Monday, July 7, 2025
Homeតារាខ្មែរមាស សុខសោភា ៖ទៅណាវិញ?

មាស សុខសោភា ៖ទៅណាវិញ?

ភ្នំពេញ៖រយៈពេលជាង១ខែហើយ ដែលមាស សុខសោភា បានចាកចេញពីរាម ហើយការប្រ​កាសរបស់​នាង​ដំបូងដោយតាំងចិត្តថានៅឆ្នាំ២០២៣ នេះមិនទៅចូលផលិតកម្មណាទេ​គឺ​ធ្វើ​បទ​ចម្រៀង​ដោយខ្លួនឯងជាថ្មីនៅ​ផលិតកម្ម​Camtrax ដែលគ្រប់គ្រងដោយស្វាមីនាង​លោក​អ៊ឹត រ៉ាដា និង​បងប្រុសនាងលោកមាស សុខ​រតនៈ ។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើក​ឡើង​ថាការសន្យារប​ស់សុខសោភា បែបនេះគឺគ្រាន់តែជាសារជូន​ដំណឹង​ឬ​ដើម្បីបើកផ្លូវឲ្យផលិត​កម្មផ្សេងទៀតដែលចង់​បាននាងចូលមកច​ចារ​អំឡុងពេលនេះប៉ុណ្ណោះ ហើយបើត្រូវនឹង​ល័ក្ខ​ខណ្ឌដែលនាងចង់បានគឺនាង​និងទៅចូលរួម​។ប្រភពបានឲ្យដឹងថាក្នុងចំណោមផលិតកម្ម​ទាំង​៣នោះគឺ​ហង្ស​មាស ,ថោន និងGalaxy នោះ​គឺមានតែGalaxy ១ទេ ដែលមានភាគរយខ្ពស់​ក្នុង​ការដែលទទួលបានសុខ​សោភា ព្រោះ​ហង្ស​មាស​ដែលធ្លាប់ចង់បាននាងមកធ្វើជា​សមាជិក​របស់ខ្លួនជាង១០ឆ្នាំ​មកហើយតែបរាជ័យ​នោះពេលនេះមិនមានភាគរយខ្ពស់​ដែលនាងនឹង​ទៅ​ចូលរួមឡើយ ក្រោយផលិតកម្មនេះភ្លាត់​ស្នៀត​ឲ្យតារា​ប្រុសសំខាន់របស់ខ្លួនទាំងពីរ​គឺលោក​ព្រាប សុវត្ថិ និងខែម ប៊ុនថៃ ចាកចេញ​។

ដោយឡែកសម្រាប់ថោន ដែលសុខសោភា ធ្លាប់​ជ្រកជិត១០ឆ្នាំនោះ អតីតអ្នកគ្រប់​គ្រងផលិតកម្មនេះ​លោក​ករុណា ពេជ្រ ធ្លាប់អះអាងថា​សោភា នៅតែអាចក្លាយទៅជាតារា​រប​ស់ផលិតកម្មនេះជាថ្មីនៅថ្ងៃណាមួយ ពោលគឺថោន បើកទ្វារស្វាគមន៍នាងជានិច្ច​នោះត្រូវ​បាន​សោភា អះអាងថានាងគ្មានបំណងវិលវិញឡើយ ។តែសោភា មិនដែលនិយាយថាដាច់ខាត​នាង​មិនទៅGalaxy នោះទេ គ្រាន់តែនាងថាផលិត​កម្មមួយនេះ​អស់​ដែលទាក់ទងនាងម្ដង​ណា​ទេ។អ្នកធ្វើភ្លេង(Composer)របស់ហង្សមាស​ម្នាក់​បាននិយាយដោសុំមិនឲ្យ​ដាក់​ឈ្មោះថាប្រសិនបើមាស សុខ​សោ​ភា ទៅGalaxy មែនហើយ​នាង​ចាប់ដៃ​ជាមួយលោកព្រាប សុវត្ថិ នោះ​ច្បាស់​ណាស់ថា គ្មានតា​រា​ស្រី​ណាម្នាក់អាចប្រជែង​ជាមួយនាងបានឡើយ។ប៉ុន្ដែសុខសោភា វិញធ្លាប់ប្រាប់អ្នកយកព័ត​មានយើងថាសម័យនេះ​ទៅ​ហើយ ទោះជាច្រៀងដោយអត់ផលិតកម្មក៍នៅតែល្បីបានដែរ។

