Saturday, April 19, 2025
Homeតារាខ្មែរយក់ ថិតរដ្ឋា ៖ស្រក់ទឹកនេត្រា ម្នាក់ឯង

យក់ ថិតរដ្ឋា ៖ស្រក់ទឹកនេត្រា ម្នាក់ឯង

ភ្នំពេញ៖យក់ ថិតរដ្ឋា បានបង្ហាញអារម្មណ៍តូចចិត្តខ្លាំងនៅពេលដែលនាងត្រូវ​បានអ្នកខ្លះ​បណ្ដុះ​​​​​​​បង្អាប់ពី​រូបរាង​កាយរបស់នាងរហូតមានមួយចំនួនហៅនាងថា”កាជ្រូក”ដែលសំដៅដល់​ការ​ឡើងគីឡូរបស់នាង ធ្វើឲ្យភរិយា​លោកឃុំ ប៉ុណ្ណាដែត រូបនេះឈឺចាប់តែម្នាក់ឯង តែនាង​សំ​​ណូម​​​ពរ​ដល់អ្នក​ទាំងឡាយដែល​មិនពេញ​ចិត្តនាង​សូមកុំហៅប្រើពាក្យថា”មី”អីព្រោះប៉ៈ ពាល់​​អារម្មណ៍នាងខ្លាំងណាស់។ប្រតិកម្មរបស់យក់ ថិតរដ្ឋា នាពេលនេះ​កើតមានក្រោយពី​នាង​បានចេញTrailer បទចម្រៀង”ស្រលាញ់ ស្រីចាស់ សម្បូរលុយចាយ” ហើយពេលនាងរាំ​ច្រៀងបទនោះមើលទៅហាក់គីឡូធាត់ជ្រុលបន្ដិច ទើបមានអ្នកចូលទៅខំមិនបង្អាប់នាង​បែប​នេះ​តែ​ម្ដង។តារាកូន៣ ថិតរដ្ឋា បានចាត់ទុកថាជាមនុស្សសាហាវ ដែលប្រើពាក្យពេជន៍មិន​សមរម្យ​ដាក់​នាង ហើយនាង​ចង់​សួរត្រឡប់ទៅវិញថាតើនាងបានធ្វើអ្វីដាក់អ្នកទាំងនោះទៅ ទើបបាន​ជា​ហ៊ានប្រើពាក្យបណ្ដុះបង្អាប់​មកលើរូប​នាងដល់ថ្នាក់ហ្នឹង?

ក្រោយឃើញយក់ ថិតរដ្ឋា តូចចិត្តរឿងគេប្រដូចការឡើងទម្ងន់របស់នាង​ប្រៀប​ទៅ​​និង​ជ្រូក​បែបនេះ មានFan របស់នាងបានចូលទៅខំមិនលើកទឹកចិត្តដល់តារាថោន រូបនេះ​ជា​ច្រើន​​ដោយ​​មានខ្លះថាទោះជានាង​ធាត់​យ៉ាង​ម៉េចក៍ពួកគេនៅតែចាត់ទុកថាIdol ដែរ​។ចំពោះ​រដ្ឋា វិញនាងមិនខឹងចំពោះអ្នកណាចង់ឲ្យនាងល្អ ដែលរិះគន់ក្នុង​ន័យ​ស្ថាបនានោះទេ តែនាង​មិន​ចូលចិត្តអ្នកតាមឈ្នានីសនិងបំបាក់ទឹកចិត្តនាង។រដ្ឋា បានទទួលស្គាល់​ថានាង​ពិត​ជាកា​ម៉ាប់​ដូចគេថាមែន ប៉ុន្ដែចំណុចដែលនាងមិនអាចទទួល​យកបាន​គេពួកគេបានហៅនាងថា”មី” ដែលសំ​ដី​បែបនេះត្រូវបាននាងចាត់ទុកថាជាការឈ្នានីសមកលើនាង មិនមែនកែលំអដើម្បី​ចង់​ឲ្យនាងស្អាតនោះទេ។

  យក់ ថិតរដ្ឋា ត្រូវបានគេព្យាករណ៍ថានាងអាចនឹងឡើងកូដមកវិញ ក្រោយតារា​ស្នូល​របស់​ថោនគឺមាស សុខ​សោ​ភា ចាកចេញកាលពីដើមឆ្នាំ២០២០ នេះព្រោះតែរដ្ឋា មាន​សម្លេង​ល្អ ច្រៀងបទស្លូវមានគេនិយមស្ដាប់ច្រើន ខណៈដែលតារាវ័យក្មេងទៀតរបស់ផលិត​កម្មនេះ​ភាគច្រើនតែចេញបទញ៉ាក់។ប៉ុន្ដែការមិនទាន់អាច​សម្រក​ទម្ងន់​បានរបស់រដ្ឋា ក៍ជាកត្តា​ឧប​ស័ក្ក​ធំ​មួយ​សម្រាប់​នាង​ក្នុងការប្រជែងទីផ្សារចម្រៀងផងដែរ ស្របពេលដែល​សិស្សប្អូននាង​ជ្រកទ្រ​នុំជាមួយគ្នាគឺបាន មុន្នីល័ក្ខ នោះក៍មានសម្ថភាពមិនធម្មតាឡើយ។

