Friday, March 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ូតូកង់បី លេងភ្លើងដូចមមាច ប៉ូលិសចាប់

ម៉ូតូកង់បី លេងភ្លើងដូចមមាច ប៉ូលិសចាប់

កណ្តាល ៖ ម៉ូតូកង់បី ១គ្រឿង បំពាក់អំពូលភ្លើង និងស៊ីផ្លេខុសបច្ចេកទេស ត្រូវបានសមត្ថកិច្ចចាប់ឃាត់ឲ្យដោះ ចេញ និងអប់រំណែនាំ ធ្វើកិច្ចសន្យា ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខ។

តាមប្រភពសមត្ថកិច្ចក្រុងតាខ្មៅ បានឲ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម ទាក់ទងទៅ នឹង ក្រុមម៉ូតូកង់បី បំពាក់អំពូលភ្លើង និងស៊ីផ្លេ ខុសបច្ចេកទេស ហើយបើកបរយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវ  ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋានក្រុងតាខ្មៅ បានចុះឃាត់ម៉ូតូកង់បី កែ ច្នៃខុសលក្ខណៈបច្ចេកទេស មួយគ្រឿង ម៉ាក BAJAJពណ៌លឿង ពាក់ផ្លាកលេខ ព្រះសីហនុ 1H-6593 បើក បរដោយឈ្មោះស៊ា គឹមសេង ភេទប្រុសអាយុ២៧ឆ្នាំ មានលំនៅ ភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្ត ស្វាយរៀង ក្នុងគោលបំណងដឹកកម្មករទៅធ្វើការនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈក្រុង បានឲ្យម្ចាស់ម៉ូតូកង់បីខាងលើ ដោះភ្លើង និងស៊ីផ្លេកែច្នៃខុស បច្ចេកទេសទាំងអស់ចេញ រួចធ្វើកិច្ចសន្យា អប់រំណែនាំកុំគាត់តុបតែងភ្លើង និងស៊ីផ្លេខុសបច្ចេសដូចនេះទៀត រួចក៏ឲ្យបន្តដំណើរទៅមុខទៀតទៅ៕

RELATED ARTICLES