Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឪចុង ចាប់រំលោភកូនស្រី រហូតមានផ្ទៃពោះ ទើប បែកការ

 ឪចុង ចាប់រំលោភកូនស្រី រហូតមានផ្ទៃពោះ ទើប បែកការ

ស្វាយរៀង ៖ ជនសង្ស័យម្នាក់ ឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនដេកលក់ បានធ្វើសកម្មភាព លបចូលបន្ទប់កូន ស្រីក្រមុំ (កូនចុង) ចាប់រំលោភសេពសន្ថវ:រហូតបានសម្រេច បន្ទាប់មកចេះតែបន្តរំលោភកូនស្រី ជាបន្តបន្ទាប់ រហូតដល់កូនស្រីមានផ្ទៃពោះ ទើបបែកការ ឈានដល់ការប្តឹងសមត្ថកិច្ចចាប់វាយខ្នោះឪពុកចុងតិរច្ឆាន នាំយក ទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា។

ជនសង្ស័យជាឪពុកចុង ដែលចាប់រំលោភកូនស្រី រហូតដល់មានផ្ទៃពោះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះឃឹម រក្សា  អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកកូនស្រីរងគ្រោះ មានឈ្មោះ អ.ភ.ត អាយុ ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ទាំង២នាក់ឪពុកចុង និងកូនស្រី សព្វថ្ងៃស្នាក់នៅផ្ទះជាមួយគ្នា ក្នុងភូមិត្រពាំង រុន ឃុំច្រេស ស្រុកចន្ទ្រា។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នារីរងគ្រោះ (កូន ស្រី) បានមកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ដោយចោទប្រកាន់ទៅលើឈ្មោះឃឹម រក្សា ត្រូវជា ឪពុកចុង ថាបានចាប់រំលោភនាង រហូតដល់មានផ្ទៃពោះ។

នារីរងគ្រោះ បានរៀបរាប់បន្តថា នាងត្រូវជនសង្ស័យជាឪពុកចុង ចាប់រំលោភ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២២ មកម៉្លេះ ដោយមិនចាំថ្ងៃ នៅវេលាម៉ោងប្រហែល ១២នាទីរំលងអធ្រាត្រ ជនសង្ស័យជាឪពុកចុងឈ្មោះឃឹម រក្សា បានចាប់រំលោភរូបនាងរហូតដល់បានសម្រេច មួយដង នៅក្នុងបន្ទប់ដេករបស់នាង ខណៈដែលម្តាយ បង្កើត របស់នាង កំពុងដេកលក់។ ក្រោយមក ឪពុកចុងបានបន្តចាប់រំលោភនាង ជាបន្តបន្ទាប់ រហូតដល់មានផ្ទៃពោះ ច្រើនខែ ទើបនាងទ្រាំមិនបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះឃឹម រក្សា នាំយកមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកចុងបានឆ្លើយ សារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រី (នារីរងគ្រោះ) ប្រាកដមែន។ជនសង្ស័យខាងលើ ត្រូវបានសមត្ថ កិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES