ភ្នំពេញ៖នៅឆ្នាំ២០២៣ នេះព្រាប សុវត្ថិ បានប្រើយុទ្ធសាស្រ្ដខុសកាលពីឆ្នាំ២០១៧ ដែលលោកឲ្យកូនប្រុសទាំង៣រូបចេញច្រៀងសម្ដែងជាមួយលោកនៅហង្សមាសជាង៣ឆ្នាំឯណ្ណោះ ដែលពេលនោះធ្វើឲ្យកូនៗលោកឡើងកូដមិនតិចទេព្រោះបានច្រៀងជាមួយឪពុកជាកំពូលតារាចម្រៀងម្នាក់ ទើបគ្រប់គ្នាបានស្គាល់កូនៗរបស់លោកសុវត្ថិ ដល់សព្វថ្ងៃ។ប៉ុន្ដែតាំងពីឆ្នាំ២០២២០ ដល់ឆ្នាំ២០២៣ នៅពេលដែលលោកសុវត្ថិ និងកូនៗបានដើរចេញពីហង្សមាសជាបន្ដបន្ទាប់ ហើយរូបលោកនិងកូនប្រុសច្បងសុវត្ថិ មុនីវណ្ណ ក្លាយទៅជាតារាចម្រៀងGalaxy នោះលោកបែជាផ្អឹបកូនទី២ សុវត្ថិ មុនីនាគ និងកូនទី៣សុវត្ថិ សិរីវុឌ្ឍ មិនទាន់ឲ្យចេញច្រៀងសម្ដែងជាមួយលោកទាំងអស់គ្នាដូចមុនឡើយ។

នេះជាវិធីថ្មីមួយទៀតរបស់លោកសុវត្ថិ ខណៈដែលលោកព្យាយាមលើកកូនទី១ឲ្យបានល្បីល្បាញសិន ទើបជំហ៊ានបន្ទាប់លោកនឹងងាកទៅជួយកូនទី២ និងទី៣ វិញម្ដង។តែតាមព័តមានថាបើលោកព្រាប សុវត្ថិ ចង់ឲ្យកូនទាំង៣ ច្រៀងសម្ដែងរួមគ្នាជាមួយលោកដូចកាលនៅហង្សមាសវិញនោះក៍Galaxy មិនជំទាស់ដែរ ពោលគឺផលិតកម្មមួយនេះចាំតែសម្របខ្លួនតាមលោកគ្រប់យ៉ាងទាំងអស់។ប៉ុន្ដែពេលនេះលោកសុវត្ថិ រៀបក្បួនថ្មីពោលគឺច្រៀងតែជាមួយកូនទី១ សិន ហើយផ្អឹបកូនទី២ និងទី៣ ឲ្យនៅទ្រឹង ដែលរឿងនេះគឺដូចជាការព្យាករណ៍របស់អតីតតារាហង្សមាសលោកនូ ស៊ឹប ដែលធ្លាប់អះអាងថាលោកសុវត្ថិ និងកូនៗដែលស្ងប់ស្ងាត់មួយរយៈធំនោះលោកជឿរថាឪកូនរបស់គេរងចាំតែពេលវេលា ត្រូវចេញរួមគ្នាជាថ្មីនោះពេលនេះគឺពិតជាចាប់ផ្ដើមជាមួយគ្នាបណ្ដើរៗមែន។

សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ បានបណ្ដុះបណ្ដាលកូនប្រុសទាំង៣របស់លោកឲ្យចេះច្រៀងតាំងពីពួកគេនៅតូចៗម្លេះ ខណៈដែលលោកស្រីគង់ ចន្ធូ ម្ដាយក្មេកលោកព្រាប សុវត្ថិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចៅៗលោកស្រីសុទ្ធតែមានដុងពីសិល្បៈខ្លាំងម្យាងៗម្នាក់ ព្រោះឪពុកគេបង្ហាត់ដោយផ្ទាល់។ប៉ុន្ដែនៅពេលដែលលោកសុវត្ថិ ឈានចូលវ័យ៤៨ឆ្នាំទៅហើយនោះ គេនៅតែមិនទាន់អាចសន្និដ្ឋានបានច្បាស់ដដែលថាតើកូនៗរបស់លោកសុវត្ថិ ១ណាទៅដែលអាចស្នងតំណែងរបស់លោកនាពេលអនាគតនោះបាននៅឡើយ បើទោះជាកន្លងមកតារាចម្រៀងពេជ្រ សោភា ធ្លាប់អះអាងថាក្នុងចំណោមកូនៗលោកឧកញ៉ាស្នាយ ទាំង៣ នាងទាយថាមានតែកូនទី២គឺសុវត្ថិ មុនីនាគ តែម្នាក់គត់ដែលអាចនឹងជំនួសឪពុករបស់គេនាពេលខាងមុខ ព្រោះពេលខ្លះច្រៀងទៅសម្លេងស្ដាប់ច្រឡំឪគេក្ដី ប៉ុន្ដែពេលនេះមុនីនាគ ក៍នៅតែទាន់មានអ្វីថ្មីៗទៀតដែរ ក្រោយឪពុកគេចេញពីហង្សមាសជាង២ឆ្នាំនោះ។

លោកព្រាប សុវត្ថិ ធ្លាប់ប្រាប់អ្នកសារព័តមានថាកូនៗលោកទាំង៣ សុទ្ធតែមានទេពកោសល្យសិល្បៈ ហេតុនេះមិនអាចបោះបង់អាជីពនេះបានទេ ។ប៉ុន្ដែលោកថាបញ្ហានៅត្រង់ពេលវេលាប៉ុណ្ណោះ ព្រោះលោកថាអ្វីៗបានត្រៀមអស់ទៅហើយ ឲ្យតែដល់ពេលត្រូវបញ្ចេញគឺនឹងឃើញជាក់ស្ដែងតែម្ដង។ការអះអាងរបស់លោកសុវត្ថិ បែបនេះបញ្ជាក់ថាលោកមិនព្រលែងចោលកូន១ណាទេ ពោលគឺនឹងលើកម្ដងៗម្នាក់តាមកាលៈទេសះ ខណៈដែលកូនប្រុសទី៣របស់លោកក្រោយចាកចេញពីហង្សមាសកាលពីដើមឆ្នាំ២០២០ នោះសុវត្ថិ សិរីវុឌ្ឍ ធ្លាប់អះអាងថារូបគេនឹងឈជាតារាចម្រៀងឯករាជ្យ ផលិតនិងចេញបទចម្រៀងលើផេកផ្ទាល់ខ្លួន មិនចូលផលិតកម្មណាឡើយ។ចំណែកកូនទី២ របស់លោកឧកញ៉ាសុវត្ថិ គឺកំលោះសុវត្ថិ មុនីនាគ នោះទោះជាពេលនេះមិនទាន់ប្រកាសថាចេញពីហង្សមាសដែរក្ដី តែតាមព័តមានថាដៃគូស្រីស្អាតហ្សាណា នេះបានផុតកុងត្រា នៅផលិតកម្មចាស់ទៅហើយ ។

ក្រៅពីព្រាប សុវត្ថិ តារាដែលកំពុងបណ្ដុះឲ្យកូនខ្លួនស្នងតំណែងសិល្បៈខ្លួននោះមានដូចជាលោកហួ ឡាវី,ខាន់ ជេមស៍,ម៉េង កែវពេជ្ជតា ,សឿ សុធារ៉ា និងចន ច័ន្ទលក្ខិណា ជាដើម៕


