Wednesday, November 20, 2024
Homeព័ត៌មានជាតិប្តីតូច​ចិត្ត​ងងឹត​ភ្នែក​មើល​អ្វីមិន​ឃើញ ចងក​ស្លាប់​ចោល​ប្រពន្ធ

ប្តីតូច​ចិត្ត​ងងឹត​ភ្នែក​មើល​អ្វីមិន​ឃើញ ចងក​ស្លាប់​ចោល​ប្រពន្ធ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ព្រោះតែ តូចចិត្តនឹងជំងឺងងឹតភ្នែកមើលអ្វីមិនឃើញរាប់ ឆ្នាំ ទើបចេះតែពោលពាក្យអស់សង្ឃឹមចង់ សម្លាប់ខ្លួនជារឿយៗ លុះឆ្លៀតពេលប្រពន្ធមិន នៅផ្ទះបុរសរងគ្រោះក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។

បុរសគំនិតខ្លី ដែលសម្រេចចិត្តចងកធ្វើ អត្តឃាតនោះ មានឈ្មោះខុន ថាល់ អាយុ៤៥ ឆ្នាំ មានប្រពន្ធឈ្មោះសាមិត សុធា អាយុ៤៩ ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រាះ) បានកើតមានជំងឺងងឹតភ្នែកជាច្រើនឆ្នាំមកហើយ ហើយជាញឹកញាប់ប្តីគាត់តែងតែពោលពាក្យ អស់សង្ឃឹម ចង់តែសម្លាប់ខ្លួន ព្រោះមិនចង់ រស់នៅក្នុងសភាពងងឹតភ្នែកមើលអ្វីក៏មិនឃើញ បែបនេះទេ។ តែយ៉ាងណា គាត់ជាប្រពន្ធចេះតែ ព្យាយាមពន្យល់ និងលើកទឹកចិត្តប្តីកុំឱ្យគិតអ្វី ផ្តេសផ្តាស និងមិននឹកស្មានថា ប្តីគាត់ពិតជា ដាច់ចិត្តសម្លាប់ខ្លួនបែបនេះសោះ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា នៅមុន ពេលកើតហេតុ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ គាត់រវល់ចេញទៅរកទិញម្ហូប ដោយទុកឱ្យប្តី នៅចាំផ្ទះតែម្នាក់ឯង លុះពេលគាត់ត្រឡប់មក ដល់ផ្ទះវិញ ស្រាប់តែប្រទះឃើញប្តីចងកស្លាប់ ទៅហើយ ទើបកើតការភ្ញាក់ផ្អើលរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែចងក ធ្វើ អត្តឃាតប្រាកដមែន ដោយឡើងលើកៅអីជ័រ ពណ៌ក្រហម និងយកខ្សែគោចងកភ្ជាប់នឹងធ្នឹម ផ្ទះ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។ មូលហេតុ បណ្តាលមកពីជនរងគ្រោះតូចចិត្តនឹងកើតមាន ជំងឺងងឹតភ្នែក។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី

សាមឿន

RELATED ARTICLES