ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវ អារម្មណ៍ក្តុកក្តួលសោកសៅសាជាថ្មី ក្នុងពិធីបុណ្យខួបគម្រប់3ឆ្នាំនៃមរណភាពបិតាបង្កើត របស់សម្តេច កាលពីថ្ងៃទី12 ខែកក្កដា ឆ្នាំ 2016 ហើយសម្តេចបានលើកឡើងថា ការ បាត់បង់ឪពុក និងអ្នកមានគុណ គឺជាទុក្ខសោក មួយដែលគ្មានថ្ងៃបំភ្លេចបានឡើយ។
នៅព្រឹកថ្ងៃទី12 ខែកក្កដា ឆ្នាំ2016 សម្តេចហ៊ុន សែន និងក្រុមគ្រួសារ ព្រមទាំង សាច់ញាតិ បានប្រារឰរៀបចំពិធីបុណ្យខួបគម្រប់ 3ឆ្នាំ ជូនចំពោះបិតាបង្កើតរបស់សម្តេច គឺអ្នក ឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ដែលពិធីនេះបានប្រារឰឡើងនៅភូមិគ្រឹះក្បែរ វិមានឯករាជ្យ។
ស្របជាមួយនឹងពិធីបុណ្យខួបគម្រប់3 ឆ្នាំរបស់បិតាបង្កើតនេះ សម្តេចហ៊ុន សែន ក៏ បានបង្ហាញនូវអារម្មណ៍ទុក្ខសោកថា ការបាត់បង់ ឪពុក គឺជាទុក្ខសោកមួយដែលគ្មានថ្ងៃបំភ្លេច បានឡើយ ហើយបើមានជាតិក្រោយមែននោះ សម្តេចសុំកើតជាកូនរបស់មាតាបិតាសម្តេច ទៀត ទោះជាមានជីវភាពក្រីក្រលំបាកក៏ដោយ ចុះ។
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ– រាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញ សង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីវេលា ម៉ោង11និង06នាទីព្រឹក ថ្ងៃទី12 ខែកក្កដា ឆ្នាំ2016 ថា “កើត ចាស់ ឈឺ ស្លាប់ គឺជា ដំណើរធម្មតានៃជីវិតមនុស្ស។ ថ្ងៃទី12 ខែ កក្កដា នេះ ជាគម្រប់3ឆ្នាំនៃមរណភាពរបស់ ឪពុកខ្ញុំ (12 កក្កដា 2013-12 កក្កដា 2016)។ ក៏ដូចប្រជាជនផ្សេងទៀតដែរ ការ បាត់បង់ព្រះរស់ដែលជាអ្នកមានគុណ ដោយ គ្មានពេលបានជួបវិញ គឺជារឿងទុក្ខសោកគ្មាន ថ្ងៃបំភ្លេចបាន។ ការធ្វើបុណ្យឧទ្ទិសកុសលសម្រាប់ អ្នកមានគុណ ជាការចាំបាច់សម្រាប់កូនចៅ ចៅទួត។ សម្រាប់ខ្ញុំ ទោះជាលោកឪពុកចែក ឋានទៅហើយក្តី តែពេលខ្លះ ខ្ញុំច្រឡំថាគាត់ នៅរស់ ហើយទៅបើកបន្ទប់មើលគាត់ ដូចខ្ញុំ ធ្លាប់ធ្វើនៅពេលគាត់នៅរស់។ បើមានជាតិក្រោយ មែន កូនសុំកើតជាកូនពុកសាជាថ្មីម្តងទៀត មិនថាជីវភាពក្រីក្រលំបាកយ៉ាងណាទេ ព្រោះ ជាតិនេះយើងធ្លាប់ ក្រីក្ររួចមកហើយ តែពុក និងម៉ែ បានប្រឹងចិញ្ចឹមកូន²ដោយលំបាក ទើប ពួកកូនរីកចម្រើនដូចសព្វថ្ងៃ”។
គួររំព្ញកថា អ្នកឧកញ៉ាមហាភក្តីសប្បុរិស– ភោគាធិបតី ហ៊ុន នាង បិតាបង្កើតរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលមរណភាព កាលពីវេលាម៉ោង4និង10នាទីទៀបភ្លឺ ថ្ងៃ–ទី12 ខែកក្កដា ឆ្នាំ2013 នៅក្នុងជន្មាយុ 90ឆ្នាំ ដោយជរាពាធ“៕