Wednesday, April 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានលេងស៊ីម៉ាំងតម្លង់ ១យប់ ចាប់បាន១៦គ្រឿង

ឡានលេងស៊ីម៉ាំងតម្លង់ ១យប់ ចាប់បាន១៦គ្រឿង

ភ្នំពេញ ៖ រថយន្តកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស (ស៊ីម៉ាំងប្រែន) ដែលបង្កសំឡេងតម្លង់ រំខានដល់ប្រជា ពលរដ្ឋ ជារៀងរាល់យប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ ចំនួន១៦គ្រឿងនៅក្នុង ភូមិសាស្ត្រខណ្ឌប្ញស្សីកែវ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ថា ដោយអនុវត្តតាមបទបញ្ជានិងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាមានការរាយការណ៍ប្តឹង ពីបងប្អូនប្រជាពលរដ្ឋ អំពីរថយន្តកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស (ស៊ីមាំងប្រែន) ដែលបង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ ចំនួន១៦គ្រឿងនៅក្នុងភូមិ សាស្ត្រខណ្ឌប្ញស្សីកែវ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

រថយន្តដែលត្រូវបានឃាត់ទុកទាំង១៦គ្រឿងនោះ រួមមាន ៖ ១-ម៉ាក HONDA FIT ពណ៌ក្រហម ផ្លាកលេខPP-5155, ២-ម៉ាកBM ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2B-8703, ៣-ម៉ាក SUBARU BRZ ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជា KUN0707, ៤-ម៉ាក BMW ពណ៌ ស គ្មានស្លាកលេខ, ៥-ម៉ាក HONDA CIVIC ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ 2AD-3713, ៦-ម៉ាក BMW ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 2P-0737, ៧-ម៉ាក BMW ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2P-7191, ៨-ម៉ាក BMW ពណ៌ផ្កាឈូក ផ្លាកលេខ ភ្នំពេញ 2T-7188, ៩-ម៉ាក ACURA ILX ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AJ-0212, ១០-ម៉ាក  HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2H-6660, ១១-ម៉ាកHONDA FiT ចង្កូតស្តាំ ពណ៌ផ្ទៃមេឃ ផ្លាកលេខ កំពង់ស្ពឺ KPS1350, ១២-ម៉ាក HONDA ពណ៌ប្រផេះ ផ្លាកលេខកណ្តាល 2B-5456, ១៣-ម៉ាក ACURA INTECRA ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2V-3122, ១៤-ម៉ាក FORD MUSTANG គ្មានស្លាកលេខ, ១៥-ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2O-1031, និង ១៦-ម៉ាក BMW ពណ៌ទឹក ប្រាក់ ផ្លាកលេខ ភ្នំពេញ 2AF-2665។

រថយន្តទាំង ១៦គ្រឿង ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើ ម្បីសហការជាមួយខាងសាធារណការ ធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេស ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់រថយន្ត យករបស់ដើមមកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់រថយន្ត ឲ្យវិញ៕ ខៀវទុំ

RELATED ARTICLES