Wednesday, November 20, 2024
Homeព័ត៌មានជាតិយុជន​ម្នាក់​ជិះ​ម៉ូតូ​វ៉ារ៉ឺម៉ក​មិន​ផុត​ទាក់​ដៃ​ចង្កូត​ដួល​ខ្ទាត​ចូល​រថយន្ត​កិន​ស្លាប់

យុជន​ម្នាក់​ជិះ​ម៉ូតូ​វ៉ារ៉ឺម៉ក​មិន​ផុត​ទាក់​ដៃ​ចង្កូត​ដួល​ខ្ទាត​ចូល​រថយន្ត​កិន​ស្លាប់

ភ្នំពេញ ៖ យុជនម្នាក់ជិះម៉ូតូវ៉ាជែងរ៉ឺម៉កមិនទាន់ផុតទាក់ដៃចង្កូតម៉ូតូដួលខ្ទាតចូលរថយន្តកិន បាក់ភ្លៅ​ស្លាប់ភ្លាមៗនៅកន្លែងហេតុការណ៍កើតឡើងកាល​ពីវេលាម៉ោង១០​និង១០នាទីព្រឹក ថ្ងៃទី៤ខែមករា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ នៅទល់​មុខ​ក្រុមហ៊ុនដឹក ដែក ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហតុគេបានឃើញយុវជនរង គ្រោះជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១J ៣២៤៥ ទិសដៅពីលិចទៅ កើត ធ្វើដំណើរតែម្នាក់ឯង មកដល់ចំណុចកើតហេតុបានបើកវ៉ាជែងរ៉ឺម៉កម៉ូតូមួយគ្រឿងក្នុង ទិសដៅស្របគ្នា តែវ៉ា​មិនផុតបានប៉ះដៃចង្កូតជាមួយនឹងរ៉ឺម៉កនោះបណ្តាលអោយដួល ចូលក្រោមរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ ៣A ០៤៤៦ បើកស្របទិសគ្នា តែរថយន្តបើកនៅខាងមុខម៉ូតូ ស្រាប់តែម៉ុតូដួល​ខ្ទាតចូលខាងកង់ក្រោយបណ្តាលអោយកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ភ្លាមៗនោះរថយន្តមិនបានឈប់នៅកន្លែងកើតហេតុទេ បានបើករត់ពីកន្លែងកើតហេតុជិត១គីឡូម៉ែត្រ ទើបខាងប្រជាកាពារខណ្ខមានជ័យដេញចាប់ឃាត់បានទាំងរថយន្តនិង អ្នកបើកបរ តែខ្លាចប្រជាពលរដ្ឋវាយធ្វើបាបអ្នកបើករថយន្តសម្ថតកិច្ចក៏បានយកទៅប៉ុស្តិ៍នគរបាលបឹងទំពុន ។

សមត្ថកិច្ចបាយអោយដឹងថា អ្នកបើកបររថយន្តដឹកដីមានឈ្មោះ ឆុត ចន្ថា អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិត្រពាំងជូរ ឃុំសំរោងទងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅតាំងកសាង ។​

ក្រោយកើតហេតុ​​នគរបាលចរាចរណ៍ខណ្ឌមានជ័យសហការជាមួយនិងនគរបាលចរា​
ចរណ៍រាជធានីភ្នំពេញចុះមកធ្វើការពិនិត្យនិងវាស់វែង​យក​ម៉ូតូនិងរថយន្តព្រមទាំងអ្នកបើកបរយកទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

ណន អ៊ាត

 

RELATED ARTICLES