Friday, March 29, 2024
Homeព័ត៌មានជាតិបុរស​ចំណាស់​ម្នាក់​បើក​ម៉ូតូ​ធ្លាក់​ផ្លូវ ដួលបាក់កស្លាប់

បុរស​ចំណាស់​ម្នាក់​បើក​ម៉ូតូ​ធ្លាក់​ផ្លូវ ដួលបាក់កស្លាប់

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ ពេល កំពុងបើកម៉ូតូតាមដងផ្លូវសុខៗ ស្រាប់តែរេចង្កូត ធ្លាក់ផ្លូវដួលច្រងាប់ច្រងិលតែម្នាក់ឯង បណ្តាល ឱ្យបាក់កស្លាប់ យ៉ាងអាណោចអាធ័ម បង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចទឹកស្អុយ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំ សំពៅលូន ស្រុកសំពៅលូន ។
បុរសវ័យចំណាស់ ដែលបើកម៉ូតូធ្លាក់ផ្លូវ មិនដឹងមូលហេតុដួលបាក់កស្លាប់នេះ មាន ឈ្មោះភាព ឃន អាយុ៥៥ឆ្នាំ មានលំនៅក្នុង ភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង បើកម៉ូតូ ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក លេខ បាត់ដំបង 1I-4964។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ បានបើកម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-4964 តែម្នាក់ឯង ក្នុងល្បឿនធម្យម តាមបណ្តោយផ្លូវខាងលើ។ ប៉ុន្តែ ពេលនោះគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ ថា ជនរងគ្រោះមានបញ្ហាអ្វីឡើយ ស្រាប់តែ មកដល់កន្លែងកើតហេតុម៉ូតូរបស់ជនរងគ្រោះ បានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យដួលច្រងាប់- ច្រងិលតែម្នាក់ឯង បាក់កស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។
ប្រភពដដែលបន្តថា ពេលកើតហេតុភ្លាមៗ គ្មានអ្នកណាម្នាក់នឹកស្មានថា ជនរងគ្រោះស្លាប់ ទេ ព្រោះបើមើលតាមសភាពគ្រោះថ្នាក់មិន ធ្ងន់ធ្ងរទេ តែពេលអ្នកស្រុករត់ទៅជួយ ទើប ដឹងថា ជនរងគ្រោះបានបាក់កស្លាប់បាត់ទៅ ហើយ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះ មកអន្តរាគមន៍តែម្តង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ មានករណី មនុស្សគ្រោះថ្នាក់បើកម៉ូតូធ្លាក់ផ្លូវ ដួលបាក់កស្លាប់ សមត្ថកិច្ចបានចុះទៅដល់កន្លែង កើតហេតុភ្លាមៗ ដើម្បីធ្វើកំណត់ហេតុ និង កោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាបើកម៉ូតូដួលបាក់កស្លាប់ដោយខ្លួនឯង ប្រាកដមែន ព្រោះមានម៉ូតូជនរងគ្រោះ នៅ ក្បែរសព និងមានអ្នកឃើញហេតុការណ៍ផ្ទាល់ ភ្នែកបញ្ជាក់ផងដែរ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅគេហដ្ឋាន តាមពៃណី៕

RELATED ARTICLES