Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រហើនមែន! ចិន-យួន៨នាក់ ចាប់បង្ខាំងវ៉ៃខ្មែរ៥នាក់

ព្រហើនមែន! ចិន-យួន៨នាក់ ចាប់បង្ខាំងវ៉ៃខ្មែរ៥នាក់

ព្រះសីហនុ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរ បាលអន្តរាគមន៍ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះ សីហនុ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានបើក ប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំង និងហិង្សាមួយ ដែលបង្កឡើងដោយជនជាតិចិន និងជនជាតិវៀតណាម នៅក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាបថា ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជន ជាតិចិន ៤នាក់ និងវៀតណាម ៤នាក់។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនរងគ្រោះ ជាជនជាតិខ្មែរ ៥នាក់ មកសាកសួរផងដែរ។

ចំណែកជនជាតិចិន វៀតណាម ៨នាក់ ត្រូវបាននាំខ្លួនយកទៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការ​សាក​សួរ និងចាត់វិធានការបន្តទៀត តាមនីតិវិធីច្បាប់ រហូតមានការបណ្តេញចេញពីកម្ពុជា ទៀតផង។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី​តំណាង​អយ្យ​ការ កម្លាំងសមត្ថកិច្ចបានប្រមូលជនដែលពាក់ព័ន្ធនឹងហិង្សា មកសាកសួរស្រាវជ្រាវ បើសិនជាមានបញ្ហា​ទោស​ទណ្ឌធ្ងន់ នោះនឹងធ្វើតាមនីតិវិធី រហូតបញ្ជូនចេញពីកម្ពុជា តែម្តង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ផាក់ឱ្យដឹងទៀតថា ករណីបង្ខាំងនិងហិង្សានេះ បានកើតឡើង​នៅ​ពេលដែលជនជាតិខ្មែរ ទាំង៥នាក់ បានទៅយកអីវ៉ាន់ដែលផ្ញើមកពីវៀតណាម ដើម្បីបញ្ជូនទៅកាន់ទីតាំងផ្សេងៗ តែពេលទៅដល់ ត្រូវជនជាតិចិន និងវៀតណាម ដែលជាជនបង្កហេតុ បានចាប់បង្ខាំងនិងប្រើហិង្សា រហូតបង្កឱ្យ​មានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ ហើយកម្លាំងសមត្ថកិច្ចទាំងព្រហ្មទណ្ឌ និងអន្តរាគមន៍ បានទៅជួយ​អន្ត​រាគមន៍ និងឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ភ្លាមៗតែម្តង៕

RELATED ARTICLES