Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាស់សម្តី ក្មួយកាប់ពូ ១កាំបិត ប៊ិះដាច់ក

ទាស់សម្តី ក្មួយកាប់ពូ ១កាំបិត ប៊ិះដាច់ក

បាត់ដំបង ៖ បុរស ២នាក់ ត្រូវជាពូក្មួយសាច់ថ្លៃ បានកើតមានជម្លោះពាក្យសម្តីយ៉ាងក្តៅគគុក រហូតឈាន ដល់អំពើហិង្សា ដោយភាគីក្មួយ បានទាញកាំបិតផ្គាក់ កាប់ពូថ្លៃ ចំនួន១កាំបិត ចំបំពង់ក បណ្តាលឱ្យ រងរបួស យ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីក្មួយកាប់ពូនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ែល សាវ៉ើន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។ ចំណែកជនរងគ្រោះ មានឈ្មោះបុង វណ្ណៈ ភេទប្រុស អា យុ៤៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានករណីហិង្សាមួយ បានកើតឡើងនៅចំណុចក្រុមទី១២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ដែលបង្កដោយ ជនសង្ស័យឈ្មោះ ប៉ែល សាវ៉ើន បានយកកាំបិតផ្គាក់ កាប់ជនរងគ្រោះឈ្មោះបុង វណ្ណៈ ១កាំបិត បណ្តាលឱ្យរង របួសធ្ងន់ត្រង់បំពង់កខាងឆ្វេង និងត្រូវ បានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកថ្មគោល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្ត បាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋានស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបានកាំបិតផ្គាក់ ផ្លែដែក ដងឈើ ចំនួន១ ប្រវែង៨០សង់ទីម៉ែត្រ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់ កាប់ជនរង គ្រោះដែលជាពូថ្លៃរបស់ខ្លួន បណ្តាលឱ្យរបួសប្រាកដមែន។ មូលហេតុ ដោយសារទំនាស់ពាក្យសម្តីនឹងគ្នា។

ជនសង្ស័យខាងលើ ត្រូវបាននគរបាលស្រុក កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES