Friday, April 26, 2024
Homeតារាខ្មែរសុគន្ធ និសា ថៅកែអស់ក្ដីបារម្ភ

សុគន្ធ និសា ថៅកែអស់ក្ដីបារម្ភ

ភ្នំពេញ៖ការចាកចេញរបស់មាស សុខសោភា ពីរាម ជាសញ្ញា១បញ្ជាក់ថាសុគន្ធ និសា ដែល​លេចឭថា​ត្រូវ​ផលិតកម្មមួយ នេះចង់បានធ្វើជាសមាជិកនោះពេលនេះស្ទើតែ១០០% និសា នឹង​មិនចាកចេញពីហង្ស​មាស​ឡើយ។ការសម្អាង បែបនេះដោយសារតែឥទ្ធពិលរបស់សុខសោភា មិន​តកុងត្រាថ្មីនៅរាម ធ្វើឲ្យនិសា គ្មាន​ស្ទាក់ស្ទើចិត្តក្នុងការមិន ទៅជំនួសសោភា ឡើយព្រោះ​នាង​ប្រាកដ​ជា​បាន​ដឹងច្បាស់ពីមូលហេតុរបស់សោភា ព្រោះអ្នកទាំងពីរស្និតស្នាល​គ្នាជាង១០​ឆ្នាំ​ទៅហើយ។ ដោយឡែកសម្រាប់ផលិតកម្មរស្មីហង្សមាស​វិញដើ​ម្បី​ធានាសុវត្ថិ ភាពថានិសា មិនចាក ចេញ​ជាលើកទី២នោះក្នុងរយៈពេលខ្លីសោះពួកគេបានឲ្យតំណែងធំ​ទៅ​នាងដល់​ទៅ​២ផ្សេងគ្នានោះធ្វើជាCoach និងJudge កម្មវិធីThe Voice Cambodia រដូវកាលទី៣ និង​Cambodian Idol Junior រដូវ​កាលទី២ ។

ប្រភពបានឲ្យដឹងថាថៅកែហង្សមាសមិនចង់​ឲ្យតារា​ល្បីៗជូរ​មុខរបស់​លោកធ្លាក់ក្នុងកណ្ដាប់ដៃផលិតកម្មជា គូរប្រជែងខ្លួនទៀតឡើយ ទើបផលិត​កម្មនេះព្យា​យាម​​ចងជើងតារាសំខាន់ៗរបស់ខ្លួន ក្រោយមុននេះបានភ្លាត់ ស្នៀតបាត់បង់​លោក​ព្រាប សុវត្ថិ​និងខែម ប៊ុនថៃ ទៅGalaxy ទាំងមិននឹកស្មានដល់។ដោយឡែកសម្រាប់សុគន្ធ និសា វិញទោះ​ជាពេលនេះនាងមានស្វាមីមែន តែក្រៅពីមានដំណឹងថារាម ចង់បាននាង​នោះ​ក៍នៅមាន​ផលិ​ត​​​កម្មផ្សេងៗទៀតចាប់អារម្មណ៍លើនាងដែរ តែគេជឿរថានិសា នឹងមិនប្ដូរទ្រនុំ​ក្នុងពេលនេះឡើយ ព្រោះក្រៅពី ទទួលបានតំណែងធំខាងលើដល់ទៅ២ ក៍មានព័តមានថា​ថៅ​កែ​អាចនឹងឲ្យតំ​ណែ​ង​​​ពិសេសផ្សេងទៀតទៅ នាង ថែមទៀត  ព្រោះសម្អាងលើបទពិសោធន៍​ក្នុង​អាជីពសិល្បៈ និងការគោរពពេលវេលាធ្វើការងាររបស់នាង។

