Tuesday, July 1, 2025
Homeតារាខ្មែរខៀវ​ សុខារ៉ាវី ទៅរស់នៅអាមេរិក៥ឆ្នាំ ម្ដាយគ្រប់គ្រង ហាងម៉ាស្សា  នៅខ្មែរ

ខៀវ​ សុខារ៉ាវី ទៅរស់នៅអាមេរិក៥ឆ្នាំ ម្ដាយគ្រប់គ្រង ហាងម៉ាស្សា  នៅខ្មែរ

ភ្នំពេញ៖ខៀវ សុខារ៉ាវី បានចេញទៅរស់នៅអាមេរិកតាមគូស្នេហ៍ថ្មីហើយបានរៀបការ​តាម​​បែប​គ្រីស្ទាន​កាលពី​ចុង ខែតុលា ឆ្នាំ២០១៨ នឹងគ្រោងមករៀបការនៅខ្មែរ​នៅចុងឆ្នាំ​ដដែល តែត្រូវបានលើកពេលទៅ​វិញរហូតមក​ដល់ បច្ចុប្បន្ន។បើគិតមកដល់ពេលនេះសុខារ៉ាវី បានឃ្លាតឆ្ងាយពីអាជីពសិល្បៈរយៈពេលជាង៥ឆ្នាំទៅហើយ តែនាង រស់នៅយ៉ាងមាន​សុភ​មង្គ​ល​​ជាមួយម្ចាស់ចិត្តថ្មីនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នឹងមិនទាន់​កំណត់​ពេល​វេលាជាក់​លាក់់ក្នុងការនាំស្វាមីមកលេងនៅខ្មែរឡើយ។

ថ្វីត្បិតតែខៀវ សុខារ៉ាវី បានទៅរស់នៅអាមេរិកមែន ប៉ុន្ដែគេកត់សម្គាល់ថាអាជីវកម្ម​របស់​នាងដែលបានបើកជា ច្រើនឆ្នាំមកហើយគឺហាងសួគ័ អមរា ម៉ាស្សា និងស្បា ដែល​មាន​ទីតាំងនៅផ្ទះ១៦៥ E0 ផ្លូវស៊ីសុវត្ថិ សង្កាត់ ផ្សារ កណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ នោះ​នៅតែតំណើរការជាធម្មតា ហើយម្ដាយនាងលោកស្រីនិន រ៉ាត់ ជាអ្នកគ្រប់គ្រងជំនួសកូន​ស្រី។

 ម្ដាយខៀវ សុខារ៉ាវី បានប្រាប់អ្នកយកព័តមានយើងថារ៉ាវី បានទាក់ទងជាប្រចាំមក​លោក​ស្រី ហើយនាងនៅអា មេរិកសុខសប្បាយជាមួយប្ដីតែ​អត់ទាន់មានកូនទៀតទេ។លោក​ស្រី​និន រ៉ាត់ ថាកាលសុខារ៉ាវី នៅខ្មែរនាងបាន រៀនគ្រប់គ្រងហាងម៉ាស្សា និងស្បា នេះយ៉ាង​ស្ទាត់​ជំនាញដែលពេលនោះបានបើកហាងដល់ទៅ ៣ទីតាំងផ្សេង​គ្នា តែពេលនាងទៅអាមេរិក​សព្វ​ថ្ងៃនៅតំណើរការហាងប្រភេទនេះតែ១ទេគឺ បើកនៅផ្ទះផ្ទាល់ខ្លួន ដែល កែប្រែពី​ហាងMart មក​ជាហាងម៉ាស្សា និងស្បា វិញព្រោះថាកាលបើកហាងផ្សារទំនើបខ្នាតតូច​នោះលោក​ស្រី​ហត់​​នឿយ​​ខ្លាំងពេកក្នុងការគ្រប់គ្រង តែឥឡូវបើកហាងម៉ាស្សា និងស្បា នោះអត់សូវ​នឿយ​ហត់​​ច្រើន​ដូចមុនទេ ហើយរ៉ាវី ពេញចិត្តឲ្យបើកហាងនេះងាយស្រួលមើលខុសត្រូវ។

លោកស្រី​និន រ៉ាត់ បន្ថែមថាការបើកហាងនេះមិនចំណាយអស់ថវិការច្រើនពេកនោះទេ ព្រោះផ្ទះខ្លួនឯង កែច្នៃ រៀបចំ និង​ទិញសម្ភារៈចូល ខណៈនៅផ្នែក២ជាន់ខាងលើលោកស្រីដាក់ជួល​ឲ្យជនជាតិ​បរទេស ។ម្ដាយរ៉ាវី ថា​ក្រោយ​កូវីដថមថយ នេះហាងលោកស្រីតំណើរការល្អ ហើយលោកស្រី​ហាក់ដូចជាទម្លាប់ទៅ​ហើយដែលកូន ស្រី៤នាក់ទៅរស់នៅអាមេរិក និងម្នាក់ទៀតនៅបារាំង អី​ចឹងពេលមានបុណ្យទាននៅខ្មែរអត់សូវបានជួបជុំកូន ៗដូចគេ តែនៅខ្មែរ​លោកស្រី​នៅ​ជាមួយ​កូនប្រុសពៅ ហើយចំពោះមូលហេតុដែលលោកស្រីមិនបានចេញទៅ រស់នៅជាមួយកូនៗនៅ​អា​មេ​រិក​ព្រោះតែមិនចេះរស់នៅស្រុកគេនោះទេគឺចង់នៅ​តែស្រុកកំណើតខ្លួនឯង​ជារៀង​រហូត។

  ម្ដាយខៀវ សុខារ៉ាវី ក៍បានឲ្យដឹងដែរថាពេលនេះរ៉ាវី កំពុងតែប្រឹង​រៀន​​ភាសារអង់គ្លេស និងជំនាញការបើកអា ជីវកម្មផ្ទាល់ខ្លួនមួយ ហើយនៅពេលដែលនាងរៀនចប់ចេះ​ស្ទាត់ហើយ នឹងវិលត្រឡប់មករកស៊ីនៅខ្មែរនាពេល អានាគតវិញ។ប៉ុន្ដែលោកស្រីនិន រ៉ាត់ ថា​រយៈ​ពេល​ជាង៥ឆ្នាំលើទឹកដីអាមេរិកនេះសុខរ៉ាវី មិនដែលចេញទៅ ច្រៀងសម្ដែងនៅតាមកម្មវិធី​សិល្បៈ​ណាមួយនៅទីនោះឡើយគឺនាងនៅតែផ្ទះ ប្រឹងតែរៀនជំនាញ និងភាសារ បរទេសប៉ុ​ណ្ណោះ​។

 គូររំលឹកថាខៀវ សុខារ៉ាវី បានខកខានមង្គលការជាមួយលោកស៊ុក សុភា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្ដែនាង មានកូនប្រុស១ មុនចេញទៅអាមេរិក។ស្វាមីថ្មីរបស់រ៉ាវី ស្រលាញ់​នាង​​ដោយស្មោះ និងមិនប្រកាន់រឿងអតីត កាល របស់នាងឡើយ ហើយពួកគេនៅតែរក្សារ​គម្រោ​ង​​មករៀបការតាមប្រពៃណីខ្មែរនៅពេលវេលាសមស្រប ខាងមុខនេះ។ក្រៅពីខៀវ សុខា​រ៉ាវី តារាដែលយកស្វាមីជាបុរសអាណិកជននៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិ​ណា ,វ៉េត រតនា និងសារ៉ាយ សក្ខណា ជាដើម៕

RELATED ARTICLES