Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការខេត្តព្រៃវែង ព្រមានឈប់លើកលែងឲ្យក្មេង ទំនើង

ស្នងការខេត្តព្រៃវែង ព្រមានឈប់លើកលែងឲ្យក្មេង ទំនើង

ព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ នៅពេលឃាត់ខ្លួន ក្មេងទំនើងបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំនិងលើកលែងទៀតនោះទេ ដាច់ខាតត្រូវកសាង សំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី។

ជាមួយគ្នានេះ លោកស្នងការនគរបាលខេត្តព្រៃវែង ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់ បានភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ហើយបញ្ឈប់កុំឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿង ញៀន ឬប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗ បន្តទៅទៀត។

កន្លងមក មន្ត្រីនគរបាលក្រុងព្រៃវែង ធ្លាប់បានអប់រំជាច្រើនករណីរួចមកហើយ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្មេងទំនើង ៣នាក់ ដែលគប់កញ្ចក់រថយន្ត ត្រូវបានអប់រំ និងដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ក្រោម លក្ខខណ្ឌចំនួន២ ហើយការសម្រេចប្រើប្រាស់វិធានការអប់រំនេះ គឺយោងទៅលើទិដ្ឋភាពចំនួន៣ រួមមាន ទី១-ការ ឯកភាពពីលោកព្រះរាជអាជ្ញា លោកអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត។ ទី២-មានការស្រុះស្រួល គ្នារវាងភាគីរងគ្រោះ និងភាគីបង្កហេតុ ដោយយល់ព្រមទទួលសំណងដើម្បីបញ្ចប់រឿង និងទី៣-ដោយយល់ ឃើញថា យុវជនបង្កទាំង៣នាក់ មិនធ្លាប់មានប្រវត្តិប្រព្រឹត្តិបទល្មើស ហើយជាយុវជនដែលកំពុងពេញវ័យសិ ក្សារៀនសូត្រ និងទទួលយកបទពិសោធន៍ថ្មីៗនៅក្នុងជីវិត ពិសេស គ្រួសាររបស់ពួកគេ មានជីវភាពទីទាល់ក្រ ត្រូវការកម្លាំងពលកម្ម ដើម្បីជួយដល់ក្រុមគ្រួសារ ។

ដោយឡែក កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក នុត ប៊ុនឌឿន អធិការនគរបាលក្រុងព្រៃវែង បានធ្វើការអប់រំដល់ក្មេងទំនើង ចំនួន១០នាក់ ដែលមានជម្លោះជិះម៉ូតូដេញជេរគ្នា បង្កភាពអនាធិបតេយ្យ ធ្វើឱ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ក្មេងទំនើងទាំង១០នាក់ ត្រូវបានធ្វើកិច្ចសន្យាអប់រំ និងបានអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ ប៉ុន្តែបន្ទាប់ពីទទួលបានបទបញ្ជាពីលោកស្នងការរួចមក ចាប់ពីពេលនេះតទៅ រាល់ក្មេងទំនើងដែលបង្កបញ្ហា ឬបទល្មើស ដាច់ខាតត្រូវបញ្ជូនទៅចាត់ការតាមច្បាប់ ដោយមិនលើកលើកតទៅទៀតឡើយ៕

RELATED ARTICLES