Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់កាបូបស្រីដួលបាក់ជើង ជាប់ខ្នោះ៣

ឆក់កាបូបស្រីដួលបាក់ជើង ជាប់ខ្នោះ៣

កំពង់ធំ ៖ យុវជនជាសិស្សសាលា ចំនួន៣នាក់ បានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបនារីម្នាក់ តែមិនបានសម្រេច  និងបណ្តាលឱ្យនារីរងគ្រោះដួលម៉ូតូ រងរបួសបាក់ជើងខាងឆ្វេង និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗចំ ណែក ក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅលើកំ ណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្លាក់ក្រាញ់ ឃុំសំព្រោច ស្រុកស្ទោង។

ក្រុមក្មេងស្ទាវទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរ៉ុម សារាម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអំពៅព្រៃ ឃុំសំពោច ស្រុកស្ទោង។ ទី២-ឈ្មោះទន សីហា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិល្វា ឃុំសំពោច ស្រុកស្ទោង និងទី៣-ឈ្មោះវន វីវ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។ ចំណែកនារីរងគ្រោះ មានឈ្មោះយ៉ន ពិសី អាយុ២២ឆ្នាំ មានលំនៅ ភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង។

 លោកវរសេនីយ៍ទោ វ៉ន សុភណ្ឌ អធិការរងនគរបាលស្រុកស្ទោង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតចេញពីរោងការមួយកន្លែង ស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ក្នុងគោលបំ ណងវិលត្រឡប់ទៅផ្ទះវិញ លុះមកដល់ខ្លោងទ្វារផ្សារស្ទោងអភិវឌ្ឍន៍ នារីរងគ្រោះ បានជួបនឹងក្មេងប្រុសចំនួន ៣នាក់ អង្គុយនៅលើម៉ូតូ តែនាងពុំចាប់អារម្មណ៍នោះទេ ហើយក៏ជិះម៉ូតូហួសទៅ រហូតដល់ចំណុចភូមិ ស្លាក់ ក្រា ញ់ ឃុំសំព្រោច ស្រុកស្ទោង ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញពួកក្មេងប្រុសទាំង៣នាក់នោះ បាន ជិះម៉ូតូដេញតាមនារីរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់កាបូបធ្វើពីកំប្លោក ដែលព្យួរលើដៃម៉ូតូខាងឆ្វេងរបស់ នាង តែពុំបានសម្រេច បណ្តាលឱ្យនារីរងគ្រោះដួល ហើយម៉ូតូសង្កត់ពីលើ បាក់ជើងខាងឆ្វេង និងរលាត់ស្បែក លើកំភួនដៃឆ្វេង ប្រវែង១០សង់ទីម៉ែត្រ។

ក្រោយកើតមានករណីខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ បាន ចំនួនបីនាក់ យកមកកសាងសំណុំរឿង តាមនីតិវិធី៕

RELATED ARTICLES