Tuesday, March 18, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ស្នេហា ស្រាលខ្លួន

តន់ ច័ន្ទសីម៉ា ៖ស្នេហា ស្រាលខ្លួន

ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ដែលធ្លាប់ត្រូវបានគេសង្ស័យថានាងមានលោកឧក​ញ៉ាពោះ​ម៉ាយ​ម្នាក់តាម​ស្នេហា​យ៉ាងប្រកិតបំផុត​តែនាងបែជាថ្ងូរថារកតែសង្សារ១គ្រាប់ធ្វើថ្នាំមិនបាន ហើយអត់អ្នក​ជឿរនោះ អតីត​អ្នកស្មូតលេខ១មកពីខេត្តតាកែវរូបនេះអាចនឹង​ស្រាលខ្លួន​រឿង​គេ​​តាមដានស្នេហា​របស់នាងជាមួយ​បុរស​នោះ​ជាមិនខាន ព្រោះថាឧកញ៉ាដែលតារាជាច្រើន​បានស្គាល់នោះថ្មីៗ​នេះលោកបានបង្ហាញមុខគូ​ស្នេហ៍ជាជាចំហ​ ដែលមិនមែនជានាងសីម៉ា ហើយពួកគេគ្រោងដឹកដៃគ្នាចូលរោងការទៀតផង​។នេះជាដំណឹង​ល្អមួយ​របស់​នាង​តន់ ច័ន្ទសីម៉ា ព្រោះនាងលែង​ត្រូវ​បានគេម៉ៃថាអាចនឹងក្លាយទៅជាជំទាវរបស់​លោក​ឧកញ៉ា​ពោះម៉ាយនោះ​ទៀត​ហើយ និងគេជឿរថាបុរស​ដែល​ចង់សារភាពស្នេហានាងប្រាកដ​ជាលែងរារែកចិត្ត​ព្រោះ​ខ្លាចនារីតូចតន់រូប​នេះ​មាន​ម្ចាស់ចិត្ត ពោលគឺអាច​សុំ​ស្នេហ៍​​នាងបាន​គ្រប់ពេល​។

ប៉ុន្ដែបញ្ហា នៅត្រង់ថាប្រុសភាគច្រើនមិនជឿរថានាងសីម៉ា អត់មានម្ចាស់ចិត្ត​នោះ​ទេ គ្រាន់​តែនាងលាក់​ប៉ុណ្ណោះ​។ការសម្អាងបែបនេះដោយសារតែនាងសីម៉ា បច្ចុប្បន្នជា​តារា​ល្បី​ម្នាក់ ហើយរូបសម្រស់គូរឲ្យក្នក់ក្នាញ់​ក្រោយ​កែច្រមុះ ចាក់ចង្ការ និងពត់ធ្មេញ ហេតុ​នេះ​រឿងអីដែលអត់សង្សារ?ប៉ុន្ដែនៅពេលជួបអ្នកសារព័តមាន និងFan ដែលសួររឿងបេះដូងនាង​នោះ​អ្នកចម្រៀងវ័យ២៥ឆ្នាំ រូបនេះតែងតែនិយាយដដែលថា​នាងគ្មានប្រុស​ស្នេហ៍​ឡើយ​។

  តន់ ច័ន្ទសីម៉ា បានល្បីឈ្មោះលឿនដូចផ្លេកបន្ទោរនារយៈពេលចុងក្រោយនេះ​ដែលធ្វើ​ឲ្យតារាគីឡូប្រហាក់​ប្រហែលនាងពិបាករត់តាមព្រោះនាងមានដៃគូឆ្លងឆ្លើយតារាប្រុសដល់ទៅ៣ដួងនោះគឺលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ដែលធ្វើឲ្យគេចាត់ទុកថា​នៅឆ្នាំ​២០២៣ តារាស្រីមានតែនាងសីម៉ា ប៉ុណ្ណោះដែលមានគូឆ្លងឆ្លើយ​ខ្លាំងជាងគេ។អ្វីដែល​គូរឲ្យ​កត់សម្គាល់នោះនាងសីម៉ា ថ្មីៗនេះបានចាប់ដៃជាមួយលោកខែម ប៊ុនថៃ បទ”Edit ប៉ុន្មានApp” ដែលធ្វើឲ្យនាងកាន់តែមានទីផ្សារចម្រៀងទូលាយថែមទៀត។

