Friday, March 29, 2024
Homeតារាខ្មែរតារា៣ដួង ជួបរឿងពិបាកបន្ដអាជីពដូចគ្នា!

តារា៣ដួង ជួបរឿងពិបាកបន្ដអាជីពដូចគ្នា!

ភ្នំពេញ៖អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថារឿងអាយុមិនមែនជា​បញ្ហាសម្រាប់តារា​ក្នុង​ការកំណត់​ថាល្បីតទៅទៀត ឬត្រូវធ្លាក់ចុះនោះទេ ព្រោះជាក់ស្ដែងដូចជារូបលោក​អាយុ​ជាង​​៧០ឆ្នាំទៅហើយនៅតែ​អាចបន្ដ​អាជីព១នេះបានតទៅទៀត​ប៉ុន្ដែលោកថាបញ្ហាចោទ​នោះ​គឺ​នៅលើសុខភាព បើយើងចេះថែទាំសុខភាពឲ្យ​បាន​ល្អ​គឺអ្វីៗគ្មានបញ្ហា​ឡើយ។ដោយ​ឡែក​លោកហួ ឡាវី វិញ ក៍ធ្លាប់អះអាងដែរថាតារាចម្រៀងសម្លែងខ្លាំង និងល្អ​យ៉ាងណាក៍ដោយ តែបើមិនចេះថែ​ទាំង​​សុខភាពរបស់ខ្លួនទេ គង់តែសម្លេងនោះធ្លាក់ចុះវិញទេ។

 សម្រាប់ឆ្នាំ២០២៣ នេះគេកត់សម្គាល់ថាមានតារាស្រីល្បីឈ្មោះ​ដល់ទៅ៣ដួង​ដែល​ជួប​​ផលវិបាកក្នុងការ​បន្ដអា​ជីព​របស់ពួកគេឲ្យខ្លាំងក្លាថែមទៀត ប៉ុន្ដែតារាទាំងនោះនៅតែមិន​រា​ថយ ពីអាជីពចាស់ដែលម្នាក់ៗបានតស៊ូ​ជាង​១០ឆ្នាំមកហើយនោះទេ។

១៖មាស សុខសោភាៈ តារាចម្រៀងសំនៀងផ្អែមរូបនេះបានចាកចេញពីរាម កាលពី​ពេល​​ថ្មីៗនេះ បន្ទាប់ពីនាង​បាន​ផ្ញើរខ្លួននៅផលិតកម្មថ្មីនេះរយៈពេល២ឆ្នាំ​។ជុំវិញការមិនបន្ដ​ច្រៀងឆ្នាំទី៣ ឲ្យរាម នេះមានព័តមានថាដោយ​សារតែសុខសោភា មិនបាន​សម្រេច​ផែន​ការ​ណ៍វាយលុកទីផ្សារចម្រៀងនៅឆ្នាំ២០២២ តាមការរៀបគម្រោង​របស់​នាង ទើបនាងវិល​ទៅធ្វើ​ចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួនCamtrax ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា វិញ​។យ៉ាងណាតាមព័តមានថាក្រៅពីហេតុផលខាងលើសោភា ក៍មានបញ្ហាសុខភាព​ផ្ទាល់ខ្លួន​ផងដែរ នោះគឺ​នាង​​មានជំងឺផ្នែកបំពង់ក ទើបធ្វើឲ្យមានផលរំខានខ្លះៗដល់ការ​ប្រើប្រាស់​សម្លេង​។ មហាជនរងចាំមើលថាការ​ច្រៀង​នៅផលិត​កម្មផ្ទាល់ខ្លួននឹងធ្វើឲ្យសុខ​សោភា ល្បី​ថែមទៀត ឬក៍បន្ដនៅទ្រឹង?

២៖សួស វីសាៈតារាកូន១រូបនេះបានចេញចូលទៅពេទ្យថៃជាញឹក​ញាប់ដើម្បីព្យាបាល​ជំងឺ​រលាកបំពង់កធ្ងន់ធ្ង​របស់ខ្លួនដែលជាដើមហេតុធ្វើឲ្យនាងអាកខានឡើងឆាក​ដល់ទៅជាង​១ឆ្នាំ​។គ្រូពេទ្យបាន​ផ្ដាំវីសា ថាហាមនាងប្រើ​ប្រាស់​សម្លេងមុនពេលជំងឺនាងបានជាសះ​ស្បើយ​ដូចដើម ប៉ុន្ដែក្នុង​នាមជាអ្នក​ចម្រៀងបើមិនឲ្យប្រើសម្លេងប្រៀប​ដូចចុងភៅ មិនឲ្យកាន់កាំបិត ឬអ្នកនិពន្ធហាមប្រើប៊ិច នោះទើបវីសា សម្រេចិត្តវិលមកឡើងច្រៀងរាំ​វិញកាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយពេលនេះ​ជំងឺនាងនាងហាក់បានធូស្រាលឡើងវិញ និងមិនមានការណាត់ជួប​ពេទ្យថៃ ទៀតនោះទេ។អ្វីដែលគូរ​ឲ្យតក់​សម្គាល់នោះមកលើកនេះវីសា ថែមទាំងនាំប្ដីនាង​លោក​ថមមី ឡើងច្រៀងជា​ញឹក​​ញាប់​ជាមួយគ្នាទៀតផង។

 ៣៖វី ឌីណែតៈកូនក្រមុំលោកហួ ឡាវី រូបនេះមានជំងឺពកក ដែលតម្រូវឲ្យលេបថ្នាំអស់​១ជី​វិតតែម្ដង។ឌីណែត ធ្លាប់ប្រកាសកាលពីដើមឆ្នាំ២០២០ ថានាងចង់បញ្ចប់អាជីពសិល្បៈ ដោយ​ពេលនោះមានការសន្និដ្ឋានថាមកពី​នាង​រងការខកចិត្តរឿង​ច្រៀងនៅហង្សមាសមិនសូវ​លេច​ធ្លោ ដូចការរំពឹងទុក ហើយនៅឆ្នាំ២០២១ ជំងឺនាងកាន់​តែធ្វើទុក្ខខ្លាំងថែមទៀត ហើយ​នាង​​បាន​​ប្រាប់ថាវាបានរងផលប៉ៈពាល់យ៉ាងខ្លាំង ក្នុងការប្រើប្រាស់សម្លេង​របស់​នាង​។ប៉ុន្ដែ​ពេល​​នេះ​គេឃើញឌីណែត នៅតែបន្ដអាជីពចម្រៀងជាមួយផលិតកម្មរស្មីហង្សមាសដដែល ពោល​គឺ​នាងច្រៀងផង លេបថ្នាំផង៕

RELATED ARTICLES