Wednesday, March 19, 2025
Homeតារាខ្មែរខ្ញុង ខឹងអ្នកសួរលក់ខ្លួនមែន?

ខ្ញុង ខឹងអ្នកសួរលក់ខ្លួនមែន?

ភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះ និងជាអ្នកលក់អនឡាញ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានបញ្ចេញ ប្រតិកម្មខឹងចំពោះមនុស្សមួយចំនួន ដែលមើលមកនាងក្នុងផ្លូវមិនល្អ បន្ទាប់ពីអ្នកនាងបានបង្ហោះរូបភាព និងសំណេរតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន មានអ្នកចូលមកខម្មិនសួរថា «លក់ខ្លួនមែន?»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ អ្នកនាងខ្ញុង បានបង្ហោះរូបថតរបស់នាង ២សន្លឹក ក្នុងទំព័រហ្វេប៊ុក ផ្ទាល់ខ្លួន ជាមួយសំណេរថា «បើចង់បានអូន ទម្លាក់លេខទូរស័ព្ទនឹងទីតាំងមកបងប្អូន» ។

បន្ទាប់ពីបានឃើញរូបថតនិងសំណេររបស់អ្នកនាងខ្ញុង ខាងលើនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ «ឡុង ស៊ិ» បានចូលខម្មិន (Comment) សួរថា «លក់ខ្លួនមែនចែ?» ធ្វើឲ្យតារាស្រីរូបនេះប្រតិកម្ម ឆ្លយតបវិញភ្លាមៗថា «ស្រេចលើតែបងគិតចុះ ព្រោះមនុស្សដែលមានខួរក្បាលគិតតែអវិជ្ជមានលើគេ ក៏មិនល្អប៉ុណ្ណឹងដែរ»។

 អ្នកខ្ញុង បានសរសេរបន្ថែមថា «រៀនបើកចិត្តឱ្យទូលាយបន្តិចទៅ ទើបឃើញពិភពលោកដ៏ស្រស់ស្អាត»។បន្ទាប់មក គណនីហ្វេសប៊ុក ឈ្មោះ «ឡុង ស៊ិ» ដដែល បានឆ្លយតបវិញថា «ស្រស់ស្អាតដូចចែហ្នឹងមែនចែ? ស្រស់ស្អាតហើយក៏រុះរោយជារឿងធម្មជាតិទេចែ»។

ចំណែកគណនីហ្វេសប៊ុក មួយផ្សេងទៀត ឈ្មោះ  «Mss Lyda» បានចូលមកខម្មិនថា «អុញ! ម៉េចចុះ? លក់អីដាក់ រូបខ្លួនឯង ឲ្យគេទម្លាក់លេខ ខេបសិននេះ គេច្រលំ នឹងមិនឲ្យតម្លៃបាន។ យ៉ាងណាក៏ជាអ្នកសិល្ប: ផុសអីឲ្យគិត អ្នកដទៃផង ចែអើយ!»។

ជាការឆ្លើយតប អ្នកនាងខ្ញុង បានសរសេរថា «ហើយមើលទៅខម្មិន រាប់រយខម្មិន គេអត់គិតដូចបងទេ។ បងអវិជ្ជមានតែម្នាក់ឯងហ្នឹង។ គិតអីល្អៗទៅបង អ្វីល្អនឹងចូលមក»។

យ៉ាងណា ដើម្បីចៀសវាងការយល់ច្រឡំដូចអ្នកចូលមកសួរខាងលើ អ្នកនាងខ្ញុង បានបញ្ជាក់ថា អ្នកនាងជា អ្នកសិល្ប:សម្តែង និងជាទូតសុច្ឆន្ទ:របស់ផលិតផលសម្រកទម្ងន់ អ្វីដែលអ្នកនាងសរសេរខាងលើ គឺដើម្បី ជាដំណឹងដល់អ្នកដែលត្រូវការហៅនាងទៅសម្តែង ឬច្រៀងកាត់សក់មង្គលការ ឬថតស្ពតពាណិជ្ជកម្មផ្សេងៗ ពុំមែនជាការប្រកាសលក់ខ្លួន ដូចមនុស្សដែលគិតអវិជ្ជមានមួយចំនួន ដែលយល់ច្រឡំមកលើអ្នកនាងនោះទេ។ 

