ភ្នំពេញ៖ការប្រកាសរបស់លោកជំទាវឡុង ស្រីមុំ ភរិយាលោកឧកញ៉ាព្រាប សុវត្ថិ កាលពីពេលថ្មីៗនេះថាកូនប្រុសរបស់លោកស្រីគឺសុវត្ថិ មុនីនាគ មិនមែនជាគូសង្សាររបស់ស្រីស្អាតរ៉េត ស៊ូហ្សាណា នោះបានធ្វើឲ្យឧកញ៉ាៗមិនតិចនាក់ទេបានងាកមកចង់ប្រជែងស្នេហ៍តារាហង្សមាសរូបនេះជាថ្មី ក្រោយពីមុននេះប្រុសៗសម្បូរទ្រព្យទាំងនោះបានដកថយ ព្រោះតែហ្សាណា និងមុនីនាគ ស្និតស្នាលគ្នាដូចគូស្នេហ៍។ប៉ុន្ដែក្រោយដឹងថាតារាធ្មេញចំពើសមិនមែនជាអនាគតកូនប្រសារលោកឧកញ៉ាព្រាប សុវត្ថិ នោះ ទើបបុរសដែលលង់ស្នេហ៍អ្នកចម្រៀងវ័យ២៣ឆ្នាំ រូបនេះនៅតែមានឱកាសដណ្ដើមយកបេះដូងនាង។តែគេជឿរថានៅពេលដែលហ្សាណា កាន់តែមានមន្ដស្នេហាទេ្វដងនោះ ច្បាស់ជាឪពុកម្ដាយនាងរឹតបណ្ដឹងសុវត្ថិភាពកូនស្រីខ្លាំងថែមទៀតជាមិនខាន ក្រោយពួកគាត់បានតាមការពារហ្សាណា នៅតាមឆាកតន្រ្ដីអស់រយៈពេលជាង៧ឆ្នាំមកហើយ។

រ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាចម្រៀងវ័យក្មេងដែលមានរូបសម្រស់ស្អាតនាពេលបច្ចុប្បន្នហើយនាងមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហានោះទេ បើទោះជាកាលពីដើមឆ្នាំ២០២០ នាងធ្លាប់ញ្ចេញសញ្ញាមានគូស្នេហ៍ទៅហើយ តាមរយៈការកាន់ដៃប្រុសម្នាក់ក្ដី។ស្រីស្រស់រូបនេះធ្លាប់ត្រូវបានមន្រ្ដីធំខ្លះ ប្រកាសសរសើរនាងថាពិតជាស្រីស្អាតនៅចំពោះមុខនាងតែម្ដងពេលហ្សាណា ចូលរួមកម្មវិធីសម្ពោធក្រុមហ៊ុនមួយចំនួន។ដោយឡែកអ្នកជំនាញសិល្បៈធ្លាប់លើកឡើងថាតាមពិតហ្សាណា ច្រៀងបទជាភាសារខ្មែរគឺនៅមានកម្រិតនៅឡើយ តែចំណុចពិសេសនោះគឺនាងមានច្រៀងបទជាភាសារបរទេសបានល្អ ហើយរូបសម្រស់ទាក់ទាញនេះឯង។

អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ រូបនេះទោះជាបរាជ័យក្នុងការលើកពានមែន តែពេលនេះនាងបានត្រូវប៉ាន់រកលុយពីការងារសិល្បៈបានរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗតាមរយៈការច្រៀងនិងស្ពតពាណិជ្ជកម្មទាំងឡាយ។ប៉ុន្ដែអ្វីដែលFan ខ្លះបានលើកឡើងថាដើម្បីធ្វើឲ្យក្រេឌីតនាងឡើងខ្ពស់ជាងនេះហ្សាណា គូតែហ៊ានធ្វើដូចមិត្តរួមក្រុមតាមរយៈការឈានទៅប្រលងកម្មវិធីរបស់ហង្សមាស I Am A Singer Cambodia ហើយបើពេលនោះនាងឈ្នះពានច្បាស់ជានាងកាន់តែឡើងកូដជាមិនខាន។តែស៊ូហ្សាណា ដែលដណ្ដើមបានភាពលេចធ្លោនៅហង្សមាសជាងតារាម្ចាស់ពានមួយចំនួននោះ នាងមិនធ្លាប់ចូលរួមប្រជែងពានជាថ្មីដូចមិត្តរួមដំបូលម្ដងណាឡើយបើទោះជានាងវី ឌីណែត និងអតីតដៃគូនាងលោកដួង វីរៈសិទ្ធ ធ្លាប់ធ្វើដោយជោគជ័យក្ដី។

គូរកត់សម្គាល់ថាបន្ទាប់ពីម្ដាយរបស់សុវត្ថិ មុនីនាគ បានបចេញមុខអះអាងកាលពីខែកុម្ភៈ ថាកូនប្រុសគាត់គ្មានស្នេហាជាមួយរ៉េត ស៊ូហ្សាណា នោះមកពេលនេះអ្នកចម្រៀងសាច់សខ្ចីនិងកូនលោកឧកញ៉ាចាប់ផ្ដើមរយាលៗពីគ្នាហើយក៍គ្មានដំណើរកម្សាន្ដឬសកម្មភាពស្និតស្នាលគ្នាដូចគូស្នេហ៍ រួមទាំងការបញ្ចេញវីដេអូកម្សាន្ដតាមTik Tok តែពីរនាក់ដូចមុនទៀតដែរ។ដោយឡែកសម្រាប់កម្មវិធីរបស់ក្រុមគ្រួសារមុនីនាគ ដែលហ្សាណា តែងតែចូលរួមនាពេលកន្លងមកនោះក៍គេមិនទាន់ដឹងថាស្រីស្រស់នៅតែទៅដូចមុនទៀតឬយ៉ាងណាឡើយ។តែយ៉ាងណាគេជឿរថារូបសម្រស់ដូចហ្សាណា ប្រាកដជានាងមានជម្រើសស្នេហ៍ច្រើន ព្រោះបុរសមិនតិចនាក់ទេទាំងក្នុងនិងក្រៅសិល្បៈរងចាំចម្លើយស្នេហ៍ពីនាង ដោយសារតែពួកគេមិនអាចលេងផ្លូវកាត់បានឡើយទោះជាមានលុយប៉ុណ្ណាក៍ដោយព្រោះថាសូម្បីតែទូរស័ព្ទក៍ម្ដាយនាងកាន់ជំនួសដែរ ហេតុនេះប្រាកដជាមិនងាយអន្ទងស្នេហ៍បានដូចចិត្តនោះទេ។

គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានទ្រព្យសម្បតិ្តច្រើននៅឆ្នាំ២០២៣ ពោលគឺគេប្រម៉ាណថានាងមានលុយសរុបប្រមាណមិនក្រោមកន្លះលានដុល្លារឡើយ ក្នុងនោះគិតទៅលើផ្ទះ២ល្វែង,ការបើកហាងលក់សម្លៀកបំពាក់ និងទិញរថយន្ដJeep Rubicon ជាដើម។Fan ស្រីស្រស់ហ្សាណា រងចាំមើលថាក្រោយនាងនិងកូនលោកឧកញ៉ាព្រាប សុវត្ថិ លែងល្អូកល្អិនគ្នាបែបនេះ តើតារាមានត្រេមុខដូចកូនជប៉ុនរូបនេះនឹងបើកភ្លើងខៀវឲ្យទៅបុរសណាទៅ?