 សូមបញ្ជាក់ថាយក់ ថិតរដ្ឋា បានចេញពីហង្សមាសចូលថោន តែការចេញបទចម្រៀង​របស់នាងនៅ​ទ្រនុំថ្មីគឺមិន​សូវសម្រុកនោះទេ ពោលគឺយូៗទើបនាងចេញបទថ្មីម្ដងប៉ុណ្ណោះ ព្រោះ​នាង​មិន​ពឹង​លើអាជីពសិល្បៈទាំងស្រុង​ដូចមុនឡើយ ដោយសារតែមាន​អាជីវកម្ម​មួយ​ចំនួន​នៅខាងក្រៅ​សិល្បៈ។កាលពីពាក់កណ្ដាលឆ្នាំ២០២២ ថិតរដ្ឋា និងសា្វមីស្ទើតែជួបរឿង​រ៉ាវធំ​ក្នុងការកស៊ី​ព្រោះ​តែត្រូវគេកាច់កុងនិងមុខជំនួញវិស័យអចលនវត្ថុ តែក្រោយមក​នាង​​​ក៍​ទទួលបានយុត្តិ​ធ័ម​ ធ្វើឲ្យរដ្ឋា និងលោកប៉ុណ្ណាដែត ស្រស់ថ្លាឡើងវិញ ស្រាប់តែពេល​នេះ​រដ្ឋា មកឈឺ​ក្បា​ល​​រឿងត្រូវគេ​វាយប្រហាហៅនាងដោយប្រើពាក្យថា​”កាជ្រូក”ទៀតផង​។តាម​រយៈ​ការបណ្ដុះបង្អាប់បែបនេះគេ​ជឿរថារដ្ឋា នឹងពង្រឹងសម្ថភាពបន្ថែមទៀតក្នុង​ការតុបតែង​ខ្លួនឲ្យសាក​សមទៅនិងជាតារា​ចម្រៀ​ងម្នាក់ ពិសេស​គឺការចាំបាត់ត្រូវតែសម្រកទម្ងន់មកវិញ ដើម្បីកុំឲ្យមានគេមើលងាយ​ត​ទៅទៀត។

 គូរបញ្ជាក់ថាយក់ ថិតរដ្ឋា បានចាប់ដៃលោកឃុំ ប៉ុណ្ណាដែត រយៈពេល១៧ឆ្នាំ(២០០៦-២០២៣ )ដែលទទួលបាន​ចំ​ណងដៃកូន៣នាក់(ស្រី១)ហើយទោះ​ជាមុននេះមានអ្នកខ្លះ​សង្ស័​យ​ថា​នាងធ្លាក់ខ្លួនព្រោះឃើញរដ្ឋា ពេលខ្លះជិះ​កង់​បីក្ដី ប៉ុន្ដែអ្នកដែលស្និតបង្ហើបថាអតីត​តារា​ហង្សមាសរូបនេះការពិតនៅតែមានផ្ទះជាច្រើនកន្លែង និងរថយន្ដ​ថ្លៃៗជិះ​ដដែល។ដោយឡែក​ស្វាមីរដ្ឋា វិញធ្លាប់បានឆ្លើយតបទៅអ្នកថាលោកនិងភរិយាក្ស័យធននោះ​ថាលោក​មានរថយន្ដ​ផ្ទាល់​ខ្លួនសម្រាប់ដាក់ឲ្យគេជួលជាច្រើនគ្រឿង ហេតុនេះប្រាក់ចំណូលលោកនៅតែមាន​ជា​ប្រ​ចាំ មិន​ធ្លាក់ខ្លួនដូចគេសង្ស័យឡើយ។

ក្រៅពីយក់ ថិតរដ្ឋា តារាដែលឡើងគីឡូក្រោយមានស្វាមីនិងកូននោះមានដូចជាឱក សុគន្ធកញ្ញា និងសួស វីសា ជា​ដើម តែពួកគេមិនសូវមានព្រលឹងខ្លាំងដូចរដ្ឋា នោះទេ៕

                                                                                                     

RELATED ARTICLES