Tuesday, July 1, 2025
Homeតារាខ្មែរទឹម រដ្ឋា ៖សម្រាលបានកូនស្រី១ ដាក់ឈ្មោះ​”អូន​ភ្លៀង”​​

ទឹម រដ្ឋា ៖សម្រាលបានកូនស្រី១ ដាក់ឈ្មោះ​”អូន​ភ្លៀង”​​

ទឹម រដ្ឋា បានសម្រាលកូនស្រីនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយ​នាងដាក់​ឈ្មោះ​ថា​Haylie Apsara Antonio ហៅ”អូនភ្លៀង” ។នេះគឺជាឈ្មោះហៅក្រៅ (Nick Name) ដ៍ចម្លែក​មួយដែលរដ្ឋា បានប្រើឲ្យ​កូនស្រីនាង ហើយពីមុនមកមិនធ្លាប់ឭមានអ្នកណា​ដាក់ឈ្មោះ​​​នេះ​ឡើយ ហេតុនេះអាចនិយាយបានថា​ឈ្មោះ​”អូនភ្លៀង”នេះ​អាចមានតែ១។​គេ​ឃើញ​​តារារួមអាជីពបានចេញសារជូនពររដ្ឋា ជាបន្ដបន្ទាប់ ខណៈមើលទៅសុខ​ភាពនាងល្អប្រ​សើរ​​ទោះ​​ជាការសម្រាលកូនដំបូងរបស់នាងក្ដី។អ្វីដែលរដ្ឋា កាន់តែកក់ក្ដៅថែមទៀត​នោះស្វា​មី​​នាង​លោក Jovany Antonio នៅក្បែកាយ៉ានិងថ្នាក់ថ្នមនាងជាប់ជានិច្ចតែម្ដង ទើបធ្វើឲ្យនាង​គ្មាន​ការបារម្ភ​ពីការ​សម្រាលកូនដំបូងនេះទេ។

 គូររំលឹកថាទឹម រដ្ឋា បានរៀបការជាមួយលោក Jovany Antonio កាលពីថ្ងៃទី២៦ ខែមី​នា ឆ្នាំ២០២២ ក្រោយអ្នក​ទាំងពីរបានស្វែងយល់ចិត្តគ្នាអស់រយៈពេល៦ឆ្នាំ ខណៈ​ដែល​ការ​យក​កូនទី១នាពេលនេះគឺចំខួបស្នេហា​ពួកគេ​គម្រប់៧ឆ្នាំ។ស្វាមីទឹម រដ្ឋា លោក Jovany Antonio ជាជនជាតិអាមេរិកកាត់អេស្បាញ ហើយលោកមក​រស់នៅ​ស្រុកខ្មែររកស៊ី​ផ្នែកអចល​នវត្ថុជាច្រើនឆ្នាំមកហើយ តែលោកនៅតែអនុញ្ញាត្តិឲ្យរដ្ឋា បន្ដអាជីពសិល្បៈជា​ធម្ម​តា​តាមចិត្ត​នាងចង់។ប្រភពបានឲ្យដឹងថារដ្ឋា មិនទទួលថតភាពយន្ដមួយចំនួន​ដែលផលិតករ​ទាក់ទង​នាងដើម្បី​ផ្ដល់​កំណើតកូនដំបូងនេះ ព្រោះថាសុភមង្គលសំខាន់​ជាង​អ្វីៗ​ទាំងអស់។នៅថ្ងៃទឹម រដ្ឋា សម្រាលកូននេះដែរ​គេឃើញមានតារារួមអាជីពទៅ​លើកទឹកចិត្ត​និង​សួរសុខទុក្ខនាង​ផ្ទាល់​មានដូចជាអ្នកនាងសារ៉ាយ សក្ខណា ,យ៉ាន លីនដា និងលោកប៉ែន ចំរ៉ុង ជាដើម។​ដោយឡែកសម្រាប់ក្រុមគ្រួសារខាងស្វាមីនាងនៅអាមេរិក និង​អេ​ស្បាញនោះ​ភ្លាមៗ​ក្រោយ​រដ្ឋា សម្រាលនោះមិនទាន់ឃើញមកដល់នោះទេ តែតាមព័តមានថាសាច់ញាត្តិខាង​លោក​​Antonio ស្រលាញ់និងពេញចិត្តរដ្ឋា ខ្លាំងណាស់ ។

 ទឹម រដ្ឋា មិនទាន់បង្ហាញជំហ នៃការវិលត្រឡប់មកបន្ដអាជីពសិល្បៈវិញនៅពេលណា​ឡើយ តែនាងធ្លាប់ប្រាប់​ថាអាចនៅតែឆ្លៀតថតរឿងមួយៗ មិនសកម្មដូចមុនទេ ព្រោះនាង​ចង់​ចំ​ណាយពេលវេលាទៅរកស៊ីផ្នែកអចល​នទ្រព្យជាមួយប្ដីដែរ។ចំពោះរឿង​ថាតើ​រដ្ឋា និងស្វាមី​បន្ដរស់នៅស្រុកខ្មែរជារៀងរហូតឬមាន​គម្រោងចេញទៅរស់​នៅ​អាមេរិក ឬអេ​ស្បាញតាមប្ដី​នោះ​នាងធ្លាប់អះអាងថាអាចចេញចូលទៅបរទេសចុះឡើងៗ តែនៅខ្មែរច្រើន​ជាង​ក្រៅស្រុក។

ក្រៅពីទឹម រដ្ឋា តារាដែលយកស្វាមីជាជនជាតិបរទេសមានដូចជាអ្នកនាងផូ មុនីពៅ ,ហ៊ាប រ៉ាឌី,ខៀវ សានសា​ណា​ ,អឿន ដាលីស និងសូ អេណា ជាដើម៕

RELATED ARTICLES