Thursday, March 20, 2025
Homeតារាខ្មែរពិតជាអស្ចារ្យមែន!! បទ «ស្រលាញ់អ្វីដែលខ្មែរ​មាន»​ ដែលព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ,ខេម និងតន់ ច័ន្ទ​សីម៉ា​ ច្រៀងលើកទី១រួមគ្នា ចេញTrailer ហើយ!

ពិតជាអស្ចារ្យមែន!! បទ «ស្រលាញ់អ្វីដែលខ្មែរ​មាន»​ ដែលព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ,ខេម និងតន់ ច័ន្ទ​សីម៉ា​ ច្រៀងលើកទី១រួមគ្នា ចេញTrailer ហើយ!

ភ្នំពេញ៖បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមាន​កំពូល​តារាចម្រៀង៤ដួងច្រៀងរួមគ្នាគឺលោកឧកញ៉ាព្រាប សុវត្ថិ ,ឧកញ៉ាខេមរៈ សិរីមន្ដ,លោកខេម និងកញ្ញាតន់ ច័ន្ទសីម៉ា  កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនខ្មែរ ពេល​នេះបានចេញវីដេអូ Trailer ជាផ្លូវការ​ហើយ។

គេឃើញមុននេះបន្តិចផលិតកម្មយក្ស Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញវីដេ​អូខ្លីរយៈ​ពេលជាង២នាទី នៃបទចម្រៀងប្រវត្តិសាស្ត្រ «ស្រលាញ់អ្វីដែលខ្មែរ» ក្រោយចំណាយពេល​សម្រិត​សម្រាំងបំផុតក្នុងការផលិតទាំងការតាក់តែងនិពន្ធ និងវីដេអូចម្រៀងដែលមានតារាសម្ដែងរាប់រយនាក់ចូលរួម ។ ក្រោយចេញផ្សាយនៅលើផេកផ្លូវការរបស់ផលិតកម្មភ្លាម បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានអ្នកទស្សនា​ជាច្រើនចែករំលែក(Share) និងលាន់មាត់យ៉ាងភ្ញាក់ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អបង្ហាញពីសាមគ្គីភាព តែបទចម្រៀងមួយបទនេះបានរំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗរបស់ខ្មែរជាច្រើន ជាពិសេសបានបង្ហាញ​ពីទិដ្ឋភាពដ៏ស្រស់បំព្រងនៃការរីកចម្រើននៅទីក្រុងភ្នំពេញ នាយុគសម័យថ្មីនេះ ។

កាន់តែចាប់អារម្មណ៍អ្នកទស្សនាបានលើកឡើងដោយមិននឹកស្មានថា ផលិតកម្មដែលឈានមុខ​គេនៅកម្ពុជា​មួយនេះ អាចផលិតបទចម្រៀងដ៏អស្ចារ្យបែបនេះបានឡើយ ហើយពួកគេក៏បានបង្ហាញពីមោទកភាព និងអរ​គុណ​ចំពោះផលតិកម្ម Galaxy Navatra ដែលបានផលិតបទចម្រៀងបែបនេះឱ្យប្រជាពលរដ្ឋខ្មែរបានស្ដាប់ និង​ទស្សនា ទុកជាប្រវត្តិសាស្រ្ដ ។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បង្ហាញពីភាព​អន្ទះសារចង់ទស្សនាវីដអូ​ចម្រៀងនេះពេញក្នុងពេលឆាប់ៗ ព្រោះត្រឹមTrailer ទាក់ទាញប៉ុណ្ណឹងទៅហើយ ចុះFull MV តើអស្ចារ្យ​យ៉ាងណា​ទៅ?

គូរបញ្ជាក់ថាថាថ្មីៗកន្លងមកនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបើក​កិច្ចប្រជុំ​បន្ទាន់មួយជាមួយអ្នកនិពន្ធចាស់វស្សាមួយចំនួនរួមមាន ឧកញ៉ាអ្នកនិពន្ធ យឹម តាស្រង់ អ្នកនិពន្ធឯកឧត្ដម ខេមរៈ ភារុណ, ឯកឧត្ដម ហ៊ឹម នភា អ្នកនិពន្ធលោក សុខ ជំនោរ អ្នកនិពន្ធ និងជាអ្នកដឹកនាំលោក ខាំ ភូរិ ដើម្បី​ផលិតបទចម្រៀងមួយបទដ៏អស្ចារ្យ ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ។

មិនយូរប៉ុន្មានបទចម្រៀងនោះ ក៏លេចចេញជារូបរាងក្រោមការគួសវាសរបស់អ្នកឧកញ៉ាម្ចាស់ផលិតកម្ម ដែល​មាន​ចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទ​ចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារា​ចម្រៀង​៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារា​ចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារា​ចម្រៀងទាំង៤រូបនេះ​របស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡា​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ ហើយការផលិតគឺយកចិត្តទុកដាក់ខ្ពស់បំផុត ។

បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតតារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើល​ក្នុងពិភព​សិល្បៈ​ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានទៀតផង ។ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពី​អត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់​ទេស​ចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា តែម្ដង ៕

RELATED ARTICLES