Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់មនុស្សញាត់ឡាន ពលរដ្ឋតវ៉ា ដោះលែងវិញ

ចាប់មនុស្សញាត់ឡាន ពលរដ្ឋតវ៉ា ដោះលែងវិញ

ភ្នំពេញ ៖ បុរស ១ក្រុម ស្លៀកពាក់ស៊ីវិលផង ឯកសណ្ឋានផង តែមិនដឹងជាកម្លាំងសមត្ថកិច្ចមកពីអង្គភាពណា នោះទេ បានបើករថយន្តនិងម៉ូតូ ពាក់ស្លាកលេខ នគរបាល ចុះមកប្រុងចាប់មនុស្សញាត់ចូលឡាន ដោយមិន បានបង្ហាញដីកាអ្វីទាំងអស់ លុះប្រជាពលរដ្ឋសួរនាំ ក៏ដោះលែងវិញ រួចប្រាប់ថាចាប់ច្រឡំ បន្ទាប់មកក៏ប្រញាប់ នាំគ្នាឡើងឡានម៉ូតូ បើកគេចបាត់អស់ភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរកំពង់ដ កោះនរា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះនរា ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរស ១ក្រុម ស្លៀកពាក់ស៊ីវិលខ្លះ ឯកសណ្ឋានខ្លះ តែមិនដឹងថាសមត្ថកិច្ចខាងណានោះទេ ប្រដាប់ដោយអាវុធ ជិះរថយន្តនិងម៉ូតូ ពាក់ស្លាកលេខ នគរបាល បានចុះចាប់មនុស្ស ក្បែរកំពង់ដ កោះនរា ក្នុងហេតុផលថា បង្ក្រាបគ្រឿងញៀន រួចក៏បានចាប់ឃាត់ ប្រជាពលរដ្ឋរុញចូលក្នុងរថយន្តរបស់ខ្លួន បម្រុងដឹកចេញទៅ តែភ្លាមនោះ មានប្រជាពលរដ្ឋនៅទីនោះនាំគ្នា ស្រែកឆោឡោ សួរនាំ ទើបមនុស្សមួយក្រុមនោះ បានដោះលែងមនុស្សវិញ រួចប្រាប់ថា ចាប់ច្រឡំ បន្ទាប់មកក៏ ឡើងជិះរថយន្ត និងម៉ូតូ ចាកចេញពីកន្លែងកើតហេតុភ្លាមៗតែម្តង។

តាមប្រភពពីកន្លែងកើតហេតុ ឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ មានឈ្មោះមិន បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះស្រី មករា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក ចេង មុន្នីរ៉ា អភិបាល ខណ្ឌច្បារ អំពៅ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកទើបនឹងទទួលបានព័ត៌មាននេះ ហើយការពិតគឺកម្លាំងសមត្ថ កិច្ចប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ បានចុះមកបង្ក្រាបបទល្មើសគ្រឿងញៀន ប៉ុន្តែលោកមិនទាន់ ទទួលបានព័ត៌មានច្បាស់អំពីមូលហេតុយ៉ាងណានៅឡើយទេ តែលោកបានឱ្យលោកអធិការ ធ្វើកិច្ចការនេះ ដើ ម្បីសួរនាំឱ្យបានច្បាស់លាស់ ចៀសវាងការយល់ច្រឡំពីមហាជន៕

RELATED ARTICLES