ភ្នំពេញ៖រយៈពេលជិត១ខែមកហើយដែលមាស សុខសោភា បានរងការរិះគន់រឿងការស្លៀកពាក់របស់នាងពីសំណាក់តារាចម្រៀងលោកម៉ៃ សុគន្ធ ហៅកំពូលទើស តែនាងគ្មានប្រតិកម្មនោះទេ គឺសុខចិត្តរក្សារភាពស្ងៀមស្ងាត់ បើទោះជាការដែលលោកគន្ធយកនាងទៅប្រៀបធៀបជាមួយនារីម្នាក់ជិះម៉ូតូនៅខេត្តតាកែវ ពាក់តែអាវវ៉ែនតា ដើរជាសាធារណៈនោះថាដោយសារតែនាងឃើញសោភា ពាក់បែបនេះដែរក្ដី ប៉ុន្ដែរូបភាពទាំងនោះបានជះឥទ្ធិពលខ្លាំងដល់អតីតតារារាម តែនាងជ្រើសវិធីមិនឈ្លោះ មិនឆ្លើយ មិនឆ្លង ជាមួយលោកឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នៅថ្ងៃខួបកំណើតអ្នកនាងញឹម ចាន់ថន កាលពីថ្ងៃទី១៣ មីនា ដែលធ្វើលើទូកនៅដអរិយក្សត្រ នោះសោភា បានវ៉ាក់អឺជួបលោកសុគន្ធ ជាលើកទី១ ក្រោយលោករិះគន់មិនសំចៃលើនាងនោះ ដោយដំបូងនាងហាក់អេះអុញដាក់លោកគន្ធ ខណៈដែលស្វាមីនាងលោកអ៊ឹត រ៉ាដា វិញបានសើចពេលឃើញលោកគន្ធ និងភរិយាលោកសុខសោភា ឈថតរូបជាមួយគ្នាហើយលោកដា បានលើកម៉ៃដៃចុះក្រោម បញ្ជាក់ថាលោកឲ្យពិន្ធុលោកគន្ធ ស្មើសូន្យ។

ប៉ុន្ដែទាំងសុខសោភា និងស្វាមីនាង រួមទាំងលោកសុគន្ធ មិនបានឌឺដង ឬប៉ៈសំដីគ្នានៅលើទូកនោះឡើយ ពោលគឺនៅតែនិយាយរកគ្នាជាធម្មតា ដែលបញ្ជាក់ថាសោភា គ្មានគំនុំលើលោកសុគន្ធ នោះទេ ខណៈដែលកំពូលទើបដែលធ្លាប់រិះគន់នាងរឿងស្លៀកពាក់នោះគឺក្នុងន័យស្ថាបនាប៉ុណ្ណោះ ព្រោះនាងជាតារាល្បីល្បាញ បើស្លៀកពាក់មិសមរម្យ គេអាចយកគំរូតាមប៉ៈពាល់ដល់ប្រពៃណីខ្មែរជាមិនខាន។

គូរបញ្ជាក់ថាមាស សុខសោភា បានផ្លាស់ប្ដូរទាំងស្រុងរឿងស្លៀកពាក់អំឡុងពេលនាងចូលលិតកម្មរាម រយៈពេល២ឆ្នាំ(២០២០-២០២២) ពោលគឺនាងស៊ិចស៊ីប្លែកដូចជាមានពេលខ្លះនាងពាក់តែអាវវ៉ែនតាឡើងច្រៀងជាដើម តែសកម្មភាពនោះមិនមែនផ្សាយផ្ទាល់លើឆាកទូរទស្សន៍នោះទេ គឺភាគច្រើននៅតាមPub ។ក្រុមFan របស់សុខសោភា បានការពារIdol របស់ខ្លួនគឺសុខសោភា ថានាងស្លៀកពាក់ទៅតាមប្រភេទនៃកម្មវិធី តែទស្សនិកខ្លះបានគិតដូចលោកម៉ៃ សុគន្ធ ថាសុខសោភា ជាតារាលំដាប់កំពូល ហេតុនេះហើយទោះជានាងស្លៀកពាក់ធម្មតាៗក៍នៅតែល្បី នៅតែមានគេគាំទ្រដែរ អីចឹងចាំបាច់បញ្ចេញសាច់ធ្វើអី?ប៉ុន្ដែសម្រាប់អ្នកគាំទ្រសុខសោភា នៅតែយល់ថាតារាល្បីដូចនាងបើនៅតែលេងឈុតដដែលៗនោះ ច្បាស់ជាធ្វើឲ្យគេសាំ និងលែងមើលនាងជាមិនខាន ហេតុនេះហើយបានជាសោភា រិះរកវិធីគ្រប់បែបយ៉ាងទាំងអស់ ដើម្បីឲ្យFan នាងបានឃើញពីភាពប្រែប្រួលរបស់នាងពី១ឆ្នាំទៅ១ឆ្នាំ ព្រោះថាភាពដដែលៗជាសត្រូវនៃអ្នកទស្សនា។

មាស សុខសោភា បានប្រកាសកាលពីពេលថ្មីៗនេះថានាងមិនបន្ដកុងត្រានៅរាម សម្រាប់ឆ្នាំទី៣ ឡើយពោលគឺពីពេលនេះតទៅនាងលែងជាតារាផលិតកម្មមួយនេះទៀតហើយ គឺនាងវិលទៅផលិតបទចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួនCamtrax ជាថ្មី។សោភា តាំងចិត្តថាសម្រាប់ឆ្នាំ២០២៣ នេះនាងមិនទៅផលិតកម្មណានោះទេ ព្រោះចង់ពង្រឹងអាជីវកម្មក្រៅសិល្បៈរបស់នាងឲ្យរឹងមាំជាងនេះសិន។ការថ្លែងរបស់សុខសោភា បែបនេះបន្ទាប់ពីមានដំណឹងថាក្រោយនាងចេញពីរាម នេះមានផលិតកម្មដល់ទៅ៣រងចាំត្រងទទួលយកនាងក្នុងនោះមានដូចជាថោន ,ហង្សមាស និងGalaxy ។

មជ្ឈដ្ឋានមហាជនរងចាំមើលថាតើនៅឆ្នាំ២០២៣ នេះមាស សុខសោភា នឹងមានការផ្លាស់ប្ដូរសម្លៀកបំពាក់បែបណាទៀតទៅ?កាន់តែលេងខ្លួនស៊ិចស៊ីថែមទៀត ?ឬមួយក៍នាងវិលទៅរកស្ទីលចាស់ដែលក្នុងនាមជាតារាចម្រៀងល្បីល្បាញម្នាក់តែស្លៀកពាក់បែបសាមញ្ញបំផុតនោះ?
