Monday, July 7, 2025
Homeតារាខ្មែរតើព្រាប សុវត្ថិ ៖អាចធ្វើឲ្យទីផ្សារចម្រៀងប្រែប្រួល​ឬទេ​នៅឆ្នាំទី៣?

តើព្រាប សុវត្ថិ ៖អាចធ្វើឲ្យទីផ្សារចម្រៀងប្រែប្រួល​ឬទេ​នៅឆ្នាំទី៣?

ភ្នំពេញ៖មាស សុខសោភា បានដើរចេញពីរាម ក្រោយច្រៀងបានត្រឹម២ឆ្នាំ(២០២០-២០២២) បន្ទាប់ពីទីផ្សារ​ចម្រៀ​ង​របស់នាងហាក់នៅទ្រឹង មិនសូវមានសន្ទុះខ្លាំងដូចមុនៗនោះ ហើយ​ពេលនេះនាងងាក​មកធ្វើ​បទ​ចម្រៀងនៅ​ផលិតកម្មផ្ទាល់ខ្លួនCamtrax ជាថ្មីម្ដងទៀត។​ដោយ​ឡែកលោកឧកញ៉ាព្រាប សុវត្ថិ ដែលបាយបាយ​ហង្សមាស​ក្រោយផ្ញើរខ្លួនអស់​រយៈពេល​២៣​ឆ្នាំ(១៩៩៧-២០២០)នោះ លោកបានចូលជ្រកនៅGalaxy នៅខែសីហា ឆ្នាំ២០២០ និងមាន​កុង​ត្រា​តំណាក់កាលដំបូងរយៈពេល៥ឆ្នាំ នោះលោកក៍មិនខុសពីសោភា ដែរច្រៀង២ឆ្នាំដំបូង​នេះ​មិន​អាច​​ប្រៀបធៀបបទចម្រៀងរបស់លោកនៅផលិតកម្មចាស់បានទេ ពិសេសគឺនៅឆ្នាំ​២០​២២ ដែលក្រោយលោក​ឡើងងារជាឧកញ៉ា នោះមកស្ទើតែពេញ១ឆ្នាំ​គឺសឹងតែគ្មានអ្វី​ថ្មី​ឡើយ ប៉ុន្ដែលោកឧញ៉ាសុវត្ថិ ហៅស្នាយ មិនរត់​ចោលGalaxy ឡើយ ពោលគឺនៅបន្ដច្រៀង​នៅ​​ផលិត​​​កម្មមួយនេះនៅឆ្នាំទី៣ បន្ដទៀតហើយរយៈ​ពេលចុង​ក្រោ​យ​នេះគេសង្កេតឃើញ​ថា​តា​រាវ័យ៤៨ឆ្នាំរូបនេះហាក់កំពុងតែប្រឹងប្រែងព្យាយាម​ធ្វើឲ្យទីផ្សារចម្រៀងមានការ​ប្រែប្រួល​ឡើងវិញតាមរយៈការមានបទចេញជាបន្ដបន្ទាប់ ស្របពេលលោកងាកមកចាប់ដៃកូន​ប្រុស​ទី១ ជាថ្មីម្ដង​ទៀត។

យ៉ាងណាគេមិនទាន់អាចសន្និដ្ឋានបានទេថាតើនៅឆ្នាំ២០២៣ នេះលោក​ព្រាប សុវត្ថិ អាចនឹងខុសពីឆ្នាំទី១និងទី២ ដោយស្ទុះឡើងវិញ ឬមួយក៍នៅតែមិនអាចបំបែក​ទីផ្សារ​ចម្រៀង​បានដដែលឬយ៉ាងណាទេ ព្រោះសម្អាង​ថា​លោក​​សុវត្ថិ មិនមែនផ្ដោតលើអាជីព​សិល្បៈពេញ​ទំហ៊ឹង១០០% ដូចមុននោះទេ ពោលគឺក្រោយទទួលបាន​គោរម្យ​ងារជា​ឧកញ៉ា​ជិត​១ឆ្នាំ​មក​នេះ​លោកលេចមុខធ្វើជំនួញច្រើនជាងច្រៀងរាំ ។ប៉ុន្ដែក្នុងជំនួបជាមួយអ្នកសារ​ព័ត​​មាន​កន្លងមក​លោកសុវត្ថិ បានអះអាងច្បាស់ៗថាលោកនឹងចាប់អាជីពចម្រៀង ឲ្យស្មើគ្នា​ជាមួយនិងការធ្វើ​ជំនួញ ពោល​គឺមិនអាចចោល១ណាបានទេ។លោកសុវត្ថិ ថែមទាំងសង្កត់​ថា​”បើមិនរកស៊ី គឺ​អត់​ទៅមុខទេ”។ការអះអាង​បែបនេះបញ្ជាក់ថាអតីតតារា​ចម្រៀងហង្សមាស​រូប​នេះទោះ​ជា​លោកលោកស្រលាញ់សិល្បៈយ៉ាងណា​ណាក៍មិន​បណ្ដោយ​ឲ្យមុខជំនួញរបស់​លោក​ថយ​ក្រោយដែរ ពោលគឺលោកចង់ជោគជ័យទាំងអាជីវកម្មនិងច្រៀង។

