Monday, April 21, 2025
Homeតារាខ្មែរសោភា -គីមមួយ ៖អត់ច្បាស់ថ្ងៃរៀបការដូចគ្នា!

សោភា -គីមមួយ ៖អត់ច្បាស់ថ្ងៃរៀបការដូចគ្នា!

ភ្នំពេញ៖ពេជ្រ សោភា និងប៉ាច គីមមួយ ធ្លាប់ជាអ្នកមេម៉ាយជ្រកនៅហង្សមាសដូចគ្នា តែពេល​នេះពួក​គេរក​បានអនាគតស្វាមីជាប្រុសក្មេងនិងតារាព្រមគ្នាដែរ ខណៈដែលទាំងសោភា និង​គីម​មួយ ធ្លាប់មាន​ផែនការណ៍​ចង់រៀបការជាលើកទី២នៅឆ្នាំ២០២៣ ដូចគ្នាទៀត។ប៉ុន្ដែ​នៅ​ពេលដែលកៀកដល់ថ្ងៃការ​ទៅ​ហើយបែជាសោភា -គីមមួយ មិនច្បាស់លាស់ពី​គម្រោង​គ្រង​ឈុតកូនក្រមុំជាថ្មីនេះទៅវិញ។

  ពេជ្រ សោភា៖បានប្រើជីវិតជាស្រ្ដីមេម៉ាយដល់ទៅជាង៦ឆ្នាំ​ឯណ្ណោះទើបព្រមប្រគល់​បេះដូងទៅឲ្យប្រុស​ក្មេង​ឆឹម សក្កដា តាមរយៈការភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ហើយសោភា ប្រាប់ថា​នាងនឹង​រៀបការជាមួយបណ្ដូលចិត្តនៅឆ្នាំ២០២៣ ។តែនៅ​ពេលសាកសួរពីរឿងរៀបការឲ្យច្បាស់លាស់សោភា កាលពី​ពេលថ្មីៗនេះបែជាថាសុខភាព​នាង​​មិន​អំណោយផល​ មិនអាចនិយាយរឿងរៀបអាពាហ៍ ពិពាហ៍នេះ​បានទេ ខណៈ​ដែល​លោក​​សក្កដា វិញបែជានិយាយច្បាស់ៗថានៅឆ្នាំ២០២៣ នេះលោកនិងអូនសោភា អត់មាន​គម្រោង​រៀបការនោះទេ។ការអះអាងរបស់អនាគតស្វាមីសោភា បែបនេះហាក់ធ្វើឲ្យមានភាព​ច្របូកច្របល់ ហើយគេ​អាចវាយតម្លៃបានថាពួកគេមិនទាន់ឯកភាពគ្នារឿងរៀបការនេះឡើយ ពោល​គឺក្វែងគំនិតគ្នាតែម្ដង។អ្វីដែលគូរ​ឲ្យភ្ញាក់ផ្អើលគូដណ្ដឹងសោភា ថែមទាំងថាបើមាន​មង្គល​​ការ​មែនគឺធ្វើតូចតាចទេហើយហៅ​ភ្ញៀវយ៉ាងច្រើន​ត្រឹម​តែ១០តុប៉ុណ្ណោះ ហើយ​ដោយ​សារតែសោភា កាន់គ្រីស្ទាន ចំណែកកលោកកាន់សាសនាព្រះពុទ្ធទើបពិធី​នោះ​មាន​រៀបចំ​បញ្ចូលគ្នាតាមបែបគ្រីស្ទផង ព្រះពុទ្ធផង។ប្រភពបានឲ្យដឹងថាសោភា នៅតែចង់រៀបការនៅ​ឆ្នាំ​២០​២៣ នេះហើយនាងបានត្រៀមឈ្មោះភ្ញៀវសម្រាប់ហៅរួចហើយ និងចង់ធ្វើធំដុំ តែ​លោ​ក​​សក្កដា បែជាថាឆ្នាំនេះ​មិន​អាចធ្វើទៅបាន និងចង់ធ្វើតូចតាចទៅវិញ ទើបនាំឲ្យមង្គលការ​របស់​ពួកគេត្រូវជាប់គាំងស្ញេញ។

  ប៉ាច គីមមួយ៖ តារាសាច់សខ្ចីដូចបណ្ដូលចេកនាងប៉ាច គីមមួយ បានប្រើជីវិតមេម៉ាយ​ជាច្រើឆ្នាំ ក្រោយនាង​ចែកផ្លូវជាមួយអតីតគូស្នេហ៍ជាតារាចម្រៀងម្នាក់។នាងគីមមួយ មាន​ជម្រើស​ស្នេហ៍ច្រើន ព្រោះនាងត្រូវ​បានគេ​ចាត់ទុកថាជាស្រីស្អាត​ម្នាក់តែទីបំផុតនាង​បាន​ជ្រើស​​​គូស្នេហ៍”ជួញជិត ប្រសើជាងជួញឆ្ងាយ” តាមរយៈការ​ភ្ជាប់​ស្នេហ៍ថ្មីជាតារាដូចគ្នាម្ដង​ទៀត​នោះគឺប្រុសក្មេងលោកសយ រតនៈ ដែលមានអាយុប្អូននាង។នាងគីមមួយ បាន​ភ្ជាប់​ពាក្យជាមួយលោករតនៈ កាលពីថ្ងៃទី១ ខែ៧ ឆ្នាំ២០២២ ហើយនាងធ្លាប់វាចាថាអាចរៀប​ការនៅឆ្នាំ២០២៣ តែមិនប្រាប់ពីថ្ងៃខែ ឲ្យដឹងមុនទេ ព្រោះនាងចង់ឲ្យFan របស់នាងSurprise ។យ៉ាងណាក្នុងជំនួបជាមួយ​លោក​រតនៈ កាលពីពេលថ្មីតារារូបនេះបានអះអាងហាក់​ស្រដៀង​គ្នាទៅនិងលោកសក្កដា ដែរថាមង្គលការលោក​ជា​មួយអូនគីមមួយ មិនអាចរៀបចំនៅឆ្នាំ​នេះ​បាន​ទេ ។ប៉ុន្ដែអនាគតស្វាមីនាងគីមមួយ រូបនេះថាមង្គលការ​រវាង​លោក​និងគូដណ្ដឹងគឺមិន​ឲ្យ​លើសពីឆ្នាំ២០២៤ ឡើយ។

 ថ្វីត្បិតតែពេជ្រ សោភា និងប៉ាច គីមមួយ ពន្យាពេលរៀបការនៅឆ្នាំ២០២៣ នេះ​ព្រមគ្នាក៍ដោយ ប៉ុន្ដែចំណុចខុស​គ្នាគឺសោភា ក្រោយក្លាយទៅជាគូណ្ដឹងលោកសកក្កដា ជាង៤ខែនេះនាងថារូបនាងគេងនៅផ្ទះនាង ចំណែក​សក្ក​ដា គេងនៅផ្ទះគេ មិនមែនរស់​ក្រោមដំបូលផ្ទះតែ១នោះទេ ព្រោះនាងថាអត់អាចឆ្វេចឆ្វាចបានឡើយ ខ្លាចម៉ាក់​ដឹង​ម៉ាក់វ៉ៃ។ចំ​ណែកនាងគីមមួយ វិញគេដឹងថានាងនិងលោករតនៈ រស់នៅផ្ទះល្វែងទ្រនុំស្នេហ៍ដែលពួកគ​បាន​ទិញ​រំលស់រួមគ្នានៅម្ដុំស្ពានដែកចំការដូងនោះ ខណ្ឌមានជ័យនោះយ៉ាងមានក្ដីសុខ ហើយ​​គូស្នេហ៍នេះសាក​សម​គ្នាខ្លាំងទើបFan ជម្រុញឲ្យពួកគេឆាប់ចូលរោងការព្រោះ​ខ្លាចមាន​អ្នកតាមជ្រែកស្នេហ៍។

  គូរបញ្ជាក់ថាក្រោយពេជ្រ សោភា និងប៉ាចគីមួយ រកបានគូស្នេហ៍ថ្មីព្រមគ្នានោះ ពេល​នេះនៅហង្សមាសមាន​តារា​២ដួង​ទៀតធ្លាក់​ខ្លួនមេម៉ាយ នឹងមិនទាន់មានដំណឹងចូល​រោង​ការ​នោះគឺសុខ ស្រីនាង និងពេជ្រ សូលីកា ៕

RELATED ARTICLES