ភ្នំពេញ៖នាយចឺម ហាក់ចង់កាប់ថ្មចំណាំ ព្រោះឲ្យតែនាយជួយតារាស្រីស្អាតណាឲ្យល្បីឈ្មោះហើយ ភ្ជាប់ស្នេហ៍ជាមួយនាយ បានតែមួយភ្លែតនាងនាងក៍បាយបាយលោកមេសា អស់ ធ្វើឲ្យពេលខ្លះតារាវ័យ២៨ឆ្នាំ រូបនេះដេកស្ដាយអតីតសង្សារសាច់សខ្ចីតែម្នាក់ឯង ទៀតផងទើបលោកមេសា បានប្រាប់កាលពីមុននេះថានឹងយកសង្សារជាអ្នកនៅក្រៅរង្វង់សិល្បៈម្ដងហើយនាយគ្រោងការនៅឆ្នាំ២០២៤ ដែលពេលនោះនាយមានអាយុគម្រប់២៩ឆ្នាំ។អ្វីដែលគូរឲ្យតក់សម្គាល់នោះព្រោះតែធុញទ្រាន់ឡង់សេឲ្យអូនអូន បានល្បីធ្វើឲ្យនាយលង់ស្នេហ៍តែ១ប្រាវនាងនាងក៍ទៅបាត់នោះពេលនេះនាយចឺម ចាប់ផ្ដើមងាកមកជួយជ្រោមជ្រែងកូនក្រមុំនាងអ៊ីត គឺស្រីស្អាតង៉ា ស្រីណាន ហៅណាន ណាន ដែលត្រូវជាប្អូនជីដូនមួយរបស់នាយវិញម្ដងតាមរយៈការច្រៀងសម្ដែងរួមគ្នាបទប្រពៃណីចូលឆ្នាំខ្មែរ។
គេចាប់អារម្មណ៍ថានាយចឺម នេះគឺពិតជាពូកែបត់បែនតាមស្ថានការណ៍មែន ព្រោះទោះជានាងណាន ណាន មានសម្រស់គូរឲ្យទាក់ទាញយ៉ាងណាក៍ដោយតែពេលសម្ដែងជាមួយនាយ បែជាលោកមេសា សុភាពនិងមិនហ៊ានលេងដៃដល់ដូចពេលនាយប៉ៈជាមួយតារាផ្សេងៗទៀតឡើយ ទើបធ្វើឲ្យអ្នកសម្ដែងដែលធ្លាប់ថតបទនាយចឺម បានលាន់មាត់ថាបើកុំតែនាងណាន ណាន ជាប់សាច់ឈាមជាមួយនាយចឺម ម្លេះលោកមេសា ចាប់គ្រញិចអោបថើបលើសពីតម្រូវការអ្នកដឹកនាំសម្ដែងទៀតជាមិនខានឡើយ។
គូរបញ្ជាក់ថាក្រៅពីនាងណាន ណាន នាយចឺម ក៍មិនដែលហ៊ានកេងចំណេញលើតារាចម្រៀងរៀមច្បងខ្លួនកញ្ញាសុខ ពិសី ដែររាល់ការចម្រៀងសម្ដែងជាមួយគ្នាទើបធ្វើឲ្យពិសី ទុកចិត្តនាយចឺម និងបន្ដចាប់ដៃគូជាមួយជាបន្ដបន្ទាប់ បើទោះជាមានតារាស្រីស្អាតមួយចំនួនឲ្យតែឭឈ្មោះនាយចឺម ពួកគេស្រែកញ៉ាច ព្រោះតែគេល្បីថាលោកមេសា ច្រើនតែគ្រញិចអោបថើបតួស្រីមិនសា្ដប់អ្នកដឹកនាំសម្ដែងចង់បាន រហូតធ្វើឲ្យម្ដាយតារាសម្ដែងខ្លះបារម្ភខ្លាំង ពេលឮថាកូនស្រីគាត់ត្រូវថតជាមួយនាយចឺម ក្ដី ប៉ុន្ដែពេលនេះទាំងសុខ ពិសី និងនាងណាន ណាន បែជានាយចឺម បានប្ដូរទៅជាសុភាពរាបសារខ្លាំងដាក់ស្រីស្អាតទាំងពីរទៅវិញ។
គេចាប់អារម្មណ៍ថាតារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ធ្លាប់ត្រូវបានអតីតសង្សារទី៤ នាយគឺអ្នកមេម៉ាយសាច់សខ្ចីនាងសេង សុខឃីម អួតថាអតីតតារាកំប្លែងCTN រូបនេះច្រៀង១កម្មវិធីស៊ីថ្លៃដល់ទៅ២៥០០ដុល្លារ គឺមានន័យថានាយអាចរកប្រាក់ចំណូលនៅរដូវក្ដៅបានប្រាក់រាប់ម៉ឺនដុល្លារតែម្ដង។ដោយសារតែសម្លឹងឃើញលុយនៅនិងមុខបែបនេះហើយទើបស្រីស្អាតៗខ្លះពេលនាយចឺម យកទៅថតMV ហើយនាយសុំស្នេហ៍ក៍គ្មានរារែកចិត្តនោះទេគឺប្រថុយជាមួយលោកមេសា តែម្ដង តែចុងក្រោយនាងនាងទាំងនោះបែជារត់ទៅភ្ជាប់ស្នេហ៍ថ្មីចោលលោកមេសា អស់ក្នុងនោះមានដូចជាស្រីស្អាតអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងចុងក្រោយនាងសេង សុខឃីម ។នាយចឺម មិនដែលប្រាប់ពីមូលហេតុនៃការប្រេះឆាស្នេហ៍អតីតសង្សារទាំង៤ខាងលើនោះទេ ប៉ុន្ដែនាយថាបើហ៊ានតែរកសង្សារជាតារាម្ដងទៀតគឺប្រាកដជាបែកទៀត ហេតុនេះហើយបានជានាយតាំងចិត្តថាដាច់ខាតអនាគតភរិយារបស់នាយ គឺត្រូវតែជាអ្នកនៅខាងក្រៅរង្វង់សិល្បៈទើបកាន់ដៃគ្នាបានយូអង្វែង។
គេចាំមើលថានាយចឺម បន្ដឡង់សេប្អូនជីដូនមួយរបស់ខ្លួនស្រីស្អាតណាន ណាន ដោយឲ្យថតបទសម័យរបស់ខ្លួនទៀត ដើម្បីឲ្យកូនក្រមុំនាងអ៊ីត ល្បីលឿន ឬមួយក៍នាយនៅតែចង់ទុកច្រកយកល្បីៗរបស់ខ្លួនឲ្យស្រីស្អាតផ្សេងៗ ងាយស្រួលនាយបានលេងដៃដល់?