 សូមបញ្ជាក់ថានៅពេលដែលលោកព្រាប សុវត្ថិ បន្ដច្រៀងឲ្យGalaxy នៅឆ្នាំទី៣ នេះ​លោកក៍បានជួប​ឧបស័ក្កធំ​ដែរ គឺមិនដូច២ឆ្នាំមុនេះទេ ព្រោះឆ្នាំ២០២៣ នេះតារាចម្រៀង​ដែល​ធ្លាប់តែប្រជែង​ទីផ្សារចម្រៀងលោកយ៉ាង​ស្វិត​ស្វាញបំផុតរយៈពេលជិត១០ឆ្នាំ រហូតពេល​ខ្លះ​ពិបាក​បែង​ចែក​ឈ្នះចាញ់ គឺលោកខែម ប៊ុនថៃ នោះក៍បានមក​ដល់​Galaxy ដែលធ្វើឲ្យតារា​ទាំង​ពីរ​រួម​​ទ្រនុំ​ជាមួយគ្នាជាលើកទី២ បន្ទាប់ពីនៅហង្សមាស ទើបមានការលើក​ឡើង​ថា​បើ​សិនជា​លោក​ឧកញ៉ាស្នាយ ប្រហែសប្រាកដជាប្រហោងឬធ្លាក់មកលេខ២ជាមិនខាន ព្រោះថា​លោក​ប៊ុន​ថៃ មានទី​ប្រឹ​ក្សារ​ខ្លាំងជាបងប្រុសរបស់ខ្លួនគឺលោកខេមរៈ ភារុណ ជាអ្នកនិពន្ធ​បទ​ចម្រៀង​ឲ្យច្រៀង ហេតុនេះចង់​ចេញបទល្បីៗពេលណាក៍បានដែរ។ប៉ុន្ដែមជ្ឈដ្ឋាន​មហាជន​សង្កេត​ឃើ​ញ​​​ថាតាំងពីលោកព្រាប សុវត្ថិ -ខែម ប៊ុន​ថៃ ឡើងជាឧកញ៉ាព្រមគ្នាមក ការប្រជែង​ចង់ឈ្នះ​ចាញ់​ទីផ្សារចម្រៀងរបស់តារាទាំងពីរហាក់ថមថយ ហើយនៅ​ថ្ងៃលោកប៊ុនថៃ បង្ហាញ​ខ្លួននៅGalaxy នោះ​លោក​​សុវត្ថិ ថែមទាំងទៅអោបអតីតតារាសាន់ដេ ទៀតផងដើម្បី​បញ្ជាក់​​ឲ្យ​​គេឃើញថាពួកគេ​គ្មាន​បញ្ហាកាច់ចុងគ្នាដូចគេសង្ស័យឡើយ។

 ថ្វីត្បិតតែលោកព្រាប សុវត្ថិ គេមើលឃើញថាគូប្រជែងខ្លាំងនៅផលិតកម្មថ្មី​របស់​លោក​មានតែលោកខែម ប៊ុនថៃ ម្នាក់ក្ដី ប៉ុន្ដែតាមអ្នកដឹកនាំការប្រគុំតន្រីមួយចំនួនបង្ហើបថា​តាមពិត​លោ​កប៉ុន សុណារិន ហៅខេម  ក៍មិនដែល​ចង់​ធ្វើជាតួរងរបស់តារាណាម្នាក់ដែរ ហេតុនេះ​ហើយ​បើព្រាប សុវត្ថិ គ្មានអ្វីថ្មីៗ ឬច្រៀងបទស្លូវលែង​សូវផ្ទុះដូច​មុននោះ ប្រាកដជា​”រលក​ក្រោយ ច្រានរលក​មុន”ជាមិនខាន។តែលោកឧកញ៉ាស្នាយ នៅសល់ជាង២ឆ្នាំទៀត ដើម្បី​កែប្រែនិងពង្រឹង​ទីផ្សារ​ចម្រៀងរបស់លោកឡើងវិញ ខណៈដែលបច្ចុប្បន្ននៅតាមបណ្ដារ​កម្ម​វិធីប្រលង​ចម្រៀង​ធំៗ ,បៀរ​ហ្គា​ឌិន និងPub ជាដើមគេឃើញទាំងភ្ញៀវនិង​តារាចម្រៀង​ជំនាន់​ថ្មីនៅ​តែច្រៀងបទចាស់ៗ​របស់​​លោក​សុវត្ថិ ជាងបទថ្មីៗ៕

RELATED ARTICLES