Thursday, March 28, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖មិនទាន់ដាច់អាល័យសង្សារក្មេង?

សុខ សោម៉ាវត្តី ៖មិនទាន់ដាច់អាល័យសង្សារក្មេង?

ភ្នំពេញ៖អ្នកមេម៉ាយសុខ សោម៉ាវត្ដី បានពិសោធន៍ស្នេហ៍ថៅកែហាងថតរូបមួយរយៈ​ពេលជិត​១ឆ្នាំទៅហើយ ក្រោយពីនាងផ្ដាច់ស្នេហ៍ប្រុសក្មេងកីឡាករបាល់ទាត់លោកលី វ៉ាហេទ ។យ៉ាង​ណាវត្តី មិនដែលហ៊ានបណ្ដើរ​លោក​ថៅកែជាចំហ ម្ដងណាឡើយ បើទោះជាបុរសនោះ​ធ្លាប់​បានបញ្ចេញសារនៅអេតស្ទ័រី ហ្វេសបុកមានFan រាប់ពាន់នាក់បានឃើញហើយ​លោកថែម​ទាំង​បណ្ដើរវត្តី ទៅ​កម្ម​វិធីមិត្តភក្ដិលោកជាចំហ ជាច្រើនលើកច្រើន​សារ​មកហើយក្ដី តែអ្នកមេ​ម៉ាយកូន១ហាក់នៅ​មិនទាន់ទុកចិត្តបុរសកូនកាត់ចិនសាច់ដុំមាំៗនោះទាំង​ស្រុងនោះទេ​។អ្វី​ដែលគូរឲ្យកត់សម្គាល់សោម៉ាវត្តី នៅតែរក្សាររូបភាពអនុស្សាវរីយ៍ជាមួយលោកវ៉ាហេទ ទាំង​អស់ ដែលខុសពី​គូ​ស្នេ​ហ៍​ខ្លះពេលដែលពូកគេប្រេះឆាគ្នាច្រើនតែបំផ្លាញ​រូបភាពពាក់ព័ន្ធ​ចោល​ទាំង​អស់នោះ​។

សក​ម្ម​​ភាពបែបនេះធ្វើឲ្យគេង្ស័យថាវត្តី នៅតែអាល័យដល់វ៉ាហេទ ដែលពួក​គេ​ធ្លាប់បាន​ទាក់​ទង​និងស្វែង​យល់​ចិត្តគ្នាដល់ទៅជាង៥ឆ្នាំ នាពេលកន្លងមក តែបានបែកបាក់​គ្នា​កណ្ដាលទី​នោះ​ ។ទោះជាយ៉ាងណាទាំងសោម៉ាវត្តី និងវ៉ាហេទ មិនដែលចេញមុខនិយាយ​ពាក់ព័ន្ធរឿងមូលហេតុពួក​គេមិនអាចបន្ដស្នេហាតទៅទៀតបាននោះទេ ដោយម្នាក់ៗរក្សារ​ភាព​ស្ងៀមស្ងាត់រៀងៗ​ខ្លួន។​ដោយឡែកថៅកែថតរូបដែលទុកវត្តី ជាម្ចាស់បេះដូង​លោកនោះ​វិញបានដឹងរឿងរបស់​អ្នកមេ​ម៉ាយកុន១រូបនេះ និងកីឡាករបាល់ទាល់នោះយ៉ាង​ច្បាស់តែ​លោក​​មិនចាប់អារម្មណ៍​រឿង​ចាស់​​របស់ពួកគេនោះទេ។

 សូមរំលឹកថាសុខ សោម៉ាវត្តី បានបាត់បង់តំណែងជំទាវ ក្រោយនាងចែកផ្លូវលោកទូច ដាណារ៉ា ហៅពេជ្រ ដែល​ពេលនេះពាក់ផ្កាយ២លើស្មានោះកាលពីឆ្នាំ២០១៤ បន្សល់​ចំណងដៃកូនស្រី១ អាយុជិត១០ឆ្នាំ។វត្តី ដែល​ទុក​​ជីវិត​ជាស្រ្ដីមេម៉ាយជាង៩ឆ្នាំ នេះមានបុរស​ទាំងក្នុងនិងក្រៅស្រុកសុំស្អំរបួសបេះដូង​នាងតែនាងបានចាយ​ពេល​ជា​មួយ​លោកវ៉ាហេទ ជាង​​៥ឆ្នាំ ទើបអស់​និស្ស័យស្នេហ៍ ហើយសម្លឹងការពិសោធន៍ស្នេហ៍បុរសវ័យ​ចំណាស់​វិញម្ដង ដើម្បីកុំឲ្យខកចិត្តជាលើកទី៣។ប៉ុន្ដែចំណងស្នេហាថ្មីនេះសោម៉ាវត្តី នៅតែមិនទាន់​ច្បា​ស់​​​ក្នុងចិត្តនោះទេ ទើប​នាង​​អត់ទាន់ហ៊ានបញ្ចេញមុខថៅកែគ្រប់ពេល​ដែលនាង​បង្ហាញ​ខ្លួន​​ដូច​ដែលថៅកែចង់បានឡើយ។ដោយ​ឡែក​មិត្តភក្ដិរបស់សោម៉ាវត្តី មួយចំនួនបានបានជម្រុញ​ចង់ឲ្យនាងធ្វើជាជំទាវ តាមរយៈការភ្ជាប់ស្នេហ៍ជា​មួយ​បុរស​ណាម្នាក់ជាមន្រ្ដីធំ តែពិធីការិនីរូប​នេះ​ធ្លាប់​ប្រាប់អ្នកយកព័តមានយើងថាបើនាងចង់ធ្វើជំទាវមែន តើចាំ​បាច់​លែង​ប្ដីចាស់ធ្វើអី​ទៅ​?វត្តី ធ្លាប់អះអាងថារឿងមានមន្រ្ដីធំ ឬកូនអ្នកធំតាមស្រលាញ់ នាងគ្មានអារម្មណ៍​រំភើប​នោះ​ទេ ព្រោះ​ថានាងនិងអតីតប្ដីធ្លាប់ស្រលាញ់គ្នាដល់ទៅ៥ឆ្នាំ ទើបរៀបការ តែទីបំផុតគឺនៅ​តែ​បែកគ្នាដដែល…។

 គូរបញ្ជាក់ថាសុខ សោម៉ាវត្តី មុននាងងាកទៅមើលចិត្តថ្លើមលោកថៅកែហាងថត​រូប១​នោះនាងត្រូវបាន​មន្រ្ដីធំ​ផ្កាយ២ ម្នាក់ដែលគេស្គាល់ថាជាអតីតសង្សារអ្នកចម្រៀង​ល្បីឈ្មោះ​ម្នាក់​នោះចង់បាននាងធ្វើជាម្ចាស់ចិត្ត ប៉ុន្ដែវត្តី ហាក់មិនចាប់អារម្មណ៍បុរសមាឌក្រាស់និងមាន​អង្គ​រក្ស​ការពារ ឆ្វេងស្ដាំ នោះឡើយ ព្រោះតែតាមព័តមាន​ថា​លោ​ក​ធំនេះមានស្រី​ស្នេហ៍ក្មេងៗ​ជាកំណាន់ចិត្តរបស់លោកដល់ទៅ៦នាក់ឯណ្ណោះ ហេតុនេះបើអ្នកមេម៉ាយរូបស្រស់​នេះ​ប្រ​ថុយលោកឆ័ត្រនោះនាងនឹងក្លាយទៅជាស្រីស្នេហ៍លេខរៀងទី៧ របស់បុរសទ្រព្យ​ស្ដុកនោះ​ជាមិនខាន ទើប​​នាងបានងាកមកចាប់ចិត្តស្នេហ៍ថៅកែ​ហាងថតរូបវិញ។ក្រៅពី​បុរស​ខាង​លើ​ក៍មានប្រុសអាណិកជន​ខ្លះ​ពេ​ញ​ចិត្តនិងចង់ធានា​ឲ្យនាងទៅរស់នៅក្រៅស្រុក​ជាមួយកូនស្រី​ដែរ​​។តែវត្តី ហាក់ស្ទាក់ស្ទើចិត្ត ហើយនាងធ្លាប់​ប្រាប់​ថាគ្មានផែនការណ៍រៀប​ការ​ជាលើកទី២ ឡើយ គឺបើមានស្នេហ៍ថ្មីចង់លាក់លៀមវិញ។

 ក្រៅពីសុខ សោម៉ាវត្តី អ្នកមេម៉ាយដែលសាងស្នេហ៍មិនបើកចំហ នៅឆ្នាំ២០២៣ មាន​ដូចជានាងកែវ និសា ,សុខ ស្រីនាង,ណូម័រ និងពេជ្រ សូលីកា ជាដើម។មហាជនរងចាំ​មើល​ថាតើស្នេហាសោម៉ាវត្តី និងថៅកែអាចក្លាយទៅ​ជាប្ដីប្រពន្ធគ្នាដែរឬទេ?

RELATED ARTICLES