Friday, April 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មួយស្រីបាត់ខ្លួន ពូប្រកាសរក

ក្មួយស្រីបាត់ខ្លួន ពូប្រកាសរក

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ អាយុ ៨ឆ្នាំ បានបាត់ខ្លួន មិនដឹងទៅណា ជាមួយអ្នកណា ដោយក្រុមគ្រួសារបានខំតាមរក មិនឃើញ ក៏ប្រកាសស្វែងរក។

ក្មេងស្រីដែលបាត់ខ្លួន មានឈ្មោះ ប៊ូ ផល្លា ហៅស្រីណុច អាយុ ៨ឆ្នាំ សម្បុរខ្មៅស្រអែម ពាក់អាវយឺតរូបតុក្កតា ពណ៌ស ខោពណ៌ខ្មៅ បូងសក់។

តាមប្រភពបុរសម្នាក់ ត្រូវជាពូរបស់ក្មេងស្រីដែលបាត់ខ្លួន បានឲ្យដឹងថា ក្មួយស្រីរបស់ខ្លួនខាងលើ បានបាត់ ចេញពីមន្ទីរពេទ្យគន្ធបុប្ផា វត្តភ្នំ ចន្លោះម៉ោង ៨:៣០-៩ នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

បានបង្ហោះរូបក្មួយស្រីដែលបាត់ខ្លួន ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ជាមួយសំណេរប្រកាសរកក្មួយស្រីថា «ខ្ញុំបាទបាត់ក្មួយស្រី ឈ្មោះ ប៊ូ ផល្លា ហៅស្រីណុច សម្បុរ ខ្មៅស្រអែម ពាក់អាវយឺតរូបតុក្កតាពណ៌ស ខោពណ៌ខ្មៅ បូងសក់ អាយុ ៨ឆ្នាំ ដូចរូបខាងក្រោម បាត់ចេញ ពីមន្ទីរពេទ្យគន្ធបុប្ផា វត្តភ្នំ ចន្លោះម៉ោង ៨:៣០-៩ នាទីព្រឹក។ ប្រសិនបើបងប្អូនណាបានឃើញក្មេងស្រីខាងលើ សូមទំនាក់ទំនងមកខ្ញុំបាទ តាមលេខទូរស័ព្ទ ឬ telegram 0974738913 ។ សូមអរគុណ!»៕

RELATED ARTICLES