Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសម្លាប់មនុស្ស រត់គេចគុកបាន១៥ឆ្នាំ

សម្លាប់មនុស្ស រត់គេចគុកបាន១៥ឆ្នាំ

រតនគិរី ៖ ជនសង្ស័យជាឃាតករម្នាក់ បានធ្វើសកម្មភាពសម្លាប់មនុស្សម្នាក់ រួចបានរត់ គេចចេញពីមូលដ្ឋាន រស់នៅ អស់រយៈពេល ១៥ឆ្នាំមកហើយ ទីបំផុតឈាមស្រែកស្បែកហៅ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ចាប់ខ្លួនបាន បញ្ជូនទៅកាន់ពន្ធនាគារ តាមអំណាចសាលក្រមរបស់តុលាការ ដែលផ្តន្ទាទោស ២០ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី បានធ្វើការចាប់ ខ្លួនជនជាប់ចោទម្នាក់ ពាក់ព័ន្ធករណីសម្លាប់មនុស្ស ដើម្បីនាំទៅដាក់ពន្ធនាគារ ២០ឆ្នាំតាមអំណាចសាលក្រម ចូលជាស្ថាពរ ។

ជនជាប់ចោទដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះឡេង លិញ ហៅឡេង ធឿន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

ការចាប់ខ្លួនពិរុទ្ធជនខាងលើនេះ សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ២៧/១០ ចុះថ្ងៃទី០២ ខែ សីហា ឆ្នាំ២០១០ ចេញដោយលោកលូ ស៊ូសម្បត្តិ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តរតនគិរីពាក់ ព័ន្ធនឹងករណីឃាតកម្ម កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៨ នៅចំណុចក្នុងឃ្លាំងមួយកន្លែងស្ថិត ក្នុងភូមិឡាមិញ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ដែលពិរុទ្ធជននេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់២០ឆ្នាំ ។

ក្រោយចាប់ខ្លួនពិរុទ្ធជនខាងលើ សមត្ថកិច្ចបាននាំខ្លួនទៅដាក់ពន្ធនាគារ តាមអំណាចសាលក្រមតុលាការ៕

RELATED ARTICLES