Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេង៥ឆ្នាំ ពេទ្យដកធ្មេញ៧គ្រាប់ ១អាទិត្យស្លាប់

ក្មេង៥ឆ្នាំ ពេទ្យដកធ្មេញ៧គ្រាប់ ១អាទិត្យស្លាប់

ភ្នំពេញ ៖ ក្មេងប្រុសវ័យ ៥ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានអាការឈឺធ្មេញ និងត្រូវ បានឪ ពុកម្តាយនាំទៅមន្ទីរពេទ្យមួយ ដើម្បីព្យាបាល ស្រាប់តែត្រូវបានគ្រូពេទ្យដកធ្មេញ ម្តង៧គ្រាប់ លុះដកធ្មេញរួច មានអាការធ្ងន់ធ្ងរ និងបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បានត្រឹម១សប្តាហ៍ ក៏បាត់បង់ជីវិត ធ្វើឱ្យក្រុមគ្រួសារ សោកសង្រេងស្រណោះអាល័យយ៉ាងខ្លាំង។

ក្មេងប្រុសរងគ្រោះ ដែលត្រូវពេទ្យដកធ្មេញម្តង ៧គ្រាប់ រួចបាត់បង់ជីវិតទាំងវ័យក្មេងនោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ទើបនឹងមានវ័យ៥ឆ្នាំ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានគណនីហ្វេសប៊ុក មួយឈ្មោះ Ya Nich ដែលអះអាងថា ត្រូវជាម្តាយមីងរបស់ក្មេង ប្រុសរងគ្រោះ បានបង្ហោះសារចែករំលែកបទពិសោធន៍ ដែលក្មួយប្រុសរបស់ខ្លួនបានស្លាប់ទាំងវ័យទើប ៥ឆ្នាំ បន្ទាប់ពីឈឺធ្មេញ ខំទៅរកពេទ្យធ្មេញ ទីបំផុតធ្មេញចំនួន ៧គ្រាប់ ត្រូវបានដកចេញបានសម្រេច។ បន្ទាប់ពីដក ធ្មេញ ៧គ្រាប់នោះរួច ក្មេងប្រុសកម្សត់នោះបានចាប់ផ្តើមហើមពោះ សាច់ប្រែជាលឿង លុះកន្លងទៅ ១សប្តាហ៍ ក្មេងប្រុសក៏បានបាត់បង់ជីវិត ដោយមិនដឹងមូលហេតុច្បាស់លាស់។

ម្ចាស់គណនីហ្វេសប៊ុក Ya Nich នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះរូបភាពក្មេងប្រុសអភ័ព្វខាងលើ ចំនួន ៣សន្លឹក ដោយភ្ជាប់ជាមួយសំណេររៀបរាប់ថា “មានដែរទេ ក្មេងអាយុ៥ឆ្នាំ ដកធ្មេញម្តង ៧គ្រាប់ ថ្ងៃនេះគ្រួសារ ខ្ញុំមានទុក្ខជាទម្ងន់ មិនគួរណាក្មួយខ្ញុំជួបរឿងបែបនេះទេ លឿនពេកហើយ ក្មួយខ្ញុំដំបូងឡើយ ឈឺធ្មេញក៏ទៅ មន្ទីរពេទ្យ… ហើយពេទ្យបានដកធ្មេញម្តងចំនួន ៧គ្រាប់ បន្ទាប់មក ក្រោយដករួច ក្មួយខ្ញុំចាប់ផ្តើមហើមពោះ សាច់ប្រែជាលឿងអស់ ហើយខ្សោយខ្លាំងណាស់ ប្រាប់ថាគេមិនអាចធ្វើអីបានទេថា សុខភាព គាត់ខ្សោយ ក្មួយខ្ញុំក្លាយជាពិការភ្នែក មើលលេងឃើញសម្រាកនៅពេទ្យ បាន១សប្តាហ៍ ក្មួយខ្ញុំបានស្លាប់ ដោយគ្មាន មូល ហេតុណាច្បាស់លាស់ឡើយ អាយុ៥ឆ្នាំ ជាតិក្រោយសុំឲ្យក្មួយមានអាយុវែង កុំឲ្យដូចជាតិនេះ ជួយរកយុត្តិ ធម៌ឱ្យក្មួយខ្ញុំ ឲ្យក្មួយខ្ញុំទៅឱ្យបានសុខ សូមផ្តាំទៅឪពុកម្តាយទាំងអស់គ្នាផង…”៕

RELATED ARTICLES