Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរប្លន់សម្លាប់មនុស្ស ៨នាក់ ប៉ូលិសចាប់ឡើងតុលា ការ

ចោរប្លន់សម្លាប់មនុស្ស ៨នាក់ ប៉ូលិសចាប់ឡើងតុលា ការ

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានបង្ហាញមុខជនល្មើស ចំនួន៨នាក់ ដែល បានប្រព្រឹត្តបទល្មើស ៣ករណីផ្សេងគ្នា គឺឃាតកម្ម កាប់សម្លាប់មនុស្ស ២ករណី និងឆក់កាបូប ១ករណីរួចបាន បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ករណី ទី១- កើតឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ដែលជនល្មើសមានគ្នាចំនួន១០នាក់ បានប្រើប្រាស់កាំបិត៣ និងពូថៅ១ ស្ទាក់កាប់ជនរងគ្រោះ ២នាក់ ជិះម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៥ មកពីមើលខនសឺត។ លុះជិះម៉ូតូមកដល់ចំ ណុចភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ត្រូវក្រុមជនល្មើសស្ទាក់កាប់ប្រហារ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះឡុង សុខេន អាយុ២៤ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។ បន្ទាប់ពីកើតមានករណីឃាត កម្មខាងលើ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ នៅថ្ងៃទី ២១ -២២ ខែមីនា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនបាន ៦នាក់ ក្នុងចំណោមបក្សពួក ១០នាក់។ នៅចំពោះមុខសមត្ថកិច្ចក្រុម ជនសង្ស័យបាន ឆ្លើយសារភាពថា ការកាប់ប្រហារខាងលើនេះ ពុំមានគំនុំអ្វីជាមួយនឹងជនរងគ្រោះឡើយ តែជា ការកាប់សម្លាប់ ដើម្បីកាត់សាញប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បន្តថា ករណីទី២- កើតនៅម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ មានករណីឆក់កាបូបនារីឈ្មោះឃុន ស្រីខួច អាយុ២១ឆ្នាំ កំពុងជិះម៉ូតូនៅចំណុចមុខខ្លោង ទ្វារសាលាហួរខៀវ លើផ្លូវជាតិលេខ៥ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ករណីនេះ សម ត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ និងចាប់បានជនល្មើសម្នាក់ ឈ្មោះ ធន ចាន់ឌឿន មានលំនៅ ភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដោយបានដកហូតវត្ថុតាង ទូរស័ព្ទ ១គ្រឿង និងលុយ ១០ម៉ឺនរៀល ហើយបានប្រគល់ ជូនជនរងគ្រោះវិញ។

 លោកស្នងការរង បានបន្តថា ករណីទី៣- គឺជាឃាតកម្ម ចាក់កាប់សម្លាប់ ប្លន់យកម៉ូតូនិងទូរស័ព្ទ ២គ្រឿង បាន កើតហេតុ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះនុត សារឿន អាយុ៥២ឆ្នាំ ពិការជើង ត្រូវជនល្មើស ចាក់ និងកាប់ ចំនួន១៥កាំបិត ស្លាប់នៅលើផ្ទះតែម្តង។

ករណីនេះ នគរបាលខេត្ត សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ជនល្មើសឈ្មោះវុន រិទ្ធ មានលំ នៅ ភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ ដោយដក ហូតបានម៉ូតូ មួយគ្រឿង និងទូរស័ព្ទ ២គ្រឿង របស់ជនរងគ្រោះ។

 ជនសង្ស័យទាំង៨នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ កាលពី ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES