Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដំរីព្រៃបុះពេទ្យសត្វ ធ្លាយខ្នង

ដំរីព្រៃបុះពេទ្យសត្វ ធ្លាយខ្នង

មណ្ឌលគិរី ៖ បុគ្គលិកពេទ្យសត្វអង្គការម្នាក់ ត្រូវបានដំរីព្រៃបុះ ពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈកំពុង ព្យាយាមបាញ់ថ្នាំសណ្តំ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មាន បានរាយការណ៍ថា ករណីដំរីព្រៃ វាយប្រហារលើជនជាតិបរទេសម្នាក់នេះ កើតឡើងនៅ ចំណុចត្រពាំងមេតយ ស្ថិតក្នុង ទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា។

ជនរងគ្រោះមានឈ្មោះរ៉ូ ផាន់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារឱ្យ អង្កការ WWF (សត្វដំរី) ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះ បានទៅបាញ់ថ្នាំសណ្តំ ដើម្បីដាក់កាមេរ៉ានៅ ប្រឡៅក។ ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយ ដោយវាប្រើភ្លុកបុះធ្លុះពីខ្នង ធ្លាយមក ខាងមុខ ក្រោមដោះ រងរបួសយ៉ាងធ្ងន់តែម្តង។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមឧទ្ធម្ភាចក្រ មកសង្គ្រោះនៅរាជធានីភ្នំពេញ៕

RELATED ARTICLES