ភ្នំពេញ ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មានរថយន្តចំនួន២គ្រឿង បានបើកបរបញ្ច្រាសទិសដៅចរាចរណ៍ លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលពីម៉ោង ៩និង ៤៥នាទីយប់ ថ្ងៃទី១៩ និងកាលពីម៉ោង ៦និង១៦នាទីព្រលប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបាន រូបភាពពីកាមេរ៉ាសុវត្ថិភាព ក្រុមការងារផ្លូវល្បឿនលឿន ដោយសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យ តាមនីតិវិធី។

ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ ចរាចរណ៍យ៉ាងធ្ងន់ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

ក្រុមហ៊ុនផ្លូវល្បឿនលឿន អំពាវនាវសាជាថ្មី ដល់បងប្អូនអ្នកបើកបរ និងអ្នករួមដំណើរគ្រប់រូប មិនថាការប្រើ ប្រាស់ផ្លូវល្បឿនលឿន ឬផ្លូវធម្មតា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរា ចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងចៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខ សុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា៕



