Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានទំនើប១៣គ្រឿង កែច្នៃស៊ីម៉ាំងបំពងសំឡេង

ឡានទំនើប១៣គ្រឿង កែច្នៃស៊ីម៉ាំងបំពងសំឡេង

ភ្នំពេញ ៖ មន្ត្រីជំនាញ បានឱ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថា រថយន្តស៊េរីទំនើបចំនួន១៦គ្រឿងដែលត្រូវ បានសមត្ថកិច្ចចរាចរណ៍ឃាត់បានកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ត្រូវបានមន្ត្រីជំនាញពិនិត្យឃើញថា មានរថយន្តចំនួន ១៣គ្រឿង ក្នុងចំណោម ១៦គ្រឿង បានធ្វើការកែច្នៃខុសលក្ខណៈបច្ចេកទេស ដូចជាបន្ថែម ភ្លើងហ្វា ដាក់បំពង់ស៊ីម៉ាំងបំពងសំឡេងឱ្យឮខ្លាំង បង្កសំឡេងរំខានដល់អ្នកដទៃ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់និង បង្កភាពអនាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។

លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរ និងជាប្រធានគណៈកម្មការត្រួតពិនិត្យបច្ចេកទេស របស់មន្ទីរសាធារណ ការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ថា  តាមការណែនាំពីលោកឃួង ស្រេង អភិបាលលរាជធានី ភ្នំពេញ  ក៏ដូចជាលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមមន្ត្រីជំនាញ សហការជាមួយកម្លាំង អង្គភាពជំនាញចរាចរណ៍ បានចុះធ្វើសកម្មភាពជាប្រចាំ និងត្រួតពិនិត្យទៅលើយានយន្តដែលបំពាក់ឧបករណ៍ ខុសលក្ខណៈបច្ចេកទេស មានការបំពាក់ភ្លើងឡាស៊ែ ដាក់ស៊ីម៉ាំងបំពងសំឡេង បង្កការរំខានដល់អ្នក ដទៃបាត់ សណ្តាប់ធ្នាប់ក្នុងទីក្រុង និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរដទៃទៀតផងដែរ។

លោកស្រី បញ្ជាក់ថា មុននឹងចង់កែច្នៃបច្ចេកទេសយានយន្តរបស់ខ្លួន ម្ចាស់យានយន្តនោះ ត្រូវសុំទៅក្រសួងសា ធារណការនិងដឹកជញ្ជូន ដើម្បីធានាថា ការកែច្នៃនោះ ស្របតាមស្នង់ដារបច្ចេទេស បើកបរមិនគ្រោះថ្នាក់ប៉ះ ពាល់ដល់អ្នកដទៃ និងបាត់សណ្តាប់ធ្នាប់ក្នុងទីក្រុង។ លោកស្រីប្រធានគណៈកម្មការត្រួតពិនិត្យបច្ចេកទេសបន្ត ថាកន្លងមក ក៏ធ្លាប់មានក្រុមយុវជនខ្លះ ដាក់ថែមទាំងបាស់ចាក់ចម្រៀង ផ្អើលគេ។

ចំណេកមន្ត្រីចរាចរណ៍ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ នឹងបន្តត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេក ទេស ជាប្រចាំ ដោយសហការជាមួយក្រុមត្រួតពិនិត្យបច្ចេកទេស និងអាជ្ញាធរខណ្ឌ ក្នុងការទប់ស្កាត់នូវអំពើ បែបទំនើងតាមដងផ្លូវ ដើម្បីឱ្យទីក្រុងរបស់យើងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។    

ចំពោះរថយន្តទំនើបទាំង១៣គ្រឿង ដែលក្រុមបច្ចេកទេសពិនិត្យឃើញថា មានការកែច្នៃខុស លក្ខណៈបច្ចេទេស នឹងត្រូវហៅម្ចាស់រថយន្តមកធ្វើកិច្ចសន្យា ដកឧបករណ៍កែច្នៃនោះចេញ ឬពិនិត្យលើកំហុសរបស់ម្ចាស់រថយន្ត កម្រិតណា ដើម្បីធ្វើការផាកពិន័យតាមជាក់ស្តែង។

លោកស្រី បុប្ផា ផានី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ សូមចូលរួមគោរព ច្បាប់ចរាចរណ៍ និងមិនត្រូវបំពាក់ឧបករណ៏បំពងសំឡេង ភ្លើងហ្វា ឬការតុបតែងខុសបច្ចេកទេស ដែលធ្វើឱ្យប៉ះ ពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងរាជធានី ហើយសមត្ថកិច្ចនឹងមិនលើកលែងចំពោះអំពើបែបទំនើង លើដងផ្លូវនេះឡើយ៕

RELATED ARTICLES