 អ្នកជំនាញសិល្បៈបានលើកឡើងថានាងតន់ ច័ន្ទសីម៉ា ច្រៀងកន្រ្ទឹម និងមាន​សម្លេង​​​ស្អក គឺពេលខ្លះ​ស្ដាប់ទៅ​សឹងច្រឡំអ្នកនាងខាត់ សុឃីម តែម្ដង ហើយប្រាកដ​ណាស់ថា​ពេល​នេះ​Galaxy មានតារាប្រុសល្បីៗក្នុង​កណ្ដាប់​ដៃហើយបើផលិតកម្មមួយ​នេះមិនទិញតារា​ស្រី​ល្បី​ឈ្មោះណាចូលទេ គឺមានន័យថាសីម៉ា នៅតែជាតួ​ឯកតទៅ​ទៀត។

 មិនមានព័តមានថានាងតន់ ច័ន្ទសីម៉ា ចង់កែសម្រស់ផ្នែកណាផ្សេងទៀត ដើម្បីឲ្យកាន់​តែ​ទាក់ទាញនោះទេ ប៉ុន្ដែពេលនេះគេឃើញរូបសម្រស់នាងប្រែប្រួលច្រើន​បើប្រៀប​ធៀបអំ​ឡុង​ពេលនាងប្រលងចម្រៀងThe Voice Cambodia រដូវកាលទី២ នោះរហូតមាន​អ្នកខ្លះលាន់​មាត់ថារូបឆោមនាងប្រែប្រួលទៅតាមទឹកលុយទៀតផង។យ៉ាងណានាងសីម៉ា ដែលត្រូវផលិត​កម្ម​គ្រប់គ្រងខ្លួនកំណត់តម្លៃខ្លួនខ្ពស់ផុតតារាល្បីស្រកៗគ្នា នោះពេលនេះ​នាងបាត់បង់ឱកាស​ចេញ​ច្រៀងសម្ដែងតាមបណ្ដារឆាកទូរទស្សន៍ និងឆាកធំៗជាច្រើនទៀត ពោលគឺនាង​ចេញ​មុខ​​ច្រើនតែកម្មវិធីរៀបចំដោយGalaxy ប៉ុណ្ណោះ ព្រោះតែតម្លៃខ្លួននាងអ្នកដឹកនាំ​ការប្រគុំតន្រ្ដី​ខ្លះ​គ្មានលទ្ធភាព​ជួល​នាងទៅច្រៀង។

ប៉ុន្ដែគេជឿរថាកេរ្ដិ៍ឈ្មោះឬតម្លៃខ្លួនរបស់ច័ន្ទសីម៉ា អាច​នឹង​មាន​ការ​ប្រែប្រួលទៅវិញ ប្រសិនបើមាស សុខសោភា ដែលទើបចេញពីរាម​ កាលពីពេល​ថ្មីៗ​នេះ ត្រូវបានGalaxy ដាក់គោលដៅទិញចូលដើម្បី​ឲ្យចាប់ដៃជាមួយលោក​សុវត្ថិ និងប៊ុនថៃ នោះ។ដោយឡែកនាងសីម៉ា វិញនាងបានត្រៀមចិត្តកាយរួចរាល់ហើយ ព្រោះជាញឹកញាប់​នាង​តែងតែចេញសារថាលើលោកនេះគ្មានអ្វីទៀងទាត់ទេ។តែគេជឿរថាអ្វីដែលនាង​មាន​ក្ដី​សុខបំផុតនាពេលនេះ​គឺ​តា​រាប្រុសល្បីឈ្មោះទាំង៣ក្លាយទៅជាដៃគូរបស់នាងតែម្នាក់គត់ អត់គូប្រជែង ខណៈដែល​រឿង​ស្នេហាវិញ​ប្រា​កដ​ជាសីម៉ា អាចនឹងបង្ហាញភាពក្លាហាន​ព្រម​បញ្ចេញមុខគូស្នេហ៍ពិត ដើ​ម្បី​ទប់ស្កាត់អ្នកបង្អាប់នាងថា​ល្បីប៉ុ​ណ្ណឹង​​ដែរ អត់សង្សារ​បណ្ដើរ​នោះជាមិនខាន៕

RELATED ARTICLES