Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់ផ្ទះគេ២គ្រាប់ រត់ទៅស្រុកយួន ប៉ូលិសតាមវ៉ៃ ខ្នោះ

បាញ់ផ្ទះគេ២គ្រាប់ រត់ទៅស្រុកយួន ប៉ូលិសតាមវ៉ៃ ខ្នោះ

ព្រៃវែង ៖ ជនត្រូវចោទម្នាក់ បានប្រើកាំភ្លើងបាញ់ផ្ទះប្រជាពលរដ្ឋម្នាក់ ចំនួន២គ្រាប់ រួចព្យាយាមរត់គេចខ្លួនបាត់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវតុលាការចេញដីកាកោះហៅ ២ដង មិនព្រមចូលខ្លួន ក៏សម្រេចចេញដីកា បង្គាប់ឱ្យនាំខ្លួនតែម្តង និងត្រូវបានសមត្ថកិច្ចជំនាញខេត្តព្រៃវែង សហការជាមួយអាជ្ញាធរវៀតណាមតាមចាប់ ខ្លួនជនត្រូវចោទបាន នៅលើទឹកដីប្រទេសវៀតណាម។

ជនត្រូវចោទដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះបូ សារ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុកពាមជរ។

តាមប្រភពពីសមត្ថកិច្ចខេត្តព្រៃវែង បានឱ្យដឹង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ថា យោងតាមដីកាលេខ៧២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ របស់លោកហួត ហ៊ាង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បាន បង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនឈ្មោះបូ សារ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុក ពាមជរ ដោយត្រូវបានដាក់ស្ថិតក្រោមការពិនិត្យ ពីបទប៉ុនប៉ងឃាតកម្ម រំលោភលើលំនៅឋាន និងកាន់កាប់ និង ប្រើប្រាស់អាវុធគ្រឿងផ្ទុះគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។

បន្ទាប់ពីទទួលបានដីកាខាងលើ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះអនុវត្តតាមដីកា ដល់មូលដ្ឋានដែលជនត្រូវចោទរស់នៅភ្លាមៗដែរ ប៉ុន្តែជនសង្ស័យឈ្មោះ បូ សារ៉ាន បានលួចរត់គេចខ្លួនចូល ទៅក្នុងប្រទេសវៀតណាម។

ក្រោយពេលដឹងថា ជនសង្ស័យបានរត់គេចខ្លួនចូលទៅប្រទេសវៀតណាម កម្លាំងសមត្ថកិច្ចកម្ពុជា បានទំនាក់ ទំនងទៅកាន់ខាងភាគីវៀតណាម ដោយបានផ្ញើរូបភាពរបស់ជនសង្ស័យ រួមនិងយានជំនិះ តាមរយៈប្រព័ន្ធតេ ឡេក្រាម ដើម្បីស្នើឱ្យអាជ្ញាធរវៀតណាម ងាយស្រួល កំណត់មុខសញ្ញាចាប់ឃាត់ខ្លួន។ បន្ទាប់ពីទទួលបានរូប ភាពពីនគរបាលកម្ពុជា រួចហើយ ខាងភាគីវៀតណាម បានកំណត់មុខសញ្ញា ដោយចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះបូ សារ៉ាន និងឆែកខ្លួន រកឃើញមានថ្នាំញៀន ហើយបច្ចុប្បន្ន អាជ្ញាធរវៀតណាម កំពុងបំពេញនីតិវិធី បន្តសិន មុននឹងបញ្ជូនមកកម្ពុជាវិញ។

គួររំលឹកថា កាលពីវេលាម៉ោងប្រហែល ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លង ទៅ ជនសង្ស័យឈ្មោះ បូ សារ៉ាន ត្រូវបានប្រជាពលរដ្ឋប្តឹងថា បានប្រើប្រាស់កាំភ្លើងខ្លី បាញ់២គ្រាប់ ធ្លាយ ជញ្ជាំងផ្ទះរបស់ឈ្មោះឃុន ណាត នៅចំណុចភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុកពាមជរ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម មន្ត្រីនគរបាលមូលដ្ឋាន បានចុះទៅស្រាវជ្រាវរកជន សង្ស័យ ខាងលើភ្លាមៗដែរ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ។ បន្ទាប់មក មន្ត្រីនគរបាលមូលដ្ឋាន បាន ស្រង់កំណត់ហេតុពីជនរងគ្រោះ បំពេញសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសុំដីកាចាប់ខ្លួន។

បន្ទាប់ពីទទួលបានសំណុំរឿង តុលាការបានចេញដីកាកោះ ចំនួន២លើក ប៉ុន្តែជនសង្ស័យមិនព្រមអនុវត្តតាម។ លុះមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ មន្ត្រីនគរបាល បានទទួលដីកាពីចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត ព្រៃវែង បង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គលរូបនេះតែម្តង៕

RELATED ARTICLES