  សុគន្ធ និសា បានប្រកាសកាលពីចុងឆ្នាំ២០២២ ថានាងត្រូវដល់ពេលវេលាយកកូនប្រើ ក្រោយរៀបការប្ដីជាង ៥ឆ្នាំ ហើយ​ភ្លាមៗនោះនាងបានចេញចូលមន្ទីសម្ភពជាញឹក​ញាប់ទៀត​ផង ទើបធ្វើឲ្យFan សង្ស័យថានាងចាញ់ កូនឬពោះធំកូនដំបូង។ប៉ុន្ដែចុងក្រោយនេះនិសា បែជាឆ្លើយតបទៅអ្នកគាំទ្រថានាងអត់ទាន់មានផ្ទៃពោះទៅវិញ ហើយនាងបានបន្ដ​ចេញ​​ច្រៀងសម្ដែងនារដូវក្ដៅនេះជាបន្ដបន្ទាប់តែម្ដង។ដើម្បីកុំ​ឲ្យគេថានាងពោះធំតែព្យា​យាម​លាក់ ព្រោះតែខ្លាចខាងAgency លែងហ៊ានហៅនាងច្រៀងនោះទើបនិសា ឡើងឆាកធំៗនាង​​រាំ​បទ​ញាក់ដូចមុន តែបើនាងមានផ្ទៃពោះមែន ប្រាកដជាមិនហ៊ានធ្វើបែបនោះឡើយ។ដោយឡែក​សម្រាប់អ្នកសិល្បៈរួមអាជីព ដែ លជូនពរនិសា ឲ្យ​បានកូនង៉ាឆាប់ៗនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់នាងគម្រប់៥ឆ្នាំ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០​២២ នោះពួកគេនៅតែលើក​ឡើងថាបើ​សិន​ជានិសា ពន្យាពេលយកកូនតទៅទៀតនោះ​នាង​អាច​នឹងជួបរឿង ដូច មាស សុខសោភា ដែល​មាន​ស្វាមីជាង១៦ឆ្នាំតែគ្មានកូន១គ្រាប់​នោះជា​មិន​ខាន។

ក្រៅពីសុគន្ធ និសា តារាដែលហង្សមាសព្យាយាមចងជើងមិនឲ្យចេញនោះមានពេជ្រ សោភា ម្នាក់ទៀតដែរ ទើបធ្វើឲ្យតារាស្រីលំដាប់ជូរមុខរបស់ផលិតកម្ម​នេះនៅតែមានច្រើន​ជាង​ផលិតកម្មផ្សេង បើទោះជាតារាប្រុស សំខាន់ៗរបស់ទ្រនុំធំនេះមានដល់ទៅ៣ដួងគឺព្រាប សុវត្ថិ ,ខែម ប៊ុនថៃ និងដួង វីរៈសិទ្ធ បានចាកចេញអស់ទៅ ហើយក្ដី។ដោយឡែកអ្នក​ជំនាញ​សិល្បៈបានលើកឡើងថាទោះជានិសា មិនត្រូវបានថៅកែឲ្យតំណែងធំស្ទួនៗក្ដី ប៉ុន្ដែភាគរយ​នាងចាកចេញពីហង្សមាសមានទាបបំផុត ព្រោះក្រោយពីនាងមានស្វាមីជាង៥ឆ្នាំ​នេះអ្នក​នាង​ប៊ុន សុគន្ធា មិនសូវមានទីផ្សារចម្រៀងខ្លាំងដូចមុននោះទេ ហេតុនេះនាងមិនចង់ទៅ​ផលិត​កម្មណាដែលមិនសូវមាន ការងារសិល្បៈច្រើននោះឡើយ ខណៈដែលការប្រជែងទីផ្សារ​ចម្រៀ​ង​​ឲ្យខ្លាំងខ្លាដូចមុនក៍កាន់តែចង្អៀត។

តែការជ្រកនៅហង្សមាសនិសា នៅតែមានឱកាស​ចេ​ញ​​ច្រៀងតាមConcerts ធំៗជាបន្ដបន្ទាប់ ហើយមុនពពោះ នេះ គេឃើញនាងនៅតែក្ដាប់បាន​ស្ពត​​ពាណិជ្ជកម្មជាហូហែទើបធ្វើឲ្យប្រាក់ចំណូលរបស់នាង​ពីសិល្បៈនៅតែ មានលំនឹង​ដដែល​។អ្វី​ដែលនិសា កាន់តែរីករាយនោះគឺស្វាមីនាងលោកចៅ សម្បត្តិ បានបើកដៃឲ្យនាងលេងសិ​ល្បៈ​តាមចិត្តចង់ ហើយអាណិកជនខ្មែររូបនេះថែមទាំងមិនចេះដើរតាម​ឆាកតន្រ្ដី​តាមនាង​ដូច​ប្ដី​តារាផ្សេងៗទៀត ឡើយ។Fan ជឿរថានិសា នឹងឆ្លៀតយកកូននៅឆ្នាំ២០២៣ នេះឲ្យខាងតែ​បាន​​ជាមិនខាន ដើម្បីឲ្យចំណងស្នេហា កាន់តែរឹងមាំថែមទៀត ក្រោយខក​ខាន​ផែនការណ៍ធំ​នេះ២ឆ្នាំជាប់គ្នាគឺ២០២១ និង២០២២៕

                                             

RELATED ARTICLES