Wednesday, October 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបែកធ្លាយលោកសង្ឃវត្តស្ទឹងមានជ័យ ចាក់កន្ទុយ លេខ ខ្លាឃ្លោក ជល់មាន់

បែកធ្លាយលោកសង្ឃវត្តស្ទឹងមានជ័យ ចាក់កន្ទុយ លេខ ខ្លាឃ្លោក ជល់មាន់

ភ្នំពេញ ៖ ថ្មីៗនេះ មានការរូបភាពនិងវីដេអូ ស្តីពីលោកសង្ឃនៅវត្តស្ទឹងមានជ័យ លេងល្បែងកន្ទុយលេខ ខ្លា ឃ្លោក និងជល់មាន់តាមអនឡាញ ប្រព្រឹត្តនៅក្នុងវត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ រាជ ធានីភ្នំពេញ។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ គណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ «Sovan Sopheak» ដែលជាអ្នកទម្លាយ រូបភាពនិងវីដេអូព្រះសង្ឃលេងល្បែងខាងលើ ក្នុងវត្តស្ទឹងមានជ័យ បានសរសេរថា «មើលនិងស្តាប់សំឡេងវីដេ អូនេះទៅ ហើយពិចារណាតាមហ្នឹងចុះ! ថែមមួយម៉ឺនចាញ់មួយម៉ឺន ឃ្លោកផ្សេង មាន់ផ្សេង ម៉េចទៅអ៊ីចឹង? ច្បាស់ ណាស់ លោកលេងល្បែងស៊ីសង ចាក់ខ្លាឃ្លោក តាមទូរស័ព្ទ ចាក់លុយខាងក្រៅ ជាមួយពូៗអ្នករត់កង់បី នៅ វត្ត។ ឮថាលោក ធ្វើការនៅក្នុងវត្ត ជាមន្ត្រីសង្ឃទៀត អ៊ីចឹងបានលោកហ៊ានលេងនៅក្នុងវត្តទាំងថ្ងៃបែបនេះ។ សូមព្រះគ្រូចៅអធិការ ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង សូមមេត្តាចាត់វិធានការលើលោកដែលមាននៅក្នុងវីដេ អូនេះផង។ លោកគង់នៅវត្តស្ទឹងមានជ័យ ដើម្បីកុំឲ្យខូចឈ្មោះដល់ព្រះពុទ្ធសាសនា»។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ គណនីហ្វេសប៊ុក ដដែល បានបង្ហោះររូបភាព និងវីដេអូ បង្ហាញពីព្រះសង្ឃមួយ អង្គ កំពុងប្រកែកគ្នាជាមួយស្ត្រីម្នាក់ ជាកូនកញ្ច្រែង រឿងចាក់កន្ទុយលេខជំពាក់មិនសង ជាមួយសំណេរថា «នេះ ជា Video មួយទៀត ដែលលោកចាក់កន្ទុយឆ្នោតកំពុងប្រកែកគ្នាជាមួយអ្នកកត់ឆ្នោត និយាយពាក្យសម្តីមិន សមគួរ មានវីដេអូច្បាស់អ៊ីចឹងហើយ ចាំមើលថា ព្រះចៅអធិការវត្តស្ទឹងមានជ័យ នឹងចាត់វិធានការបែបណា ចំ ពោះលោកសង្ឃម្នាក់នេះ? មួយទៀត មានគេថាលោកសង្ឃមួយអង្គនេះ ជាមន្ត្រីសង្ឃនៅក្នុងវត្តស្ទឹងមានជ័យ ទៀត ហេតុអីក៏ឲ្យសង្ឃប្រភេទនេះ មកធ្វើជាមន្ត្រីសង្ឃ? សូមព្រះចៅអធិការវត្ត និងក្រសួងធម្មការ ចាត់ការទៅ លើសង្ឃនេះផង»។

ជុំវិញការទម្លាយវីដេអូ ចោទប្រកាន់ថា ព្រះសង្ឃលេងល្បែងស៊ីសងក្នុងវត្តស្ទឹងមានជ័យ ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបំភ្លឺពីព្រះសង្ឃដែលគេទម្លាយរូបភាព និងវីដេអូ តាមគណនីហ្វេសប៊ុក ខាងលើនេះ បាន ទេ កាលពីម្សិលមិញ។ ចំណែកព្រះចៅអធិការវត្តស្ទឹងមានជ័យ ក៏មិនអាចទាក់ទងសុំការបញ្ជាក់បានទេ នៅល្ងាច ថ្ងៃដដែលនោះ៕

RELATED ARTICLES