Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈប់ឡានបាំងផ្លូវ ខឹងគេស៊ីផ្លេ ដកកាំភ្លើងភ្ជង់

ឈប់ឡានបាំងផ្លូវ ខឹងគេស៊ីផ្លេ ដកកាំភ្លើងភ្ជង់

ភ្នំពេញ ៖ បុរសជាមន្ត្រីអាកាសចរណ៍ស៊ីវិលម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីបាន ដកកាំភ្លើងខ្លី ភ្ជង់បុរសម្នាក់ ព្រោះតែខឹងរឿងគេចុចស៊ីផ្លេ។

ករណីភ្ជង់កាមភ្លើងគំរាមនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និ២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅ ចំណុចក្នុងបុរីជីពម៉ុង៥៩៨ ផ្លូវ P41 ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះ មានឈ្មោះឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបុរីជីពម៉ុង ៥៩៨ ផ្ទះលេខ១៧ ផ្លូវ P41 ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យ ដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះបែល វ៉ាន់ដែត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីអាកាសចរណ៍ស៊ីវិលមាន លំនៅក្នុងបុរីជីបម៉ុង ផ្ទះលេខ០៨ ផ្លូវ P04 ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ចំណែកសម្ភារ ដកហូត រួមមាន ១-កាំភ្លើងខ្លី ១ដើម ម៉ាក GLOCK 17JEN4 ពណ៌ខ្មៅ លេខ BGEC 151 និងគ្រាប់ ចំនួន១៣គ្រាប់។  ២-រថយន្ត ១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199។

តាមការបញ្ជាក់ពីមន្ត្រីនគរបាលនៃអធិការដ្ឋានខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលា ម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះ បានចេញពីហូបអីនៅទួលគោក ក៏បើករថយន្ត ១គ្រឿង ម៉ាក FORD RAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា T.W.2727 សំដៅមកផ្ទះ នៅចំណុចខាងលើ លុះពេលមកដល់ខ្លោងទ្វារច្រកចូលបុរី ស្រាប់តែរថយន្តជនសង្ស័យ បានឈប់បាំងពីមុខ មិនព្រមទៅមុខ ជន រងគ្រោះបានរង់ចាំប្រហែល៥នាទី ទើបស៊ីផ្លេ ១ដង និងបើកភ្លើងហ្វាជាច្រើនដង ហើយក៏វ៉ារថយន្តជនសង្ស័យ ទៅមុន។

ប្រភពដដែល បន្តថា ខណៈពេលនោះ រថយន្តជនសង្ស័យបានដេញតាមពីក្រោយរថយន្តជនរងគ្រោះ ដល់ចំ ណុចកើតហេតុ ជនសង្ស័យបានដកកាំភ្លើងខ្លី ភ្ជង់ទៅលើជនរងគ្រោះ ពីក្នុងរថយន្ត ដោយសួរថា “មុនហ្នឹង ស៊ី ផ្លេដាក់នរណា?” រួចក៏បើករថយន្តគេចបាត់។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញខណ្ឌ បានចុះទៅកន្លែងកើតហេតុ បានធ្វើការស្រាវ ជ្រាវជ្រាវ និងកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្នុងបុរីជីបម៉ុង ផ្ទះលេខ ០៨ ផ្លូវ P04 ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នៅវេលាម៉ោង ១០យប់ ថ្ងៃដដែល ហើយយកមក ប៉ុស្តិ៍ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី៕

RELATED ARTICLES