Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្ជង់កាំបិតប្លន់ម៉ូតូស្រី ជាប់ខ្នោះ២

 ភ្ជង់កាំបិតប្លន់ម៉ូតូស្រី ជាប់ខ្នោះ២

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាបន្តបន្ទាប់ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីភ្ជង់កាំបិតប្លន់ម៉ូតូ ពីស្ត្រីម្នាក់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ កម្លាំងជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះឈុន ដេវីត ហៅវីត នៅចំណុចលើសួន ច្បារក្តាន់ពីរ មុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី សង្កាត់វាលវង់ ខណ្ឌ៧មករា។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័ យខាងលើបានហើយ នៅវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំង ការិយាល័យ បន្តឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត នៅចំណុចកន្លែងស្នាក់នៅ ដីឡូត៍គ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

របាយការណ៍ដដែល បានឱ្យដឹងទៀតថា ករណីខាងលើនេះ មានជនរងគ្រោះឈ្មោះសុក សាវី ភេទប្រុស អា យុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកជនសង្ស័យ ទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ទី១-ឈ្មោះឈុន ដេវីត ហៅ វីត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និងទី២-ឈ្មោះសេង សិលា ហៅខ្លា ភេទប្រុស អាយុ៤១ឆ្នាំមុខ របរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់បាន រួមមាន កាំបិតច្នៃចំនួន ១ដើម និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានផ្លាកលេខ (ជារបស់ជនរង គ្រោះ)។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES