Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ចាប់មនុស្ស និងម៉ូតូ៥គ្រឿង

បង្ក្រាបជល់មាន់ ចាប់មនុស្ស និងម៉ូតូ៥គ្រឿង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលរដ្ឋបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឆ្មក់បង្ក្រាបទីតាំងលួចបើក ល្បែងនិងប្រមូលផ្តុំគ្នាបញ្ជល់មាន់ និងចាក់ខ្លាឃ្លោក អាប៉ោង ១កន្លែង ស្ថិតនៅសុខាស្ពតក្លឹប ជាប់ផ្លូវបេតុង ភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងនេះ សមត្ថកិច្ចបានសែងនិងលើកម៉ូតូរបស់អ្នកញៀនល្បែង ចំនួន៥គ្រឿង ដាក់លើរថយន្តរបស់នគរបាលខណ្ឌមានជ័យ និងបានឃាត់ខ្លួនអ្នកញៀនល្បែងជាច្រើននាក់ផងដែរ។

ពាក់ព័ន្ធក្នុងការចុះបង្ក្រាបអ្នកញៀនល្បែងខាងលើនេះ មានសមត្ថកិច្ចម្នាក់ បានហាមឃាត់អ្នកសារព័ត៌មានមិន ឱ្យថត ឬផ្សាយផ្ទាល់ឡើយ ខណៈកម្លាំងនគរបាលចុះបង្ក្រាបបានជាក់ស្តែង រួមនិងប្រមូលភ័ស្តុ តាងអស់ទៅ ហើយ ។

ក្រុមអ្នកញៀនល្បែង រួមនិងម៉ូតូ ចំនួន៥គ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមាន ជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES