Thursday, March 20, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា​ ៖ឯកា ក្រោយបាត់ដៃគូកូនឧកញ៉ា

រ៉េត ស៊ូហ្សាណា​ ៖ឯកា ក្រោយបាត់ដៃគូកូនឧកញ៉ា

ភ្នំពេញ៖តារាធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ថ្មីៗនេះនាងបានហោះទៅលំហែកាយ៉ានៅថៃ រយៈពេលខ្លី ហើយ​លើកនេះក៍មិនខុសពីមុនៗដែលនាងទៅបរទេស​គឺមិនបង្ហាញឲ្យគេឃើញ​ថាបុរសណារួម​តំណើរ​ជាមួយ​នាង​ឡើយ​។យ៉ាងណា​អ្វីដែលគូរឲ្យកត់សម្គាល់​នោះស្រី​ស្រ​ស់​រូបនេះហាក់មានទឹកមុខស្រងូតស្រងាត់ជាងមុន ហើយ​នាងបានជ្រើសយកវិធីទៅដើរ​​កម្សាន្ដ​នៅ​បរទេសជាបន្ដបន្ទាប់តែម្ដង ក្រោយនឿយហត់​ពីការចេញ​ច្រៀង​សម្ដែងជាច្រើន​កម្ម​វិធី​ក្នុង​១ខែៗ នារដូវ​ក្ដៅនេះ ប៉ុន្ដែអ្នកខ្លះសង្ស័យតែអ្នកចម្រៀងវ័យ២៣ឆ្នាំ រូបនេះមានវិបត្តិ​ស្នេហ៍​​ទើបនៅក្រៅឆាកនាងមិនសូវរីករាយសោះនារយៈពេលចុងក្រោយនេះ។

ប៉ុន្ដែគ្រប់គ្នាបានដឹងថា​រយៈពេលជាង៧ឆ្នាំ ក្នុងការចាប់អាជីពចម្រៀងនេះនាងស៊ូហ្សាណា មិនដែលប៉ៈរឿងអា​ស្រូវ​​ស្នេហា​ម្ដងណាឡើយ ហើយកន្លងមកបុរសដែលអាចនែបនិត្យកាយ៉ានាងបាន​គឺមានតែ​កូន​លោកឧក​ញ៉ាព្រាប សុវត្ថិ គឺកំលោះសុវត្ថិ មុនីនាគ ប៉ុណ្ណោះដែលពួកគេស្និតស្នេហ៍គ្នាទាំង​ក្នុងនិងក្រៅឆាក។តែអ្វីដែល​គូរឲ្យភ្ញាក់ផ្អើលនោះកាលពីពេលថ្មីៗនេះលោកជំទាវឡុង ស្រីមុំ ភរិយាលោកឧកញ៉ាព្រាប សុវត្ថិ និងជា​ម្ដាយ​សុវត្ថិ មុនីនាគ នោះលោកស្រីបានប្រកាស​ចំៗ​តែម្ដងថាមុនីនាគ អត់មានពាក់ព័ន្ធរឿងស្នេហាជាមួយស៊ូហ្សាណា នោះទេ។ប្រពន្ធ​លោក​ព្រាប សុវត្ថិ រូបនេះបានលើកហេតុផលថាមូលហេតុដែលលោក​ស្រីចេញមុខនិយាយរឿង​រ៉ាវ​នេះ​ព្រោះ​បារម្ភខ្លាចលែងមាននារីណាស្រលាញ់កូនកំលោះ​របស់លោកស្រី…។

សម្រាប់​នាង​ហ្សា​ណា បានរក្សារភាពស្ងៀមស្ងាត់មិនតតបទៅលោកជំទាវស្រីមុំ ឡើយ ហើយគេអាចសន្និ​ដ្ឋាន​បានថាពីពេលនេះតទៅប្រាកដជាហ្សាណា ចាប់ផ្ដើមរយាលៗពីមុនីនាគ ហើយ​ឈាន​​ទៅ​លែង​ចាប់ដៃគូគ្នា​ច្រៀង​សម្ដែងដូចមុនជាមិន​ខាន។ការលើកឡើងបែបនេះដោយ​សម្អាង​ថា​ហ្សាណា ល្បីឈ្មោះនិងមាន​រូប​សម្រ​ស់​​ស្អាតប៉ុណ្ណឹងដែរ តែបែជាមិនជាប់ឈ្មោះ​ក្នុងការធ្វើ​ជា​កូនប្រសាររបស់លោកឧកញ៉ាព្រាប សុវត្ថិ ទៅវិញ ហេតុ​នេះហើយគេជឿរថា​តារា​មានត្រេមុខ​ដូចកូនកាត់ជប៉ុនរូបនេះ នឹងអាចបង្ខំចិត្តបញ្ចេញមុខ​គូស្នេហ៍​ពិតជា​សា​ធារ​ណៈ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះជាមិនខានឡើយ ដើម្បីឲ្យបុរសមួយចំនួនស្ដាយក្រោយ  ព្រោះអ្នក​ខ្លះ​បានត្រឹម​តែ​នៅនែបនិត្យកាយ៉ានាងហើយ បែជាខ្វះភាពក្លាហានសារភាពស្នេហ៍​នាងទៅ​វិញ​។

 គូរបញ្ជាក់ថានាងរ៉េត ស៊ូហ្សាណា ក្រោយបាត់បង់ដៃគូពិសេសលោកដួង វីរៈសិទ្ធ កាល​ពីឆ្នាំ២០២១ នាងបាន​ងាកមកចាប់ដៃលោកសុវត្ថិ មុនីនាគ ដែលទទួលបានការចាប់​អារម្មណ៍គូសម និងចុងក្រោយនេះ​ស្រីស្រស់​ក្លាយ​ទៅជាដៃគូរបស់លោកលីម តិចម៉េង វិញ​ម្ដង។តារាសាច់សខ្ចីរូបនេះមានជម្រើសស្នេហ៍ច្រើន ព្រោះនាង​ជាមុខ​សញ្ញានៃការតាមប្រ​ម៉ាញ់​​ស្នេហ៍ពីសំណាក់មន្រ្ដីធំៗខ្លះ និងអាណិកជននៅក្រៅប្រទេសជា​ដើម។តែនាងស៊ូហ្សា​ណា ដែល​ធ្លាប់បង្ហាញសញ្ញាមានសង្សារកាលពីដើមឆ្នាំ២០២០ តាមរយៈការកាន់ដៃប្រុស​ម្នាក់បាំងមុខនោះ រហូត​មកដល់ពេលនេះក្រៅពីកូនលោកឧកញ៉ាព្រាប សុវត្ថិ នាងមិនធ្លាប់​កៀកកើយ​បុរសរូប​ណាជាសា​ធារណៈ​ម្ដង​ណា​ឡើយ​។

តារាដែលមានឪពុកម្ដាយតាមការពារ​ដល់ឆាកតន្រ្ដីជាង៧ឆ្នាំរូបនេះត្រូវបានគេកត់​សម្គាល់ថានាងជា​អ្នក​ចម្រៀង​វ័យក្មេងម្នាក់ដែលអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ ព្រោះក្រៅពីចេញមុខសឹង​គ្រប់ការ​ប្រគុំ​តន្ដ្រីធំៗ​របស់ហង្ស​មា​ស​​​នោះហ្សាណា ជាតារាក្ដាប់បានស្ពតពាណិជ្ជកម្មធំៗជាច្រើនទើប​អំ​ឡុងរដូវកូវីដផ្ទុះខ្លាំង​ជាង​២​ឆ្នាំ កន្លងមកនេះ ទោះជាតារាទូទៅថ្ងូរពីរឿងជួបវិបត្តិសេដ្ឋកិច្ចក្ដី តែនាងហ្សាណា បែជា​បញ្ចេ​ញ​ទ្រព្យឲ្យ​គេឃើញនៅពេលនោះទៅវិញ​ដូចជានាង​ទិញផ្ទះ​២​ល្វែង,បើកហាងសម្លៀកបំពាក់ និងទិញរថយន្ដទំនើប​ម៉ាក​Jeep Rubicon ជាដើមដែល​សរុប​ទ្រព្យផ្ទាល់ខ្លួននាងសរុបមិនក្រោម​កន្លះ​លាន​ដុល្លារឡើយ។

 សូមបញ្ជាក់ថាក្រៅពីរ៉េត ស៊ូហ្សាណា តារាដែលជ្រើសផ្លូវលាក់មុខគូស្នេហ៍នៅ​ឆ្នាំ​២០​២៣ នេះមានដូចជា​នាង​សុខ ពិសី ,តន់ ច័ន្ទសីម៉ា,អ៊ីវ៉ា និងសុខ សោម៉ាវត្តី ជាដើម។ទស្សនិក​ជន​រងចាំមើលថាស្រីស្អាតស៊ូហ្សាណា នឹង​ងាកទៅស្និតស្នេហ៍បុរសរូបណាទៅជំនួស​កូន​លោក​ឧកញ៉ាព្រាប សុវត្ថិ ?

RELATED ARTICLES