ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះអ្នកស្រីទូច ដែលមាន ឈ្មោះដើមថាជុំ រស្មី នោះបានអះ អាង ប្រាប់អ្នកសារព័តមានកាលពីពេលថ្មីៗនេះថានាងនិងបងប្អូនកំពុងជួបបញ្ហាធំដែលអាចឈានទៅប្រឈមរឿងក្ដីក្ដាំនៅតុលាការទៀតផង។
អ្នកស្រីបានបង្ហើបឲ្យដឹងថា រឿងនោះគឺពាក់ព័ន្ធការ បែងចែកមរតក ជាមួយប្ដីក្រោយលោកស្រីកែវ មន្ថា ពុំទាន់បានរួចរាល់នៅឡើយក្រោយម្ដាយអ្នកនាងបា នទទួលមរណភាពកាលពីអំឡុងជាង១ឆ្នាំមុន។ម្ចាស់បទ”ខ្ញុំជាយក្ខិនី”រូបនេះបង្ហើបថារឿងទំនាស់មរតកដែលលោកស្រី កែវ មន្ថា បានសរសេរទុកឲ្យកូនចៅ និងប្ដីក្រោយនោះនៅមិនទាន់ដោះស្រាយដាច់ស្រាច់នោះទេទើបក្លាយទៅជាបញ្ហាលំបាក។

តារាកំប្លែងជើងចាស់រូបនេះបន្ថែមថាអ្នកម្ដាយរបស់អ្នកនាងលោកស្រី កែវ មន្ថា បានបន្សល់មរតកដល់បងប្អូនកូនចៅតែទាំងរូបលោកស្រីផ្ទាល់និងអ្នកមានសិទ្ធិទទួលមរតកទាំងនោះមិនទាន់ទទួលបានយុត្តិ ធម៌ទៅតាមអ្វីដែលម្ដាយលោក ស្រីបន្សល់បណ្ដាំទុកនោះនៅឡើយទេ។
តារាកំប្លែងល្បីល្បាញឈ្មោះអ្នកស្រីជុំ រស្មី ហៅ ស្រីទូ ច បានសង្កត់ថាបច្ចុប្បន្នអ្នកស្រីនិងបងប្អូនទាំងអស់ក្នុងគ្រួសារកំពុងតែជួបបញ្ហាវិវាទនូវរឿងរ៉ាវមរតកខា ងលើនេះហើយមានតែដល់ផ្លូវស្នើរសុំឲ្យតុលាការជួយស្វែងរកយុត្តិធម៌ដល់គ្រួសារលោកស្រីផង។យ៉ាង ណា ស្រីទូច បន្តថាអ្នមនាងសូមថ្លែងអំណរគុណដល់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលបានផ្ដល់នូវមេធាវីដើម្បីដោះស្រាយបញ្ហាមួយនេះ។ ដោយឡែកភាគីម្ខាងទៀតអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺបានទេ។

គូររំលឹកថាអ្នកស្រី ជុំ រស្មីហៅស្រីទូច បានបាត់មុខពីពិភពសិល្បៈ ជាច្រើនឆ្នាំមកហើយដែលធ្វើឲ្យអ្នកគាំ ទ្រតារាកំប្លែងរូបនេះទាំងក្នុងនិងក្រៅស្រុកចង់ដឹងពីសុខទុក្ខអ្នកស្រីនិងស្វាមីជាខ្លាំងក្រោយតារាកំប្លែងដ៏មានទេពកោស្យរូបនេះបានសាងស្នាដៃសិល្បៈយ៉ាង ច្រើនតាំងពីទសវត្សន៍៩០មកម្លេះរួមមានទាំងការស ម្ដែងភាពយន្ដ និងខារ៉ាអូខេផងដែរ។

អ្វីដែលទស្សនិកជនចូលចិត្តអ្នកស្រីទូចនោះគឺនាងមិ នត្រឹមតែជាអ្នកកំប្លែងដ៏មានទេពកោសល្យទេតែអ្នកស្រីក៏ចេះច្រៀងបានយ៉ាងពិរោះរណ្ដំចិត្តអ្នកស្ដាប់ផងដែរក្នុងនោះមានដូចជាបទ”ខ្ញុំជាយក្ខិនី “ជាដើម។ អ្នកស្រីទូច បានឲ្យដឹងដែរថាអំឡុងពេលដែលរូបគាត់បាត់មុខពីសិល្បៈនេះដោយសារតែអ្នកស្រីមានភាពរវល់ចំពោះការងារនៅផ្ទះមើលថែក្រុមគ្រួសារហើយជាពិសេសគឺម្ដាយអ្នកស្រីតែម្ដងគឺលោកស្រីកែវ មន្ថា មុនពេលគាត់ទទួលមរណៈភាពកាលពីឆ្នាំមុន។

អ្នកស្រីបន្ថែមថា រូបអ្នមនាងផ្ទាល់ក៏មានបញ្ហាសុខភា ពមិនសូវល្អប្រសើរដែរក្រោយជួបគ្រោះឧបទ្ទហេតុក្រ ឡាប់កង់បីកាលពីប៉ុន្មានឆ្នាំមុនខណៈដែលស្វាមីគឺនា យត្រដក់កាន់តែមានវ័យចំណាស់ហេតុនេះសុខភាព ក៏មិនសូវរឹងមាំដូចមុនឡើយ។ ដោយឡែករឿងធំដែ លត្រូវប្រឈមនាពេលនេះហើយត្រូវដោះស្រាយអាចឈានដល់តុលាការនោះគឺបញ្ហាមរតករបស់ម្ដាយអ្ន កនាងបន្សល់ឲ្យបងប្អូនកូនចៅ ដែលមិនទាន់ឈានទៅរកចំណុចរួម។

អ្នកស្រីថាប្រទេសមានច្បាប់ហេតុនេះអ្នកស្រីនិងបង ប្អូនកូនចៅសង្ឃឹមថាតុលា ការ នឹងផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសារលោកស្រីជាមិនខានហើយអ្វីដែលអ្នក ស្រីចង់បានគឺសូមឲ្យភាគីម្ខាងទៀតធ្វើតាមបណ្ដាំមរ តករបស់អ្នកម្ដាយអ្នកនាងគឺលោកស្រីកែវ មន្ថា ៕