 គូរបញ្ជាក់ថាក្នុងអាជីពចម្រៀងជាង១០ឆ្នាំមាស សុខសោភា ធ្លាប់ផ្លាស់ប្ដូរផលិតកម្ម​ច្រៀង​​ជាច្រើនលើក​ច្រើន​សារ​មកហើយក្នុងនោះមានដូចជារស្មីស្ទឹងសង្កែ,U2 ,សាន់ដេ,M ,ថោន និងរាម ហេតុនេះគេរងចាំមើលថាតើ​ទ្រ​នុំទី៧របស់សោភា ជាផលិតកម្មGalaxy ឬ​ហង្ស​មាស? មូលហេតុតារាវ័យជាង៤០ឆ្នាំរូបនេះចូលចិត្តប្ដូរផលិតកម្ម​ច្រៀងដោយសារតែ​នាង​​ចង់​ស្វែងយល់នូវបទពិសោធន៍ថ្មីៗក្នុងសិល្បៈ ខណៈនាងផ្ទាល់និយាយថាFan ជឿរជាក់​លើនាង​ថាទោះនាងទៅច្រៀងនៅផលិតកម្មណាក៍ល្បីដែរ ហេតុនេះហើយទាំងនេះជាកត្តា១​ដែលនាង​មិនខ្លាច​ផ្លាស់​ប្ដូរក្រុមហ៊ុនច្រៀងនោះទេ ហើយក៍អត់បារម្ភថាចេញពីផលិតកម្មចាស់ទៅផលិត​កម្មថ្មីច្រៀងលែង​ល្បីឬ​ប្រ​ឈមធ្លាក់ចុះនោះដែរ។

ប៉ុន្ដែគេអាចសន្និដ្ឋានបានថាមូលហេតុដែលសុខសោភា មិនបន្ដច្រៀងឆ្នាំទី៣ឲ្យរាម ព្រោះតែនាងមិនអាច​សម្រេច​ផែនការណ៍ចង់​បាន​របស់​​ខ្លួនកាលពីឆ្នាំ២០២២ ដែលធ្លាប់ប្រកាសថានឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាង​ប្លែក​និង​ប្រែប្រួលបំផុតនាឆ្នាំនោះ តែទីបំផុតនាងមិនអាចធ្វើទៅរួច បើទោះជាជុំវិញការចាកចេញ​របស់សោភា ពីផលិតកម្មដែលនាងនិងថៅកែស្រីស្និតស្នាលគ្នាខ្លាំង​នោះត្រូវបានអ្នក​តំ​ណា​ង​រាម បដិសេធធ្វើការអត្ថា​ធិប្បាយ​ក្ដី។សម្រាប់អ្នកជំនាញសិល្បៈ​បានព្យាករណ៍ថា​សុខ​សោភា នឹងមិនអាចច្រៀងនៅផលិតកម្ម​ផ្ទាល់ខ្លួនបានជា​រៀង​​រហូត​ដោយមិនចូលផលិតកម្មថ្មី​នោះ​ទេ ព្រោះថាការតំណើរការផលិតកម្ម១ទៅបានគឺ​ទាមទារឲ្យមានធន​ធានមនុស្សល្អ និង​រចនា សម្ព័ន្ធច្បាស់លាស់ផងដែរទើបអាចទៅរួច។ពួកគេលើកឡើងថាសុខសោភា ប្រាកដជា​នឹងទៅចូលរួមនៅផលិតកម្មថ្មីមុនឆ្នាំ២០២៤ ប្រសិនបើក្រុមហ៊ុននោះនាងមើលឃើញ​ថាអាច​នឹងធ្វើឲ្យទីផ្សារ​ចម្រៀង​របស់នាងលើទីផ្សារមានការប្រែប្រួលនិងប្រកួតប្រជែងឡើងវិញបាន៕

RELATED ARTICLES