Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលម៉ាស្សា ស្រួលមួយភ្លែត អូនស៊ីដាច់បង ៨០០ដុល្លារ

ចូលម៉ាស្សា ស្រួលមួយភ្លែត អូនស៊ីដាច់បង ៨០០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ ដាក់លុយក្នុងកាបូប ៩០០ដុល្លារ ទុកទៅរកទិញម៉ូតូ តែឆ្លៀតចូលម៉ាស្សាមួយភ្លែត ដើម្បី ឲ្យស្រួលខ្លួន ស្រាប់តែចេញមកវិញ បាត់លុយអស់ ៨០០ដុល្លារ (ឃើញសុទ្ធតែលុយដុល្លារក្លែងក្លាយ ៨សន្លឹក ចំណែកលុយសុទ្ធ សល់តែ១សន្លឹក) ក៏ចោទថាស្រីម៉ាស្សាស៊ីដាច់លុយរបស់ខ្លួន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្ត រាគមន៍ទាំងយប់។

ករណីចូលម៉ាស្សា ស្រួលមួយភ្លែត បាត់លុយអស់៨០០ដុល្លារនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចហាងកោសជប់ ម៉ាស្សា មួយ កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមសម្តីបុរសរងគ្រោះ ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ ខ្លួនបានដាក់ លុយ សុទ្ធក្នុងកាបូប ចំនួន ៩០០ដុល្លារ បំណងទៅរកទិញម៉ូតូ តែមុននឹងទៅទិញម៉ូតូ ខ្លួនបានឆ្លៀតចូលម៉ាស្សា នៅ ហាងខាងលើ ដើម្បីឲ្យស្រួលខ្លួន។ បន្ទាប់ពីម៉ាស្សារួច ខ្លួនបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ លុះទៅដល់ផ្ទះ បាន បើកកាបូបមើល និងរាប់លុយ ស្រាប់តែប្រទះឃើញលុយក្រដាស ១០០ដុល្លារ ក្លែងក្លាយ ចំនួន៨សន្លឹក ចំណែក លុយសុទ្ធ នៅសល់តែ ១សន្លឹកប៉ុណ្ណោះ ក្នុងកាបូប។ ភ្លាមនោះ ខ្លួនក៏ប្រញាប់ត្រឡប់មកទីតាំង ម៉ាស្សាខាងលើ វិញ ដើម្បីសួរនាំ រួចក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដង្កោ ដើម្បីសុំឱ្យសមត្ថកិច្ចមូលដ្ឋានជួយអន្ត រាគមន៍តែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកងកម្លាំងអាវុធហត្ថខណ្ឌដង្កោ ចុះមកដល់ និងធ្វើ ការសាកសួរទៅលើនារីម៉ាស្សា និងម្ចាស់ហាងម៉ាស្សាខាងលើ ព្រមទាំងនាំខ្លួននារីជាម្ចាស់ហាងម៉ាស្សា និងបុរស រងគ្រោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ដើម្បីសាកសួរបន្ត និងដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES