Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគប់កញ្ចក់ឡានបែក លួចទូរស័ព្ទ ជាប់ខ្នោះ

គប់កញ្ចក់ឡានបែក លួចទូរស័ព្ទ ជាប់ខ្នោះ

តាកែវ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត ចំនួន២គ្រឿង បណ្តាលឱ្យបែកប៉ុន ប៉ងលួចយកទូរស័ព្ទពីក្នុងរថយន្ត តែត្រូវប្រជាការពារប្រទះឃើញ ក៏ស្រែកឆោឡោ ដេញចាប់ឃាត់ខ្លួននាំ យកទៅចាត់ការតាមច្បាប់។

ករណីគប់កញ្ចក់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ ចំណុចភូមិត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសូត្រ ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រា កដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានលំនៅ ភូមិត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី។ ចំណែករថយន្តដែល រងការខូចខាត ទាំង២គ្រឿង ទី១-ម៉ាកតូយ៉ូតា រ៉ាស់ ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-4277 ជាកម្មសិទ្ធិរបស់ឈ្មោះយ៉ែម នាង ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅ ភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ និងទី២-ម៉ាកតូយ៉ូតា តាកូម៉ា ស៊េរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ច-៩៨៤១ ភព២ ជាកម្ម សិទ្ធិរបស់ឈ្មោះប៉េង ណាន ភេទស្រី អាយុ២៨ឆ្នាំ មានលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះសូត្រ ចន្ថា បានធ្វើសកម្មភាពយក ដុំថ្ម ចំនួន២ដុំ ទំហំ១៦សង់ទីម៉ែត្រ និង១ដុំទៀត ទំហំ ៤សង់ទីម៉ែត្រ គប់ទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះ ម៉ាកតូយ៉ូតា រ៉ាស់ បណ្តាលឱ្យបែកកញ្ចក់ខាងមុខ ចំនួន២កន្លែង និងរថយន្ត ១គ្រឿងទៀត ម៉ាកតូយ៉ូតា តាកូម៉ា បណ្តាលឱ្យបែកកញ្ចក់ទ្វារខាងមុខ ចំហៀងខាងឆ្វេង រួចបម្រុងលូកដៃយកទូរស័ព្ទដែលនៅក្នុងរថយន្តតែត្រូវ បាន ប្រជាការពារប្រទះឃើញ ស្រែកឆោឡោ ទើបជនសង្ស័យបានរត់គេចខ្លូនបាត់។

ប្រភពដដែល បន្តថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការ ដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី និងប្រជាការពារ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះសូត្រ ចន្ថា នៅត្រង់ចំណុច ភូមិ ត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី៕

RELATED ARTICLES