គួរបញ្ជាក់ថា អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ជាតារាកំប្លែងល្បី ក្នុងក្រុមលោកចែម ចាន់រ៉ា ហៅនាយពាក់មី តែក្រោយមក អ្នកនាងបានបន្ថែមអាជីពលក់ផលិតផល តាមអនឡាញ ស្រាប់តែផ្ទុះរឿងជំពាក់បំណុលគេ ជាង៦០ម៉ឺនដុល្លារ រហូតចុងក្រោយ ត្រូវលក់ឡាន លក់ផ្ទះ ដោះបំណុលគេ រហូតអស់អ្វីពីខ្លួន រស់នៅផ្ទះជួល ។ ប៉ុន្តែមួយរយ:ចុងក្រោយនេះ  បន្ទាប់ពីបានចាកចេញពីក្រុមកំប្លែងនាយពាក់មី នាងបានងាកមកទទួល ការងារ សម្តែងភាពយន្ត សម្តែងច្រៀងកាត់សក់ក្នុងពិធីមង្គលការ បូកផ្សំនឹងរបរលក់អនឡាញ ច្រើនមុខផង ទើបពេល នេះនាងហាក់មានសង្ឃឹមក្នុងជីវិតឡើងវិញ ដោយនាងបានតាំងចិត្ត នឹងយកអ្វីៗដែលនាងបានបាត់បង់នោះ មកវិញឲ្យបាន រួមទាំងកិត្តិយស កេរ្តិ៍ឈ្មោះផងដែរ។

អ្នកនាងខ្ញុង បានបញ្ជាក់ថា «សុំកម្លាំងចិត្តម្នាក់មួយណាបងប្អូន ខ្ញុំសង្ឃឹមថា អ្វីៗដែលខ្ញុំបានបាត់បង់ ខ្ញុំនឹង យក វាមកវិញឲ្យបាន ទាំងកិត្តិយស កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ សម្រស់ និងសុភមង្គលគ្រួសារ។ ខ្ញុំជឿលើការតាំងចិត្ត និងសមត្ថភាពរបស់ខ្ញុំ។ អរគុណសម្រាប់ការទុកពេលវេលានិងឱកាសឲ្យខ្ញុំ។ អរគុណសម្រាប់ការគាំទ្រ ស្រ លាញ់រូបខ្ញុំ។ បងប្អូនជាកម្លាំងចិត្តដ៏ធំធេងណាស់សម្រាប់ខ្ញុំ។ សូមអរគុណដល់ម្ចាស់ផលិតផល វីតាមីនសែល សម្រក ដែលបានយកនាងខ្ញុំជាប៊ីអេធំ និងមានទំនុកចិត្ត និងភាពជឿជាក់លើខ្ញុំ។ អរគុណខ្លួនឯងដែលរឹងមាំ ចាប់តាំងពីទទួលការងារឡើងវិញមក មិនសូវបានមានពេលសម្រាកទេ។ សង្ឃឹមថា ឆ្នាំនេះ នៅដោះ ស្រាយ រួចរាល់គ្រប់បញ្ហា។ អរគុណដែលបានទុកឱកាសឲ្យ ខ្ញុំនឹងប្រើសមត្ថភាពនិងកម្លាំងនេះ ជារបស់ខ្ញុំ សងបងប្អូន មិនឲ្យខ្វះមួយកាក់មួយសេនណាឡើយ។ អរគុណកូន អរគុណប្ដី កម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំ»៕ ខៀវទុំ

RELATED ARTICLES