឱ្យហូរឈាម។ ភ្លាមនោះ ស្ត្រីជាម្តាយបានស្រែកហៅ ជនសង្ស័យជាកូនប្រុសដែលកំពុងផឹកស្រា ឱ្យជួយ ស្រាប់តែកូនប្រុសកំណាច ស្ទុះទៅចាប់អូសដៃម្តាយទីណាត់ ទីណែង ដើរតាមផ្លូវ យកទៅផ្ទះរបស់ម្តាយមីង ដែលនៅក្បែរនោះ។

ប្រភពដដែល បន្តថា ក្រោយមក កូនប្រុសកំណាច បានត្រឡប់មកផ្ទះវិញ រួចទាញកាំបិតប៉័ងតោ មកសំលៀង ហើយកាន់កាំបិតដើរតាមផ្លូវ សំដៅទៅផ្ទះម្តាយមីង ដើម្បីគំរាមម្តាយ។ មួយសន្ទុះក្រោយមក ជនសង្ស័យបាន ដើរត្រឡប់មកផ្ទះរបស់ខ្លូនវិញ ហើយបានលើកទូរទស្សន៍ ២គ្រឿង យកមកបោកចោល ក្បែរជណ្តើរផ្ទះបណ្តា លឱ្យបែកខ្ទេច ទើបស្ត្រីជាម្តាយ ភ័យពេក បានរត់ទៅលាក់ខ្លួននៅផ្ទះអ្នកជិតខាង ហើយអ្នកជិតខាងបានទូរ ស័ព្ទទៅប្រាប់កូនស្រីរបស់ស្ត្រីរងគ្រោះ ឱ្យទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត ដើម្បីជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានប្រទះឃើញ ជនសង្ស័យ កំពុងកាន់កាំបិតប៉័ងតោ ជាប់នឹងដៃ លុះឃើញសមត្ថកិច្ចមកដល់ ជនសង្ស័យបានរត់គេចខ្លួន តែត្រូវបាន កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត និងកម្លាំងប្រជាការពារ ដេញចាប់ឃាត់ខ្លួនបាន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES