Thursday, March 20, 2025
Homeតារាខ្មែរសុគន្ធ និសា ៖នៅមានហាងឆេងល្អ ស្ងាត់ដំណឹងទៅ​រស់​នៅអាមេរិក

សុគន្ធ និសា ៖នៅមានហាងឆេងល្អ ស្ងាត់ដំណឹងទៅ​រស់​នៅអាមេរិក

ភ្នំពេញ៖ការទទួលបានតំណែងធំ២នៅហង្សមាសគឺជាCoach កម្មវិធី”The Voice Kids Cambodia និងJudge  របស់Cambodian Idol Junior រដូវកាលថ្មី នោះមានន័យ​ថា​គម្រោ​ងដែលអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា ក្នុងការចេញទៅរស់នៅBoston សហរដ្ឋ​អា​មេ​រិកតាមស្វាមីនាងលោកចៅ សម្បត្តិ ត្រូវពន្យាពេលជាថ្មីម្ដងទៀត ព្រោះថាពេលនេះនិសា នៅតែមានទីផ្សារនិងសកម្មភាពសិល្បៈក្នុងស្រុកល្អនៅឡើយ បើទោះជានាងមានស្វាមី​ជាង​៥ឆ្នាំ ហើយបទចម្រៀងលែងសូវមានខ្លាំងៗដូចមុនក្ដី ប៉ុន្ដែនាងបន្ដត្រូវប៉ាន់ចេញច្រៀង​Concerts ធំៗ និង​តាម​បណ្ដារកម្មវិធីជប់លៀងមង្គលការទាំងឡាយ​ជាបន្ដបន្ទាប់ក្នុង១ខែៗរក​បានប្រាក់ចំណូលរាប់​ម៉ឺនដុល្លារ​ឯ​ណ្ណោះ បើបូកជាមួយស្ពតពាណិជ្ជកម្មផង។ដោយឡែក​ស្វាមី​និសា ដែលបច្ចុប្បន្នជានាយផ្នែកប្រតិ​បត្តិរបស់​ក្រុម​ហ៊ុន​មែនញូឡាយប្រចាំនៅ​កម្ពុជា​នោះ​​លោក​​​ចាំតែសម្របខ្លួនតាមអ្នកនាងសុគន្ធា គ្រប់ស្ថានការណ៍ទាំងអស់​ព្រោះតាំងពីរៀប​ការ​ហើយលោកសម្បត្តិ បានចុះមកនៅខ្មែរជាអចិនត្រេយ៍ទៅហើយ និងដឹកដៃនិសា ហោះទៅ​អាមេរិកជា​ញឹក​ញាប់នោះគឺគ្រាន់តែជាតំណើរកម្សាន្ដប៉ុណ្ណោះ។

  ជុំវិញការពន្យាពេលចេញទៅរស់នៅអាមេរិករបស់អ្នកនាងសុគន្ធ និសា នេះច្បាស់​ណាស់​ថានាងត្រូវលើក​ពេល​យកកូនថែមតទៅទៀតជាមិនខាន ព្រោះនិសា ធ្លាប់ប្រាប់ថា​នាងចង់​ផ្ដល់កំណើតឲ្យកូនដំបូងលើ​ទឹកដី​ស្វាមីនាង​ពោលគឺ​កើតភ្លាមបានសញ្ជាតិអាមេរិក​ភ្លែត។ប៉ុន្ដែនៅឆ្នាំ២០២១ និង២០២២ នាងបានផ្លាស់ប្ដូរចិត្តវិញ​ព្រោះដឹងថា​មិនអាចទៅ​នៅអាមេរិក​បាន​ដូចចិត្តដែលអ្នកខ្លះសង្ស័យថានាង​មិនទាន់ទទួលបានសិទ្ធ​រស់នៅស្រប​ច្បាប់(Visa)នោះទើបនាងចង់យកកូននៅស្រុកខ្មែរវិញតែចៃដន្យអីផែនការណ៍២ឆ្នាំជាប់គ្នានោះនិសា ត្រូវបរា​ជ័យ​ក្នុងការព​ពោះទាំងស្រុង ខណៈដែលកាលពីចុងឆ្នាំ២០២២ នាងបាន​ចេញចូលមន្ទីសម្ភពជា​ញឹក​ញាប់ ដែលធ្វើឲ្យ​មានការ​សង្ស័យថានាងចាញ់កូន ឬទៅពិនិត្យ​ផ្ទៃពោះ ហើយFan នាង​ជា​ច្រើនបានសាទរ តែនៅចុងក្រោយនេះ​និសា នៅ​តែពោះទទេ ដដែល ហើយនាងចេញរាំ​ច្រៀង​ធម្មតា ទើបធ្វើឲ្យទាំងម្ដាយនាង រួមទាំងក្រុមគ្រួសារខាង​ស្វា​មី​ចង់​ឃើញនាងមានកូន​ដំបូង​នោះ​ត្រូវស្រងាកចិត្តម្ដងទៀត។​

យ៉ាងណាតាមព័តមានថានិសា មិនទាន់ឈានដល់ការបារម្ភ​រឿងអត់កូនដូចមាស សុខសោភា ដែលមានស្វាមី​១៦ឆ្នាំ តែគ្មាន​កូន១គ្រាប់នោះទេ ព្រោះការ​ពន្យាពេលយកកូននាពេលនេះរបស់នាងគេជឿរថានិសា ចង់​ក្ដាប់​ឱកាសរកលុយសិន ចាំគិត​គូ​រឿងយកកូនតាមក្រោយ។និសា ធ្លាប់វាចាថានាងចង់បាន​កូនតាមគម្រោងគឺមិន​ដូចជាឱក សុគន្ធកញ្ញា រៀបការហើយត្រូវតែយកកូនភ្លាមនោះទេ ព្រោះ​នាងនិងស្វាមីបានឯកភាពគ្នាអស់​ហើយ​​​ថាគូរយកកូននាពេលណា។ប៉ុន្ដែនិសា សារភាពថា​សម្រាប់ចាស់ទុំទាំងសងខាងគឺ​ពិត​ជាជម្រុញឲ្យនាងយក​កូន​ភ្លាមៗតាំងពីក្រោយរៀបការម្លេះ តែនាងជាសាមីខ្លួននិងជាអ្នក​ចម្រៀង​​ម្នាក់ទៀតបានដឹងខ្លួនច្បាស់​ពីរឿងមួយ​នេះ។

 ក្រៅពីសុគន្ធ និសា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូច​ជាអ្នក​នាងអម្ពរ ទេវី,គឹម លក្ខិណា ,ខៀវ សុខារ៉ាវី,សារ៉ាយ សក្ខណា និងវ៉េត រតនា ជាដើម។តារារួម​អា​ជីពជាច្រើនបានលើកឡើងថានិសា មានសំ​ណាង​ព្រោះមានស្វាមីចេះយល់ចិត្តហើយ​លោ​ក​ចៅ សម្បត្តិ គឺពិតជាបើកសិទ្ធិឲ្យនាងលេងសិ​ល្បៈដោយសេរី​មែន និងមិនចេះប្រចណ្ឌ ឬដើរ​តាមនាងតាមឆាកតន្រ្ដីដូចស្វាមីតារាមួយចំនួនទៀតឡើយ។ដោយឡែកអ្នក​ជំ​នាញ​​​សិល្បៈបានលើកឡើងថាសុគន្ធ និសា ទោះជានាងនៅមានទីផ្សារនិងសកម្មភាពសិល្បៈយ៉ាងសកម្មក្ដី ប៉ុន្ដែ​នាងមិនប្រជែងទីផ្សារចម្រៀងដូចកាលនៅលីវនោះទេ ពោលគឺយូៗចេញបាន១បទ ហេតុ​នេះគេមិនសង្ឃឹមច្រើន​ថាតារាស្រគត់ស្រគុំរូបនេះមានទីផ្សារលោតទៅមុខទៀតឡើយ បើ​ទោះ​​​ជានៅហង្សមាសនាងនៅតែស្ថិត​ក្នុងចំ​ណោមតារាស្រីលំដាប់មុខមានឱក សុគន្ធកញ្ញា និងពេជ្រ សោភា ក្ដី។ដោយឡែកទាក់ទងរឿងយកកូនង៉ាវិញ គេជឿរថានិសា នឹងមិន​បណ្ដោ​យ​ឲ្យអត់កូនច្រើនឆ្នាំរហូតដូចមាស សុខសោភា នោះទេ ព្រោះថាបើ​ដើម្បីយក​ពេលរកលុយ ពន្យាច្រើនឆ្នាំពេក អាចនឹងប្រឈមអត់មានកូនអស់១ជីវិតតែម្ដង៕

RELATED ARTICLES