Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើង៣នាក់ ជិះម៉ូតូច្នៃស៊ីម៉ាំង

បង្ក្រាបក្មេងទំនើង៣នាក់ ជិះម៉ូតូច្នៃស៊ីម៉ាំង

ពោធិ៍សាត់ ៖ ក្មេងទំនើងមួយក្រុម មានគ្នា៣នាក់ ជិះម៉ូតូកែច្នៃខុសបច្ចេកទេស និងបំពាក់ស៊ីម៉ាំងបំពងសំឡេង ត្រូវសមត្ថកិច្ចនគរបាលបង្ក្រាប ឃាត់ខ្លួន កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិរំលេច ឃុំរំលេច ស្រុកបាកាន។

លោកវរសេនីយ៍ត្រី ប្រាក់ យូស័រ អធិការរងនគរបាលស្រុកបាកាន បានបញ្ជាក់ឱ្យដឹងថា  ក្រោយទទួលព័ត៌ មានពីសកម្មភាពក្មេងទំនើងជិះម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ចំនួន៥នាក់ បានចុះបង្ក្រាប ជាលទ្ធផលបង្ក្រាបបានម៉ូតូ ចំនួន២គ្រឿង និងមនុស្សចំនួន៣នាក់។

លោកអធិការរង បន្តថា ម៉ូតូទាំង២គ្រឿង រួមមាន ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ និង២០១៤ គ្មានស្លាក លេខ។ ចំពោះក្មេងទំនើងទាំង ៣នាក់ រួមមាន ទី១-ឈ្មោះម៉ៅ សុខ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះនាង ភា ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣-ឈ្មោះធី ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ។ អ្នកទាំងបី រស់នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ម៉ូតូទាំង២គ្រឿង កម្លាំងសមត្ថកិច្ចបានឱ្យម្ចាស់ធ្វើការដោះដូរបំពង់ស៊ីម៉ាំងដើមវិញ រីឯក្មេងទំនើងទាំង៣នាក់ សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំនៅប៉ុស្តិ៍ និងឱ្យអាណាព្យាបាលធានាយកទៅអប់រំនៅផ្ទះបន្ត៕

RELATED ARTICLES